រៀប​ការ​ជា​មួយ​«ឆ្កែ​អនាថា» ដើម្បី​បណ្ដេញ​ព្រលឹង​ខ្មោច​ចូល​សណ្ឋិត (vdo)

នាង ម៉ង់គ្លី (Mangli) ជន​ជាតិ​ឥណ្ឌា​អាយុ ១៨ ឆ្នាំ បាន​រៀបការ​នៅ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ជា​មួយ​នឹង​សត្វ​ឆ្កែ​អនាថា​មួយក្បាល ដើម្បី​បុព្វហេតុ​បណ្ដេញ ព្រលឹង​ខ្មោច ដែល​ចេះ​តែ​ចូល​មក​សណ្ឋិត​ក្នុង​ខ្លួន​នាង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៥ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 05, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិធីនេះ បានចំណាយប្រាក់ និងបានប្រព្រឹត្តិទៅ ដូចអាពាហ៍ពិពារទាំងឡាយ ដែលធ្វើឡើងសម្រាប់​បណ្ដា​ជន​ដែលរស់នៅ ក្នុងតំបន់នោះអញ្ចឹងដែរ។ តែរឿងដែលនឹកគិតមិនដល់នោះ គឺកញ្ញា ម៉ង់គ្លី អាយុ១៨ឆ្នាំ បាន​ជ្រើសរើសស្វាមីរបស់ខ្លួន ជាសត្វសុនខអនាថា នៅតាមចិញ្ចើមថ្នល់មួយក្បាល មកធ្វើជាស្វាមីសំណព្វ​ចិត្ត​​របស់​នាង។

មូលហេតុសំខាន់ដែលឈានទៅដល់ការសម្រេចចិត្តយកសត្វឆ្កែ ជាកូនកម្លោះនោះ ដោយសារតែ​ក្រុម​គ្រួសារ​ដែលរស់នៅក្នុងរដ្ឋចារឃែន (Jharkhand) ភាគខាងកើតប្រទេសឥណ្ឌា ចង់បណ្ដេញ«ព្រលឹងព្រាយ​បីសាច» ដែលចូលមកសណ្ឋិតក្នុងខ្លួន របស់នាងក្រមុំ ម៉ង់គ្លី។ ហេតុការណ៍នេះ ត្រូវបានអះអាងរក​ឃើញ​ដោយ​គ្រូ​អាចារ្យ​ម្នាក់ ហើយបានជំរុញឲ្យគ្រួសារនេះ រៀបចំអាពាហ៍ពិពាហ៍នេះឡើង។

លោក ស្រ៊ី អាណមនដា (Sri Amnmunda) ឪពុករបស់កូនក្រមុំ បានថ្លែងប្រាប់គេហទំព័រព័ត៌មាន ដេល្លីម៉ែល (Daily Mail) របស់អង់គ្លេសថា៖ «យើងជឿស៊ប់ ទៅលើពិធីបន់ស្រន់នេះ»។ លោកមានបន្ទុកជា​អ្នកដើរ​ស្វែង​រកកូនកម្លោះ ដែលជាឆ្កែអនាថាមួយក្បាល។ នៅក្នុងពិធីនោះ សត្វសុនខដ៏ប្រិមប្រិយ ត្រូវបានផាត់មុខ បំពាក់​ខ្សែរកមានផ្កា ហើយដាក់ឲ្យអង្គុយទន្ទឹមជាមួយនឹង នាងក្រមុំម៉ង់គ្លី។

សម្រាប់តំបន់ផ្សេងនៃប្រទេសឥណ្ឌា ឬប្រទេសនានា ក្នុងពិភពលោក ប្រហែលជាអាចចាត់ទុកថា ពិធីនេះ​ជារឿងចម្លែក តែសម្រាប់អ្នករស់នៅក្នុងរដ្ឋ ចារឃែន ពិធីនេះមិនមែនជារឿង ដែលកម្រកើតឡើងនោះទេ។ កញ្ញា ម៉ង់គ្លី បានថ្លែងបញ្ជាក់ថា៖ «អ្នកជិតខាងរបស់ខ្ញុំ បាននិយាយដែរថា ក្មេងស្រីច្រើនណាស់ បានធ្វើ​ពិធី​នេះ ដែលបានអនុញ្ញាតឲ្យពួកគេ អាចបណ្ដេញព្រលឹងខ្មោចចេញពីខ្លួន ហើយអាចរស់នៅដោយ​សុខ​ស្បាយ​នោះ»។ ម្ដាយនាងដែលអង្គុយនៅក្បែរ បានលូកមាត់និយាយបញ្ជាក់ថា៖ «នេះគ្រាន់តែកូនកម្លោះ ជា​ឆ្កែ​ប៉ុណ្ណោះ តែយើងបានរៀបចំទៅតាមទំនៀមទំលាប់ទាំងស្រុង។ យើងគោរពកូនកម្លោះនេះ ដូចកូន​កម្លោះ​ធម្មតា»។

យ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍នេះបានបញ្ចប់ទៅ ដោយមិនចាំបាច់មានរាត្រីចន្ទទឹកឃ្មុំអ្វីឡើយ។ នាង​ ម៉ង់គ្លី គ្រាន់តែត្រូវថែរក្សា ស្វាមីជាសត្វឆ្កែរបស់នាង នៅក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។ នាងនិយាយ​ទៀត​ថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងរៀបការជាមួយបុរសម្នាក់។ ជាក្ដីសុបិន្តដែលស្រីណាក៏ចង់ឲ្យខ្លួន បានជួបនឹង​ម្ចាស់​ចិត្តដែលសង្ហាស្រស់ស្អាតនោះដែរ។ ហើយខ្ញុំ នឹងរងចាំម្ចាស់ចិត្តខ្ញុំដូចគ្នា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...