គ្រូពេទ្យសត្វយកស្រោមជើង៤៣ សម្រាប់ ចេញពីពោះឆ្កែមួយក្បាល
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៥ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 05, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាហេតុផលមួយ ដែលអ្នកមិនត្រូវខ្វះការប្រុងប្រយ័ត្ន ទុកស្រោមជើង ដែលប្រើហើយ តែពាស នៅពេលដែលក្នុងផ្ទះអ្នកមានចិញ្ចឹមឆ្កែនោះ។ ក្រុមគ្រូពេទ្យសត្វ នៅក្រុង ព័រឡេន (Portland - រដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិក) ទើបនឹងបានធ្វើការវះកាត់ ទៅលើសត្វឆ្កែមួយក្បាល ដែលរងគ្រោះនឹងការឈឺចាប់ដ៏ពន់ប្រមាណនៅត្រង់ពោះ ហើយបានរកឃើញស្រោមជើង ក្នុងបរិមាណដ៏ច្រើនមួយ ។
ប៉ុន្តែក្រុមគ្រូពេទ្យ មិនមានភាពភ្ញាក់ផ្អើលប៉ុន្មានទេ នៅពេលដែលពួកគេបានយកចេញ ពីក្នុងក្រពះរបស់សត្វឆ្កែ ប្រភេទឆ្កែអាល្លឺម៉ង់មួយនេះ នូវស្រោមជើងចំនួន៤៣។ ម្ចាស់របស់ឆ្កែអាយុ៣ឆ្នាំនេះ បានឃើញអាការៈរបស់សត្វសុនខរបស់ខ្លួន មានភាពមិនស្រួល ហើយចេះតែក្អួត ក៏បាននាំវាមកកាន់មន្ទីរពេទ្យសត្វ ដើម្បីសង្គ្រោះជាបន្ទាន់។
នៅពេលឆ្លុះរ៉ាឌីយូ (radio) គ្រូពេទ្យ បានកំណត់ឃើញនូវវត្តមាននៃរូបរាងអ្វីមួយ ដែលមានទំហំដ៏ធំ ហើយបានតម្រូវឲ្យឆ្កែ ត្រូវធ្វើការវះកាត់ជាបន្ទាន់។ ចំនួនស្រោមជើងសរុបទាំងអស់ ដែលសត្វឆ្កែនេះបានលេប មានចំនួនច្រើនជាង៤៣ ព្រោះស្រោមចំនួនមួយកន្លះទៀត ត្រូវបានវាស៊ីចូលដែរ។ បន្ទាប់ពីបានព្យាបាលរួច សត្វសុនខបានត្រឡប់មកផ្ទះម្ចាស់វាវិញ ជាមួយនឹងស្រោមជើងជាង២០គូរ ដែលមួយចំនួនប្រើលែងបានទៅហើយ៕