កូន​ជ្រូក​ចម្លែក៖ ក្បាល​ដូច​«មនុស្ស» និង​មាន​«លិង្គ»​នៅ​លើ​ថ្ងាស (pic)

សត្វជ្រូកដ៏តូចនេះបានក្លាយជា សត្វមួយ ដែលមានភាពទទួលស្គាល់ច្រើន ពីសំណាក់ភ្ញៀវទេសចរណ៍ ដែលចូលរួមទស្សនា រួបភាពចំម្លែកនៅទីក្រុង ណាននីង (Nanning) ប្រទេសចិន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 11, 2015
  • ប្រធានបទ: កម្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កូន​ជ្រូក​មាន​ជម្ងឺ​មួយ​ក្បាល កើត​មក​ខុស​គេ មាន​ក្បាល​ស្រដៀង និង​មុខ​ដូច​«មនុស្ស» ហើយ​នៅ​លើ​ថ្ងាស​របស់​វា មាន​សាច់​ដុះ​ចេញ​​រាង​ដូច​«លិង្គ»។ រឿង​ដ៏​ចម្លែក​នៃ​កូន​ជ្រូក​កសិករ​នេះ បាន​ទាក់​ទាញ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន នាំ​គ្នា​ដាក់​លុយ​កាក់ ដើម្បី​ចូល​ទស្សនា​សត្វ​ជ្រូក​ដ៏​តូច​នោះ។

ម្ចាស់ជ្រូកជាកសិករដ៏ក្រីក្រ បាននិយាយថា គាត់បានទទួលប្រាក់ជាច្រើន ដោយសារកូនជ្រូករបស់គាត់ ពីអ្នក​ដែល​ចូលទស្សនា។ ម្ចាស់សត្វជ្រូកចម្លែក បានបញ្ជាក់ថា កូនជ្រូកនេះ ជាកូនចុងក្រោយគេ ក្នុងចំណោមកូន​ជ្រូក​១៩ក្បាល ដែលបានកើតនៅក្នុងសំបុកជាមួយគ្នា។ ឯកូនជ្រូកទាំង១៨ក្បាលទៀត មិនមានលក្ខណៈប្លែក ដូច​កូន​ជ្រូកតូចនេះទេ គឺដូចធម្មតាទាំងអស់។

មិត្តភក្តិ និងអ្នកជិតខាងរបស់លោក តៅ លូ (Tao Lu) ដែលជាម្ចាស់ជ្រូកនេះ បានប្រញាប់ប្រញាល ធ្វើដំណើរ​មក​កាន់កសិដ្ឋាន របស់លោក តៅ លូ ស្ថិតក្នុងក្រុង ណាននីង (Nanning) នៃខេត្ត យូណាន (Yanan) ភាគ​កណ្ដាល​នៃប្រទេសចិន បន្ទាប់ពីការផ្សព្វផ្សាយ ពីព័ត៍មានកូនជ្រូកចម្លែកនេះ របស់សារព័ត៌មានក្នុងតំបន់។

មនុស្សជាច្រើន ដែលបានអានព័ត៌មាន បានទូរស័ព្ទមកលោក តៅ លូ ដើម្បីទិញកូនជ្រូកនេះ។ គួរឱ្យស្ដាយ​ណាស់ ដែលសត្វនេះបានស្លាប់បន្ទាប់ពី មេរបស់វាបានបដិសេធ មិនទទួលស្គាល់វា ហើយកូនជូកចម្លែកនេះ មិន​ចេះបៅទឹកដោះកំប៉ុង។ តៅ លូ ដែលមានអាយុ ៤០ ឆ្នាំ បាននិយាយថា៖ «វាជារឿងអស្ចារ្យណាស់។ នេះគឺជា​កូន​ជ្រូកចុងក្រោយ ក្នុងចំណោមកូនជ្រូក ទាំង១៩ក្បាល ដែលបានកើត។»។

លោក តៅ លូ បាននិយាយទៀតថា វាជារឿងដ៏គួឲ្យស្ដាយណាស់ ដែលកូនជ្រូកនេះបានស្លាប់។ ហើយរឿង​ដែល​គេ​សោកស្តាយបំផុតនោះ គឺគេមិនទាន់បានដាក់បង្ហាញ ដើម្បីទាក់ទាញមនុស្សឲ្យបានច្រើនថែមទៀត មកទស្សនា។

មនុស្សម្នាក់ដែលបានឃើញសត្វនេះ ជាលើកដំបូង លោក វ៉ូ គង់ (Wu Kung) អាយុ ៣២ ឆ្នាំបាននិយាយថា៖ «ខ្ញុំ​ជា​មនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលបានទៅទីនោះ ហើយបានឃើញកូនជ្រូកមួយនេះ ហើយ​វា​ពិតជាមានមុខ«មនុស្ស»និងដូចដែលគាត់បាននិយាយ និងមាន«លិង្គ»ដែលដុះចេញពីថ្ងាសរបស់វាមែន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...