រំជួល​ចិត្ត ឃើញ​ស្វា​ធ្វើ​ចលនា​បេះ​ដូង​ឲ្យ​គ្នា​វា ដែល​ឆក់​អគ្គិសនី (vdo)

សត្វធ្វើកាយវិការអ្វីមួយ មានលក្ខណៈជាសភាវៈគតិ ច្រើនជាងប្រាជ្ញា។ តែសភាវៈគតិរបស់សត្វស្វា មានកម្រិត​ជិត​ស្មើរ​ប្រាជ្ញា និងមានលក្ខណៈគួរឲ្យរញ្ជួយចិត្តជាងអ្វីទាំងអស់។ ជាពិសេសនៅពេលដែលគេឃើញ វាជួយសង្គ្រោះសត្វស្វាគ្នាវា ដែលរងគ្រោះនឹងការឆក់ចរន្តអគ្គិសនី។
រូបភាពផ្ដិតពីវីដេអូ បង្ហាញពីសកម្មភាពសង្គ្រោះរបស់ស្វា។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 22, 2014
  • ប្រធានបទ: សត្វជួយសត្វ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្តែដោយសារតែសភាវៈជាសត្វនេះដែរ ទើប​ជំរុញ​ឲ្យ​សត្វ​ត្រូវ​ធ្វើ​អ្វី ក្នុង​ឱកាស​ណា​មួយ​ភ្លាមៗ ដោយ​មិន​ចាំ​បាច់​គិត​គូរ រារែក​ច្រើន។ ហើយ​ពេល​ខ្លះ សត្វ​អាច​នឹង​ជួប​គ្រោះ ដល់​ជីវិត​របស់​វា​ថែម​ទៀត ប្រសិន​បើ​វា​ចូល​ទៅ​ជួយ​សត្វ​គ្នា​វា ដែល​មាន​គ្រោះ​ថ្នា​ក់​ទៅ​ហើយ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើត​ឡើង នៅ​ក្រោម​ក្រសែរ​ភ្នែក​មនុស្ស​ច្រើន​នាក់ ហើយ​រូប​ភាព​របស់​វា ត្រូវ​បាន​ថត​យក​មក​ដាក់​បង្ហោះ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​មក​នេះ។

ហេតុការណ៍បានកើត​ឡើង នៅ​ក្នុង​ផ្លូវ​រទេះ​ភ្លើង ក្នុង​ទី​ចំណត​​នៃ​ក្រុង​កំពួរ (Kanpur) នា​ប្រទេស​ឥណ្ឌា។ មនុស្ស​ជា​ច្រើន​នាក់ ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ផត​ពោះ​ភ័យ​ជំនួស​សត្វ​ស្វា​ពីរ​ក្បាល បន្ទាប់​ពី​ស្វា​ទី​មួយ​ពី​ក្នុង​ចំណោម​ពីរ​ក្បាល​នោះ បាន​ឆក់​សន្លប់​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ជា​មួយ​នឹង​ចរន្ដ​អគ្គិសនី​ដ៏​ខ្លាំង​ ចេញ​ពី​ប្រព័ន្ធ​ដំណើរ​ការ​របស់​រថភ្លើង ដែល​ដាក់​ជាប់​ជា​មួយ​ផ្លូវ​ដែក។

ប៉ុន្តែស្វាមួយក្បាលទៀត បានចូលមកយកអាសារ ដោយមិនខ្លាចថានៅក្បែរនោះ ប្រព័ន្ធអគ្គិសនីនៅតែមាន​កម្លាំងខ្លាំងដដែល ចាំទទួលវានោះទេ។ វាបានចូលមកលើកបីស្វាដែលសន្លប់ ត្រឡប់ចុះឡើង ដោយមាន​ទាំងកាយវិការអង្រួន គោះខ្នង ហើយពេលខ្លះយកក្បាលនិងមាត់របស់វា មកខាំត្រដុសៗនោះទៀត។ ដោយ​មើលទៅនៅតែមិនទាន់ដឹងខ្លួនទៀត វាបានទាញមិត្តរបស់វា ទៅទម្លាក់ចូលក្នុងទឹក ដោយទំនងជាវាយល់ថា ទឹក​អាច​ជួយ​ដាស់​ឲ្យមិត្តវាភ្ញាក់ដឹងខ្លួនឆាប់ជាងមុន។

នៅទីបំផុត ស្វាដែលសន្លប់ បានដឹងខ្លួនឡើងវិញ។ វាត្រូវបានមិត្តវាយកមកដាក់នៅកន្លែងមួយ ដែលមាន​សុវត្ថិភាព ហើយថែមទាំងទទួលបានការគក់ច្របាច់ ពីមិត្តរបស់វានេះផង។ នៅក្នុងវីដេអូ លោកអ្នកនឹង​ឃើញ​ថា អ្នកដែលបានជួយមិត្តខ្លួន ឲ្យមានជីវិតវិញ មានក្ដីរំភើបសប្បាយរីករាយអស្ចារ្យយ៉ាងណា៕

សូមទស្សនាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...