បន្លំ​​​អាយុ​ទើប​តែ ១៥ឆ្នាំ ដើម្បី​បោក​ក្មេង​ប្រុស... មក​រួម​ភេទ

យុវតីអាយុ២៤ឆ្នាំមួយរូប ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ១០ ឆ្នាំ ពីបទបានបោកប្រាស ក្មេងប្រុសបីនាក់ នៅ​តាម​បណ្ដាញ​សង្គម ដើម្បីយកមករួមរ័ក្ស។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 25, 2015
  • ប្រធានបទ: បោកទៅរួមរ័ក្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង អាណា អារ៉េអូឡា ហែណង់ដេស (Anna Areola-Hernandez) ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ១០ ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញ ថានាងបានប្រព្រឹត្តិកំហុស ក្នុងការបោកបន្លំក្មេងប្រុស មិនទាន់គ្រប់អាយុចំនួនបីនាក់ ឲ្យ​មករួមភេទជាមួយនាង។ មានលំនៅដ្ឋាន នៅក្រុង Glendale ក្នុងរដ្ឋអារីហ្សូណា ( សហរដ្ឋអាមេរិក) យុវតីរូបនេះ បាន​ប្រើ​ប្រាស់​នាមសម្គាល់ Tiny Hernandez នៅលើបណ្ដាញសង្គម និងបានបន្លំអាយុរបស់នាង មកជាយុវតីអាយុ១៥ឆ្នាំ ទើប​នឹង​ពេញជំទង់ ហើយបានបង់សំណាញ់ ទាក់យកក្មេងប្រុសបីនាក់ ឲ្យមកជួបនាងផឹកស៊ី និងបញ្ច្រកថ្នាំញៀន មុន​នឹងឲ្យនាង​បាន​ឡើង​ថាន​សួគ៌ ជាមួយនឹងពួកគេ។

អ្នកដែលបានសង្ស័យរឿងនេះមុនគេ គឺម្ដាយរបស់ក្មេងប្រុសរងគ្រោះមួយរូប ដែលបន្ទាប់មក បានរាយការណ៍​ប្រាប់​អាជ្ញាធរ និងបានប្ដឹងចោទនាង អាណា ថាបានប្រលោមស្នេហ៍ កូនគាត់ដែលមានអាយុទើបតែ ១៣ឆ្នាំ។ នៅក្នុងការសួរ​ចម្លើយ ពីសំណាក់នគរបាល នាង អាណា បានប្រកែកយ៉ាងដាច់អហង្កា។ ប៉ុន្តែក្មេងប្រុសបានសារភាព ប្រាប់អ្នក​ស៊ើប​អង្កេតថា ខ្លួនគេ ពិជាបានរួមរ័ក្សជាមួយនាង អាណា បន្ទាប់ពីស្ត្រីម្នាក់នេះ បានស្បថថាខ្លួន មានអាយុ១៥ឆ្នាំ។

នៅក្នុងសវនាការជំហានដំបូង កាលពីខែមុន នាង អាណា បានទទួលស្គាល់ថា នាងបានបំពារបំពានលើក្មេងប្រុស មិន​ទាន់​គ្រប់អាយុទាំងនោះមែន។ នៅក្នុងរោងជំនុំ ម្ដាយជនរងគ្រោះម្នាក់ទៀត ដែលមានអាយុ១៥ឆ្នាំ ហើយបានឆ្លងជំងឺ​«សង្គម»​មក​នោះ បានស្រែកដាក់នាង អាណា ថា៖ «នាងនេះ មិនគួរនឹងត្រូវដោះលែងវិញទេ។ នាងជាការគម្រាម ដល់ក្មេងៗ​ទាំង​នេះ។ នាងនឹងមិនបោះបង់ចោលឡើយ។»

នៅចំពោះការចោទប្រកាន់ និងភស្ដុតាងនានា បង្ហាញឡើង ដោយម្ដាយជនរងគ្រោះ ក្នុងសវនាកាលពីអាទិត្យមុន នាង អាណា បានសម្រក់ទឹកភ្នែក និង​បានសម្ដែងក្ដី«អភ័យទោស» ចំពោះកំហុសរបស់ខ្លួន។ នាងបានពន្យល់ក្នុងសវនាការថា នាងចង់បន្តការសិក្សា និងគ្រោង​សាងអំពើល្អ ដើម្បីលុបលាងកំហុសរបស់នាងឡើងវិញ។ យ៉ាងណាក៏ដោយ យុវតីវ័យ​ក្មេងរូបនេះ បានជាប់ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ របស់សហរដ្ឋអាមេរិក នៃជនប្រព្រឹត្តិបទល្មើសខាងផ្លូវភេទ អស់មួយជីវិតរួច​ទៅ​ហើយ។ មេធាវីការពារក្ដីឲ្យនាង បាន​រៀបរាប់ថា នាង អាណា មានអតីតកាល គួឲ្យអាណិត និងកំពុងរងគ្រោះ ក្នុងពេល​បច្ចុប្បន្ន នូវជំងឺងខាងផ្លូវចិត្តដ៏ធ្ងន់ធ្ងរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...