អំ សំអាត៖ ការលាបពណ៌ បានបំបាត់សិទ្ធិលំនៅដ្ឋានសមរម្យ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ តុលា ២០១៥
- កែប្រែចុងក្រោយ: October 14, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បើយើងលះបង់ អាភាពលាបពណ៌ដាក់គ្នា ខ្ញុំគិតថា អ្វីៗក៏វាបានប្រសើដែរ។» នេះជាការលើកឡើង របស់លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ទៅកាន់អ្នកសារព័ត៌មាន ទាក់ទងនឹងបញ្ហាសិទ្ធិលំនៅដ្ឋាន ដែលត្រូវបានគេមើលឃើញថា បានប៉ះពាល់ លើពលរដ្ឋកម្ពុជាមួយចំនួន។
ផ្ដល់កិច្ចសម្ភាស ក្នុងទិវាសិទ្ធិលំនៅដ្ឋាន កាលពីថ្ងៃទី៥ ខែតុលា លោក អំ សំអាត បានលើកជាឧទាហរណ៍ថា ពលរដ្ឋជាង២០ សហគមន៍បាននាំគ្នាប្រារព្វ ទិវាសិទ្ធិលំនៅដ្ឋាន បើរដ្ឋាភិបាលមិនបានប្រារព្ធទេ អាចចាត់តំណាងមកចូលរួម ជាមួយនឹងប្រជាពលរដ្ឋ។ ឬបើមិនបានប្រារព្ធទេ គួណាស់បើកទូលាយ ដល់ពលរដ្ឋទាំងអស់ ឲ្យបង្ហាញនូវទុក្ខកង្វល់របស់ខ្លួន ពីបញ្ហាសិទ្ធិលំនៅដ្ឋាននេះ។ លោកបន្តថា ពេលនោះជាតិ និងអន្តរជាតិ នឹងមើលឃើញថា រដ្ឋាភិបាលកម្ពុជា បើកឱកាសទូលាយ ក្នុងការសម្តែងមតិ ជាមួយនឹងសិទ្ធិសេរីភាព ដល់ប្រជាពលរដ្ឋ។
ផ្ទុយមកវិញ បើរដ្ឋាភិបាលកម្ពុជា នៅតែរិតបណ្តឹងនូវសិទ្ធិសេរីភាព ការសម្តែងមតិ របស់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ នូវកម្លាំងសមត្ងកិច្ចចម្រុះ ក្នុងការឃាឃាំង ហាមឃាត់ក្រោមមូលហេតុ និងការចោទប្រកាន់ថា ពលរដ្ឋទាំងនោះបំរើនយោបាយ គណបក្សនេះ ឬគណបក្សនោះ នោះបង្ហាញឲ្យឃើញថា ទាំងនោះជាការរំលោភសិទ្ធិមនុស្សហើយ។ នេះជាការបញ្ជាក់បន្ថែម របស់លោក សំអាត។
មន្ត្រីទទួលខុសត្រូវ ខាងការស៊ើបអង្កេត ករណីសិទ្ធិមនុស្សខាងលើ បានថ្លែងបន្តថា បើរដ្ឋាភិបាលបើកទូលាយ ជាមួយនឹងការដោះស្រាយបញ្ហា ជូនពលរដ្ឋ នោះពលរដ្ឋនឹងដឹងគុណ រដ្ឋាភិបាល ហើយបញ្ហាដីធ្លី ក៏នឹងកាត់បន្ថយ។ តែបើការរិតត្បិតសេរីភាពនេះ នៅតែបន្តធ្វើដោយរដ្ឋាភិបាលខ្លួនឯងនោះ មានន័យស្មើនឹងរដ្ឋាភិបាល កំពុងផ្តល់ផលប្រយោជន៍ ឬប្រជាប្រិយភាព ទៅដល់គណបក្សផ្សេង យ៉ាងដូច្នោះដែរ។
លោក សំអាត បានថ្លែងឡើងថា៖ «បើយើងរិតត្បិតកាន់តែខ្លាំង កុំលាបពណ៌ប្រជាពលរដ្ឋថា ជាផលប្រយោជន៍នយោបាយ ព្រោះយើង(រដ្ឋាភិបាល)ទេ ជាអ្នកផ្តល់ ផលប្រយោជន៍នយោបាយ ទៅឲ្យគណបក្សផ្សេង មិនមែនប្រជាពលរដ្ឋទេ។ បើសិនជាបើកឱកាស ឲ្យគេមើលឃើញ ប្រជាពលរដ្ឋក៏មើលឃើញ។»
» សូមស្តាប់ការបកស្រាយ ទាំងស្រុង៖
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិសមាគមដើមត្នោត ក៏បានលើកឡើងប្រហែលគ្នាដែរថា រដ្ឋាភិបាលកំពុងរិតត្បិត សិទ្ធិ សេរីភាព និងការមិនឲ្យបញ្ចេញមតិ ដោយរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបានលើកឡើង ទាក់ទងនឹងសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការប្រឆាំង នឹងការសម្តែងមតិ របស់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖ «វាមិនមែនជាទម្លាប់ នៃការធ្វើអំពើល្អរបស់រដ្ឋាភិបាលទេ។ ពេលនេះរដ្ឋាភិបាល ជ្រើសរើសយកទង្វើមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លាច ដើម្បីងាយក្នុងការគ្រប់គ្រង។ ខ្ញុំគិតថា ទាំងនេះមិនមែនជាដំណោះស្រាយទេ។»
» សូមស្តាប់ការបកស្រាយ ទាំងស្រុង៖