អ្នក​ការសែត​យួន គ្រវាត់​ទូរស័ព្ទ​ចោល ព្រោះ​រោទ៍​រំខាន (vdo)

អ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ជាតិវៀតណាម បានសម្ដែងប្រតិកម្មដ៏គួរឲ្យចង់សើច នៅពេល​ដែល​ទូរស័ព្ទ​របស់គាត់ បានរោទ៍ឡើងចំពេលដែលគាត់ និងពិធីការិនីម្នាក់ទៀត កំពុងធ្វើអន្តរាគមន៍ក្នុងកម្មវិធីផ្សាយផ្ទាល់។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៣ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ជាតិវៀតណាម បានសម្ដែងប្រតិកម្មដ៏គួរឲ្យចង់សើច នៅពេល​ដែល​ទូរស័ព្ទ​របស់គាត់ បានរោទ៍ឡើងចំពេលដែលគាត់ និងពិធីការិនីម្នាក់ទៀត កំពុងធ្វើអន្តរាគមន៍ក្នុងកម្មវិធីផ្សាយផ្ទាល់។


រូបអ្នកសារព័ត៌មាន និងពិធីការិនីនៅក្នុងកម្មវិធីផ្សាយផ្ទាល់ នៃទូរទស្សន៍ជាតិវៀតណាម។ (រូបផ្ដិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ពីនេះពីនោះ - ហេតុការណ៍ចម្លែកៗ ចេះតែកើតមានរហូតតែម្ដង។ ជាពិសេសនៅពេលដែលអ្នកសារព័ត៌មាន​ទាំង​ពីរនាក់ កំពុងជក់និយាយនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍ជាតិផងនោះ ស្រាប់តែទូរស័ព្ទ​បានរោទ៍​ឡើង។ កម្មវិធីនោះ កំពុងធ្វើការផ្សាយផ្ទាល់ នៅពេលព្រឹកព្រលឹម ស្ដីពីបញ្ហាទឹកជំនន់កាលពីចុងខែកក្កដាកន្លងទៅ នាខេត្ត​ឡងសឺន ផ្នែកខាងជើងនៃប្រទេសវៀតណាម ដោយសារខ្យល់ព្យុះ រ៉ាម៉ាស៊ុន ដែលបង្កឲ្យមានមនុស្ស១១​នាក់​ស្លាប់។

តែសម្លេងទូរស័ព្ទ បានរោទ៍ឡើង បង្កឲ្យភាពក្ដៅក្រហាយ កើតមានឡើង។

ប៉ុន្តែអ្នកសារព័ត៌មានបុរសរូបនេះ ធ្វើដូចជាមិនសូវចាប់អារម្មណ៍អ្វី នឹងទូរស័ព្ទឡើយ ដោយគ្រាន់តែធ្វើម៉េច ដើម្បីឲ្យ​សម្លេងរោទ៍នេះ បាត់ទៅវិញឲ្យឆាប់រហ័សតែប៉ុណ្ណោះ។ ដូច្នេះវិធីមួយដ៏មានប្រសិទ្ធិភាព គឹគ្រវាត់វាចោលទៅឲ្យឆ្ងាយ ... ឲ្យឆ្ងាយពីមីក្រូចាប់សម្លេង។ តែផ្ទុយទៅវិញ កាយវិការរបស់អ្នកសារព័ត៌មានបែបនេះ បែរជាបង្ក ឲ្យមានការផ្ទុះ​សំណើច​ទៅវិញ។

មិនឲ្យផ្ទុះសំណើចយ៉ាងម៉េច បើសម្លេងបោះទូរស័ព្ទទៅលើដី លាន់លឺសូរខ្លាំងជាសម្លេងទូរស័ព្ទរោទ៍នោះទៅទៀត? តាមពិតទៅ នៅក្នុងស្ទូឌីយោថតណាក៏ដូចគ្នាដែរ មីក្រូចាប់សម្លេងតែងទទួលបានជានិច្ចនូវសម្លេង ដែលកើតមាន​នៅក្នុងបន្ទប់នេះ ទោះជាសម្លេងនោះកើតឡើង តិចឬខ្លាំង ជិតឬឆ្ងាយពីមីក្រូក៏ដោយ៕

សូមទស្សនាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...