អារ​ក កូន​តូច​បី​នាក់​របស់​ខ្លួន ព្រោះ​ខ្លាច​យំ​រំខាន​ប្តី (vdo)

ស្រ្តីជាជនជាតិអាមេរិកម្នាក់ បានចាប់កូនតូចៗរបស់ខ្លួនទាំងបី យកទៅអារក ដោយ​សារ​តែ​នាង​មិន​អាច​ធ្វើ​ឱ្យ​ពួក​គេ​ឈប់​យំ ដោយខ្លាចក្រែងសម្លេងយំរបស់កូន រំខានដល់ប្តី។
ម្តាយចិត្តព្រៃផ្សៃលើកដៃសម្លាប់កូនរបស់ខ្លួន ដែលមានឈ្មោះ គ្រីស្ទីណា ប៊ូស។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 29, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្រ្តី​ជា​ម្តាយ​វ័យ​២៩​ឆ្នាំ​ម្នាក់ ដែល​រស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវ​បាន​សមត្ថិច្ច​ប៉ូលីស​ឃាត់​ខ្លួន​ដោយ​សារ​តែ​ស្រ្តី​រូប​នេះ បាន​អារ.ក កូន​ស្រី អាយុ​២ឆ្នាំរបស់​នាង​ម្នាក់ និង​កូន​ភ្លោះ​អាយុ​៦ខែ ២នាក់​ផ្សេង​ទៀត ក្រោម​មូល​ហេតុ ព្រោះ​នាង​មិន​អាច ធ្វើ​ឱ្យ​កូន​តូច​ទាំង​បី​របស់​នាង​បាត់​យំ និង​ខ្លាច​សម្លេង​យំ​របស់​កូនៗ រំខាន​ដល់​ប្តី។

ម្តាយ​ចិត្ត​ព្រៃ​ផ្សៃ​លើ​កដៃ​សម្លាប់​កូ​ន​របស់​ខ្លួន ដែល​មាន​ឈ្មោះ គ្រីស្ទីណា ប៊ូស (Christina Booth) បាន​និ​យាយ​ថា នៅ​ពេល​ដែល​នាង​បាន​ដាក់​កូន​ទាំង​បី​របស់​ខ្លួន ឱ្យ​គេង​នៅ​លើ​គ្រែ​នៅ​ក្នុង​ផ្ទះ​របស់​នាង នៅ​រដ្ឋធានី វ៉ាស៊ីតោន ពួក​គេ​បាន​ចាប់​ផ្តើម​យំ។ គ្រីស្ទីណា ដែល​កំពុង​តែ​ទទួល​រង ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច​ផង​នោះ បាន​ប្រាប់​ប៉ូលីស​ថា នាងបាន​ទៅ​ជាន់​ក្រោម ហើយ​បាន​យក​កាំបិត​ពី​ក្នុង​ផ្ទះ​បាយ មុន​ពេល​ដែល​នាង​អារ ក បំពង់ក កូន​របស់​នាង។

ស្រ្តីរូបនេះបញ្ជាក់ថា មូលហេតុដែលនាងធ្វើបែបនេះ ក៏ព្រោះតែប្តីរបស់នាងដែលជា នាយទាហានឈ្មោះ​ថូម៉ាស ប៊ូស (Thomas Booth) មិនចូលចិត្តសំលេងក្មេងយំនោះទេ ដោយសារតែវាធ្វើឱ្យរំខានដល់ការ​សម្រាក​របស់គាត់។ សម្រាប់ស្ត្រីជាម្ដាយរូបនេះ បើនាងសំលាប់កូនៗនោះ វានឹងអាចផ្តល់ភាពស្ងប់ស្ងាត់​ដល់​ប្តី។

ក្នុងកំឡុងពេលសួរចម្លើយ គ្រីស្ទីណា បានយំជាច្រើនដង ហើយនិយាយថា ថូម៉ាសប្តីរបស់នាង មិនដែលជួយ​មើលកូននោះទេ។ ចំណែកប្តីរបស់នាង ដែលជានាយទាហាននោះ បានប្រាប់ប៉ូលីសថា នៅពេលដែល​លោកឡើងទៅជាន់ខាងលើ លោកបានឃើញប្រពន្ធរបស់លោក ជាមួយនឹងនឹងកូនៗតូចៗ កំពុងដេកនៅលើ​ថ្លុកឈាម។ ភ្លាមនោះលោកបានកព្យាយាម ខ្ទប់មុខរបួសរបស់កូនៗ ដើម្បីកុំឱ្យហូរឈាម និងបានស្រែកឱ្យ​ប្រពន្ធ ទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ដែលមានលេខទូរស័ព្ទ៩១១។

បន្ទាប់ពីធ្វើការសាកសួរទាំងពីរនាក់ប្តីប្រពន្ធ តុលាការបានសម្រេចឱ្យស្ត្រីជាម្តាយ នៅក្រៅឃុំ និងត្រូវបង់​បា្រក់​ធានាចំនួន ៣លានដុល្លារអាមេរិក លើបទល្មើសប៉ុនប៉ងធ្វើឃាត លើកូនៗរបស់នាង។ រីឯកូនរបស់​នាងវិញ ក៏បានរួចផុតពីគ្រោះថ្នាក់ផងដែរ បន្ទាប់ពីទទួលការវះកាត់ និងការព្យាបាលនៅមន្ទីរពេទ្យ។ ទារក​ទាំងបី ត្រូវបានរដ្ឋយកទៅមើលថែ នៅកន្លែងមួយដែលផ្តល់សេវាការពារកុមារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...