សកម្មជន​ដី​ធ្លី ស្នើ​ក្រសួង​មហា​ផ្ទៃ​និង​យុត្តិធម៌ ឲ្យ​ជួយ​ដោះ​ស្រាយ

ពលរដ្ឋមកពី ១៦ ខេត្តក្រុង បានដាក់ញត្តិស្នើរទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ជួយធ្វើអន្តរាគមន៍ បញ្ឈប់ការំលោភបំពានដីធ្លី និងជម្រុញ ឲ្យមានការដោះលែងសកម្មជនដីធ្លី ដែលកំពុងជាប់ឃុំ នៅពន្ធនាគាព្រៃសរ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ១១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 11, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជន​ដី​ធ្លី​ជាង ៤០០​នាក់ មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ចំនួន ១៦ បាន​ជួបជុំ​គ្នា​នៅ​ព្រឹក​ទី ១១ ខែ​កុម្ភៈ​នេះ ដើម្បី​ស្នើ​ទៅ​ក្រសួង​យុតិធម៌ និង​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ធ្វើ​អន្តាគមន៍​បញ្ឈប់​ការ​រំលោភ​បំពាន​ដី​ធ្លី និង​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី ដែល​កំពុង​ជាប់​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​សារ​អំណាច​សាល​ក្រម​របស់​តុលាការ កាល​ពី​ពេល​កន្លង​ទៅ។

ការជួបជុំគ្នារបស់ប្រជាពលរដ្ឋទាំងនោះ បានដង្ហែក្បួនទៅដាក់ញត្តិ នៅក្រសួងមហាផ្ទៃមុនគេ បន្ទាប់មកពួកគេ​បានបន្តដំណើរ ទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌បន្តទៀត នៅវេលាម៉ោង ១០:០០ព្រឹកនេះ។ តាមគោល​បំណង​នៃការដាក់ញត្តិនេះ ពួកគេមានគោលបំណង ដាក់បួនកន្លែងផ្សេងគ្នា ប៉ុន្តែដោយខ្លាចមានការប៉ះពាល់ ដល់​សណ្តាប់​ធ្នាប់សង្គម ឫមានការស្ទះចរាចរណ៍ នៅតាមដងផ្លូវ ដូច្នេះពួកគេបានបង្វែ ស្នើរទៅក្រសួងយុត្តធម៌​បញ្ជូន​សំណើរ ឫញត្តិនោះទៅសាលាដំបូង និងសាលាឧទ្ធរណ៍បន្តទៀត ដើម្បីជម្រុញឲ្យមានការធ្វើការ​អន្តរាគមន៍​ជាបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងសកម្មជនដែលកំពុងជាប់ពន្ធនាគា។ នេះបើតាមការបញ្ជាក់ របស់តំណាងប្រជាសហគមន៍ ដែលបានចូលរួមតវ៉ានោះ។

អ្នកស្រី ប៊ូវ សោភា តំណាងមួយរូបរបស់ក្រុមពលរដ្ឋអ្នកដាក់ញត្តិ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ចំពោះ​ជនរងគ្រោះ ដែលកំពុងជាប់ឃុំ វាជាអំពើអយុត្តិធម៌បំផុត ដែលរដ្ឋាភិបាលប្រើអំណាចតុលាការ ដើម្បី​បំបិទ​សិទ្ធិសេរីភាពរបស់ពួកគាត់ដូច្នេះ។

គួរំលឹកថា ស្ត្រីសកម្មជនដីធ្លី និងព្រះសង្ឃ ត្រូវបានត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ផ្សឹក និងដាក់ពន្ធនាគារ​ព្រៃ​ស ដោយចោទពីបទផ្សេងៗគ្នា ក្នុងនោះ អ្នកបឹងកក់ត្រូវបានតុលាការចោទ ពីបទបិទផ្លូវសាធារណៈ ដែលបាន​ប្រព្រឹត្តទៅ នៅមុខសាលារាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ ខណៈដែលពួកគាត់ បានទាមទារឲ្យមន្ត្រីសាលារាជធានី ជួយដោះស្រាយការបញ្ហាទឹកជន់លិចក្នុងតំបន់បឹងកក់ ។ ដោយឡែក ព្រះ​សង្ឃ និងសកម្មជនដីធ្លី មួយចំនួនទៀត ត្រូវបានចាប់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...