តារា​ទូរទស្សន៍​អាមេរិក ថត​ស្រាត​ដាក់​ទស្សនាវដ្ដី​អង់គ្លេស

បន្ទាប់ពីរូបភាពស្រាត របស់តារាហូលីវូដជាច្រើននាក់ ត្រូវបាន«ចោរ»ជំនាញខាងអ៊ិនធើណែត ចូលទៅលួចយក រួចយកមកផ្សាយតាមបណ្ដាញសង្គម កាលពីពេលថ្មីៗនេះមក នៅពេលនេះតារាទូរទស្សន៍របស់អាមេរិក នាង គីម កាដាសៀន (Kim Kardashian) មិនចាំបាច់ពិបាក ក្នុងការឲ្យគេចូលទៅលួចយករូបនាង ទើបយកមកផ្សព្វផ្សាយនោះទេ។ នាងបានអនុញ្ញាតឲ្យទស្សនាវដ្ដីមួយ របស់អង់គ្លេស ថតរូបនាងស្រាតយកមកផ្សាយ បង្កឲ្យមានភាពភ្ញាក់ផ្អើលជាថ្មីទៀត។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៥ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 06, 2014
  • ប្រធានបទ: ស៊ិចស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាទូរទស្សន៍ដើមទ្រូងបាន អាយុ៣៣ឆ្នាំរូបនេះ មិនមែនជាជនរងគ្រោះ នឹងការចូលទៅលួចទិន្នន័យ នៃ​ពួក​​«ចោរអ៊ិនធើណែត» នូវរូបថតឯកជនជាច្រើនសន្លឹក ដូចតារហូលីវូដជាច្រើននោះទេ។ ប៉ុន្តែពេលនេះ នាង គីម កាដាសៀន (Kim Kardashian) បានធ្វើឲ្យអ្នកផង និយាយពីនាងមិនដាច់ឡើយ ពីរូបរាងស៊ិចស៊ី​របស់នាង ជាពិសេសនៅលើបណ្ដាញសង្គម។ នោះគឺដោយសារតែនាង បានជ្រើសរើសទស្សនាវដ្ដី GQ ដ៏ធំមួយរបស់អង់គ្លេស ដើម្បីថតនិងផ្សាយនូវរូបថតស្រាត របស់នាង។

ធ្លាប់ជាប់ឈ្មោះជា «ស្ត្រីប្រចាំឆ្នាំ» ដោយទស្សនាវដ្ដីដ៏ល្បីមួយ នៅអាមេរិក នាង គីម បានសំដិលខ្លួននៅ​ពី​លើគ្រែ ដើម្បីឲ្យអ្នកជំនាញថតរូបរបស់ទស្សនាវដ្ដី ផ្ដិតយកទិដ្ឋភាពនៃរូបរាងដ៏ស៊ិចស៊ីរបស់នាង ដោយគ្រាន់​តែមានអ្វី មកបិតបាំងបន្តិចបន្តួចប៉ុណ្ណោះ។

តាមមើលទំនង អ្នកវាយប្រហារតាមអ៊ិនធើណែត មិនចាំបាច់ដើរទៅរកលួចរូបស្រាតរបស់នាងទេ ព្រោះ​ឥឡូវនេះ រូបស្រាតរបស់នាង បានដាក់ឲ្យគេឯងឃើញជាសារធារណៈរួចហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...