រ៉ូស្សី៖ ប្រុសស្រីមួយគូរួមគ្នាសម្លាប់ជនអនាថា ដើម្បី«ជួយសំអាត»រដ្ឋធានី!
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 28, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពួកគេមានបំណង ចង់ជួយបោសសំអាត រដ្ឋធានីម៉ូស្គូ។ នគរបាលរ៉ូស្សី បានឃាត់ខ្លួនពីរនាក់ ជាគូសង្សា បន្ទាប់ពីបានសង្ស័យពួកគេ ពីបទមនុស្សឃាត ទៅលើមនុស្សគ្មានលំនៅដ្ឋាន ជាច្រើននាក់ នៅកណ្ដាលរដ្ឋធានីម៉ូស្គូ។ បុរស ជាយុវជនអាយុ២០ឆ្នាំ បានសម្លាប់ជនអនាថា គ្មានទីលំនៅចំនួន៧នាក់ ក្នុងនោះជនរងគ្រោះបួននាក់ មានការឃុបឃិតចូលរួម ពីស្រីជាសង្សារបស់ខ្លួន ដែលមានអាយុ២៥ឆ្នាំ។ ក្រុមអ្នកស៊ើបអង្កេត នៅក្នុងឃាតកម្មទាំងនេះ បានថ្លែងឲ្យដឹងថា៖ «យុវជននោះបានពន្យល់ថា ខ្លួនបានសម្លាប់មនុស្សទាំងនេះ ដើម្បី"បោសសំអាត់"ក្រុង»។
គេបានរកឃើញថា យុវជនជាជនសង្ស័យ បានជ្រើសរើសជនរងគ្រោះ មកសម្លាប់ ដោយមានផែនការច្បាស់លាស់។ ជនអានាថា ដែលមានទម្លាប់ផឹកស្រាស្រវឹង ត្រូវបានចាត់ទុកជាផ្ទាំងស៊ីប។ ហើយបន្ទាប់មក យុវជនបានសម្លាប់ជនសង្ស័យនោះ នៅពេលយប់ក្នុងទីកន្លែងណាមួយ ដែលគ្មានមនុស្សដើរឆ្លងកាត់។ បន្ទាប់ពីជនអនាថាទាំង៧នាក់ ពីរនាក់គូសង្សា ត្រូវបានសង្ស័យនៅក្នុងឃាតកម្ម ចំនួន៥ករណីផ្សេងទៀត ដែលធ្វើចំនួនជនរងគ្រោះ ឡើងដល់១២នាក់។
ស្ថានីយ៍ទូរទស្សន៍ បានផ្សាយឲ្យដឹងថា ជនសង្ស័យជាឃាតករទាំងពីរនាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានចាក់ អ្នកបោសសំរាមមួយរូប នៅតាមដងផ្លូវ។ អ្នកបោសសំរាមរូបនោះ បានរួចរស់មានជីវិត ហើយបានរាយការណ៍ ពីមុខជនដៃដល់ ប្រាប់នគរបាល។ អ្នកស៊ើបអង្កេតបាននិយាយទៀតថា ជនរងគ្រោះដំបូងគេ ត្រូវបានចាក់នឹងកាំបិតចំនួន១០៧ដង នៅពេលជនរងគ្រោះកំពុងផឹកប៊ីយ៉ែ នៅក្នុងសួនច្បារជាមួយមិត្តភ័ក្ររបស់ខ្លួន។
បើទោះជាប្រទេសរ៉ូស្សី មិនដែលផ្សាយឲ្យដឹង ពីចំនួនជនអានាថា នៅតាមដងផ្លូវក៏ដោយ តែបើតាមអង្គការសង្គមស៊ីវិល បានចេញរបាយការណ៍ បញ្ជាក់ថា ពីក្នុងចំណោមប្រជាជនសរុប ចំនួន ១៤០លាននាក់ មានជនរ៉ូស្សីពី៣ទៅ៤លាននាក់ រស់នៅតាមចិញ្ចើមថ្នល់៕