ហ៊ុន សែន បញ្ជា​ឲ្យ​តាម​វាយ​«ខ្នោះ» ធាន វុទ្ធី ព្រះ​សិរអារ្យមេត្រិយ៍​«ថ្មី»

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បន្តចាត់វិធានការ ទៅលើបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអាមេត្រីយ៍«ថ្មី» ដើម្បីបោកប្រាស់ពលរដ្ឋខ្មែរ និងបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួន នាំដល់ការអាប់ឱនយ៉ាងធ្ងន់ធ្ងរ ដល់ព្រះពុទ្ធសាសនា។
Loading...
  • ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បន្តចាត់វិធានការ ទៅលើបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអាមេត្រីយ៍«ថ្មី» ដើម្បីបោកប្រាស់ពលរដ្ឋខ្មែរ និងបង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំខ្លួន នាំដល់ការអាប់ឱនយ៉ាងធ្ងន់ធ្ងរ ដល់ព្រះពុទ្ធសាសនា។


រូបផ្សាយពាណិជ្ជកម្ម នៅក្នុងវត្តទួលរាជា បង្ហាញថាតាបស ធាន វុទ្ធី ជាព្រះពុទ្ធទី៥។ (រូបថត ហ្វេសប៊ុក)

អបិយជំនឿ - លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាប័ត្រ ដល់និស្សិតសកលវិទ្យាល័យ វេស្ទើន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ បានបញ្ជាក់ឲ្យ លោក មិន ឃិន រដ្ឋមន្រ្តី​ក្រសួងធម្មការ និងសាសនា បន្តចាត់វិធានការទៅលើបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិរអារ្យមេត្រីយ៍«ថ្មី» ឬជាព្រះពុទ្ធទី៥ អស់កាលជាច្រើនឆ្នាំមកនេះ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា «ចាប់ឲ្យបាន ដោយថ្ងៃមុនឲ្យព្រះសង្ឃថ្វាយបង្គំគេ។ សូមឯកឧត្តម មិន ឃិន ត្រូវតាមរឿងហ្នឹងឲ្យកិត។ តាំងខ្លួនជាព្រះសិអារ្យមេត្រីយ៍រត់បាត់»។

សេចក្ដីថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីក្រសួងធម្មការ និងសាសនា តាមរយៈលិខិតមួយ ចុះ​ថ្ងៃទី២៨ ខែកក្តដា បានឱ្យដឹងថា ក្រសួងនឹងចាត់វិធានការ​យ៉ាងតឹងតែងបំផុត ចំពោះបុគ្គល ធាន វុទ្ធី ដែលបាន​តាំង​ខ្លួនជាព្រះសិរអារ្យមេត្រីយ៍ និងប្រាប់ឲ្យរឹបអូសផលិតផល ឬការលក់ដូររូបថត និងវីដេអូរបស់បុគ្គលនេះជាដើម។

ប៉ុន្តែនៅប៉ុន្មានថ្ងៃក្រោយមក ក្រុមអាជ្ញាធរនគរបាល សហការជាមួយព្រះមេគុណខេត្តកណ្ដាល បានចុះទៅគាស់​សោរកុដ របស់បុគ្គល ធាន វុទ្ធី នេះ រកឃើញសម្ភារៈគ្រឿងអលង្កា... ដ៏មានតម្លៃជាច្រើន ដាក់ទុកនៅក្នុងកុដនោះ។

ជុំវិញការតាមចាប់ខ្លួនបុគ្គល ធាន វុទ្ធី នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយឲ្យតម្រុយទៀតថា គួរប្រើ​«ស្តង់ដា (របៀប)»អាមេរិក ពោលគឺត្រូវចាប់វៃខ្នោះ​ដៃហើយ ចាំសួរនាំ មិនត្រូវបង្កើតគណៈកម្មការស៊ើប​អង្កេតឲ្យ​ជនបោកប្រាស់ ធាន វុទ្ធី នេះ រត់បាត់យ៉ាងដូច្នេះនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...