គ្រោះ​រញ្ជួយ​ដី​នៅ​ភាគ​អាគ្នេយ៍​ចិន ឲ្យ​​មនុស្ស​យ៉ាង​តិច ៣៥៧​នាក់​ស្លាប់

ការរញ្ជួយផែនដី ដែលមានកម្រិត៦,១រិឆ្ទ័រ បានវាយប្រហារទៅលើតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន នៅថ្ងៃអាទិត្យ​ទី០៣ ខែកក្កដាម្សិលម៉ិញ។ អាជ្ញាធរបានបង្ហាញពីតុល្យភាពជំហានដំបូង ថាមានមនុស្សយ៉ាងហោច៣៥៧នាក់ បានស្លាប់ និងជាង១០០០នាក់ផ្សេងទៀតរងរបួស។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរញ្ជួយផែនដី ដែលមានកម្រិត៦,១រិឆ្ទ័រ បានវាយប្រហារទៅលើតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន នៅថ្ងៃអាទិត្យ​ទី០៣ ខែកក្កដាម្សិលម៉ិញ។ អាជ្ញាធរបានបង្ហាញពីតុល្យភាពជំហានដំបូង ថាមានមនុស្សយ៉ាងហោច៣៥៧នាក់ បានស្លាប់ និងជាង១០០០នាក់ផ្សេងទៀតរងរបួស។


ទិដ្ឋភាពតំបន់ដែលរងគ្រោះនឹងគ្រោះរញ្ជួយដី នៅភាគឦសាននៃខេត្តយូណាន។ (រូបថតហ្វេសប៊ុក)

គ្រោះធម្មជាតិ - ដីបានរង្គើខ្លាំងឡើង នៅថ្ងៃអាទិត្យទី៣ ខែសីហាម្សិលម៉ិញ នៅប្រទេសចិន។ ការរញ្ជួយដី ដែល​មានកម្រិត ៦,១ រិឆ្ទ័រ បានប៉ះពាល់តំបន់ភ្នំ ភាគអាគ្នេយ៍នៃប្រទេស បង្កឲ្យមនុស្សយ៉ាងហោច ៣៥៧នាក់បានស្លាប់ និងច្រើនជាង១ពាន់នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណជា៤និង​៣០នាទី​រសៀល (ម៉ោងក្នុងស្រុក) នៅផ្នែកខាងឦសាន នៃខេត្តយូណាន។

សារព័ត៌មានផ្លូវការ ចិនថ្មី បានរាយការណ៍ថា៖ «គ្រោះរញ្ជួយដី បានធ្វើរលំ និងខូចខាតនូវអាគារជាច្រើន ជាពិសេស​អាគារស្នាក់នៅ ដែលមានលក្ខណៈចាស់ៗ»។ របាយការណ៍បានបញ្ជាក់ទៀតថា មនុស្សមិនតិចជាង១៣០០នាក់ បានរងរបួសពីហេតុការណ៍នេះ។

រូបភាពផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ជាតិ បានបង្ហាញឲ្យឃើញពីបណ្ដាជនជាច្រើននាក់ បានរត់ចេញយ៉ាង​តក់​ក្រហល់ ពីអាគារច្រើនជាន់ ហើយបានមកប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ។ នៅតាមបណ្ដាញសង្គមវិញ រូបភាព​ឯក​ជន​ជាច្រើន ក៏ត្រូវបានឃើញផ្សាយចេញដែរ។ អ្នកប្រើប្រាស់បណ្ដាញសង្គម វៃបូ (Weibo) មួយរូបដែលរស់នៅ​តំបន់​នោះ បានសរសេរថា៖ «ជញ្ជាំងអាគារបានបាក់រលំ ហើយប្រព័ន្ធទឹកក្រោមដី បានបែកធ្លាយ។ អគ្គិសនីត្រូវ​បាន​កាត់​ផ្ដាច់។»

ភាពជ្រួសគ្នានៃសណ្ឋានដី និងពំនើងផ្នត់នៃជួរភ្នំ រវាងខេត្ត យូណាម ស៊ីឈ័ន និងខេត្ត ហ្គីចូវ បានបង្កឲ្យមាន​គ្រោះ​រញ្ជួយដីបែបនេះយ៉ាងខ្លាំងក្លាជាច្រើនមកហើយ នៅរយៈពេលចុងក្រោយ។ នៅឆ្នាំ១៩៧៤ ការរញ្ជួយដីមួយដែល​មានកម្រិត៦,៨​រីឆ្ទើ នៅក្នុងខេត្តយូណាមដដែល បានសម្លាប់មនុស្សច្រើនជាង១៥០០នាក់។ តែនៅឆ្នាំ២០០៨ថ្មីៗ គ្រោះរញ្ជួយដីដែលមានកម្រិតខ្លាំងក្លា រហូតដល់៨រិឆ្ទើរ ក្នុងខេត្តស៊ីឈ័ន បានសម្លាប់មនុស្សយ៉ាងតិច៨៧០០០នាក់ និងមានមនុស្សបាត់ខ្លួនរាប់ពាន់នាក់ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...