មេ​ដឹកនាំ​មួយ​រូប​នៃ​ក្រុម​បំបែក​ទឹកដី​អ៊ុយក្រែន ត្រូវ​បាន​សម្លាប់

កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ មេដឹកនាំមួយរូប ក្នុងការបំបែកទឹកអ៊ុយក្រែន ភាគខាងលើត និងមានទំនោរទៅរ៉ូស្សី បានស្លាប់ហើយ ជាមួយកងកម្លាំងបះបោរជាច្រើននាក់ បន្ទាប់ពីការវាយប្រយុទ្ធមួយ បានកើតឡើង ទៅលើរថយន្ដរបស់មេដឹកនាំរូបនោះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 24, 2015
  • ប្រធានបទ: វិបត្តិអ៊ុយក្រែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធររបស់ក្រុមអ្នកផ្ដាច់ទឹកដី បានបរិហារ ការវាយប្រហារនេះ ថាជាការតាមប្រមាញ់មួយ ប្រឆាំងនឹងមេដឹកនាំ នៃ​«សាធារណរដ្ឋរបស់យើង»។ លោក អាឡេស៊ៃ ម៉ូហ្គូវូអ៊ី (Alexeï Mozgovoï) នាយទាហានមួយរូប នៃកងកម្លាំងនគរបាល របស់សាធារណរដ្ឋ ដែលប្រកាសតាំងខ្លួន ដោយក្រុមអ្នកបះបោរ នៅក្រុង លូហ្គង់ (Lougansk ភាគខាងកើត នៃ​ប្រទេស​អ៊ុយក្រែន) ត្រូវបានសម្លាប់ហើយ។ នេះជាការប្រកាស ដោយផ្នែកគ្រប់គ្រងខាងព័ត៌មាន របស់ក្រុមអ្នកបះបោរខ្លួនឯង ជាមួយនឹងការបញ្ជាក់ថា៖ «ដំណឹងនេះ ត្រូវបានត្រួតពិនិត្យរួចហើយ»។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអ្នកបះបោរ បានសរសេរទៀតថា មេទាហាន ម៉ូហ្គូវូអ៊ី បានស្ថិតក្នុងរថយន្ដរបស់ខ្លួន ដែលបើកបរនៅក្បែរតំបន់ Altchevsk ចំងាយប្រមាណជា ៤០ គីឡូម៉ែត្រ ពីបញ្ជាការដ្ឋានក្រុង លូហ្គង់ ហើយការ​វាយ​ប្រហារ​មួយ បានកើតឡើង ទៅលើក្បួនរថយន្ដនោះ។

«បើតាមការសិក្សា ក្នុងជំហានដំបូង រថយន្ដដែលដឹកលោក ម៉ូហ្គូវូអ៊ី បានរងគ្រោះដោយគ្រាប់បែក និងបន្ទាប់មក នឹង​គ្រាប់កាំភ្លើងយន្ដ ជាច្រើនគ្រាប់»។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា «មានអ្នកស្លាប់ទាំងអស់ ៧នាក់» ប៉ុន្តែបានអះអាងថា តុល្យភាពនៃអ្នកស្លាប់នេះ នឹងត្រូវបញ្ជាក់តាមក្រោយទៀត។

លោក អាឡេស៊ៃ ម៉ូហ្គូវូអ៊ី ត្រូវបានគេស្គាល់ថា លោកបានដឹកនាំ កងកម្លាំងបះបោរមួយ ដែលមានឈ្មោះថា «ខ្មោច (Prizrak)» ហើយបានជួបប្រយុទ្ធជាច្រើនដង នៅក្នុងសង្គ្រាមមួយ ដែលបានធ្វើឲ្យមនុស្សស្លាប់ រហូតមកពេលនេះ ជាង​៦២០០នាក់ តែនៅក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ។ ឈ្មោះរបស់លោក ត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជីខ្មៅរបស់សហរដ្ឋ​អាមេរិក នៃមនុស្សដែលត្រូវហាមឃាត់ ដោយសារលោក មានជាប់ទាក់ទងនឹង ការបង្កឲ្យមានវិបត្តិ នៅអ៊ុយក្រែន។៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...