ប្រទះសាកសពអណ្តែតទឹកមិនស្គាល់អត្តញ្ញាណម្នាក់ នៅដង្កោ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 25, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាកសពបុរសអណ្ដែតទឹកនេះ ត្រូវបានពលរដ្ឋរកឃើញ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ព្រែកថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពលរដ្ឋអ្នកឃើញសាកសព បានប្រាប់ឲ្យដឹងថា គ្មានអ្នកណាម្នាក់ ស្គាល់អត្តសញ្ញាណ បុរសខាងលើទេ។ សភាពសាកសពអណ្តែតទឹក មានលក្ខណៈហើមស្អុយ ដែលទំនងជានៅក្នុងទឹក ប្រមាណពីរ-បីយប់ទៅហើយ។ អ្នកភូមិបានឲ្យដឹងថា បុរសខាងលើ មានអាយុប្រមាណជា១៩ ឆ្នាំ ស្លាប់ក្នុងកសណ្ឋាន ស្លៀកខោខៅប៊យជើងវែង ពណ៍ទឹកប៊ិច ពាក់អាវពណ៍ឈាមជ្រូក ក្រឡាការ៉ូ គ្មានស្បែកជើងទេ។
នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញាដដែលនោះ ប្រជាពលរដ្ឋបានផ្តល់ដំណឹងនេះ ទៅក្រុមសមត្ថកិច្ច ដើម្បីចុះធ្វើអន្តរាគមន៍ នៅកន្លែងរកឃើញសាកសព។ បន្ទាប់ធ្វើកោសល្យវិច័យរួច មន្រ្តីសមត្ថកិច្ច បានសន្និដ្ឋានជាបឋមថា សាកសពបុរសខាងលើ អាចជាករណីស្លាប់ ដោយសារលង់ទឹកម្នាក់ឯង។ រហូតមកដល់ពេលនេះ មន្រ្តីមូលដ្ឋាន មិនទាន់ទទួលបាន អត្តសញ្ញាណ នៃសាកសពខាងលើនៅឡើយ។ បច្ចុប្បន្នមន្រ្តីមូលដ្ឋានកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានខាងលើ បានបញ្ជាក់ទៀតថា បើមានក្រុមគ្រួសារណា បាត់សមាជិករបស់ខ្លូនម្នាក់ ភេទប្រុស ដែលមានឯកសណ្ឋាន ដូចបានរៀបរាប់ខាងលើ សូមមេត្តាទំនាក់ទំនង មកការិយាល័មូលដ្ឋានភូមិព្រែកជ្រៃ សង្កាត់ព្រែកថ្ម ខណ្ឌដង្កោ ដើម្បីសហការ ទទួលយកសាកសពទៅធ្វើបុណ្យ៕