រកឃើញគោដែលបាត់ហើយ តែសល់តែសាច់ខ្លះ និងឆ្អឹងពោះ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២២ មេសា ២០១៥
- កែប្រែចុងក្រោយ: April 23, 2015
- ប្រធានបទ: លួចគោ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មភាពលួចគោនេះ បានកើតឡើងជាថ្មីទៀត កាលពីវេលាម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅចំណុចទួល ពេជ្រសង្វារ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានបណ្តាលឲ្យសត្វគោ ចំនួនបីក្បាល បានស្លាប់ ដោយជនមិនស្គាល់មុខ បានលួចយកទៅកាប់ នៅឆ្ងាយពីផ្ទះម្ចាស់គោ។ គោដែលបានស្លាប់យ៉ាងអាណោចអធមនេះ មានម្ចាស់ពីរនាក់ ម្នាក់ឈ្មោះលោក ទិត សុង អាយុ ៦០ ឆ្នាំជាកសិករ ម្នាក់ទៀតឈ្មោះលោក អេម ឈន មុខរបរកសិករ ហើយអ្នកទាំងពីរ ជាអ្នកភូមិទ្រា ដូចគ្នា។
កសិករ ម្ចាស់សត្វគោ ដែលត្រូវបានគេលួច យកទៅកាប់សាច់នោះ បានរៀបរាប់ថា លោកបានបាត់គោ ពីក្រោលតាំង ពីម៉ោង៦ល្ងាច ថ្ងៃទី២១ មកម្លេះ រហូតមកដល់ម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ទើបប្រទះឃើញគោ របស់គាត់នៅកន្លែងកើតហេតុ ដែលមានវត្ថុតាង មួយចំនួននៅជាមួយ ក្នុងនោះមាន កាំបិតចំនួន៦ និងពូថៅ១ ដែលនៅជាប់ជាមួយ កំណាត់សាច់គោខ្លះ ដែលគេបានវះយក សាច់ភ្លៅជើងមុខ ជើងក្រោយអស់។
សមត្ថកិច្ចនៅទីនោះ បានឲ្យដឹងថា គោដែលត្រូវបានគេលួចនោះ ទាំងអស់បីក្បាល ញីពីរក្បាល ក្នុងនោះផើម០១ក្បាល និងឈ្មោលមួយក្បាល។ ករណីដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចនគរបាល នៅស្រុកស្អាង កំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកមុខជនដៃដល់ ដើម្បីចាត់វិធានការតាមច្បាប់៕