ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

តុល្យភាពនៃជនរងគ្រោះ អាចនឹងមានមានភាពធ្ងន់ធ្ងរ៖ មនុស្ស៤៥៨នាក់ ស្ថិតក្នុងនាវាមួយ ដែលមានមនុស្សជិះ ៤៥៨នាក់ បានលិច ក្នុងទន្លេយ៉ង់សេ (Yangtsé) កាលពីយប់ថ្ងៃចន្ទ ដោយសារខ្យល់ព្យុះ។ បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ភ្លាមៗថា មានមនុស្ស៨នាក់ ត្រូវបានជួយសង្គ្រោះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 02, 2015
  • ប្រធានបទ: គ្រោះលិចនាវា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជួយសង្គ្រោះ កំពុងបន្តធ្វើនៅឡើយ នៅក្នុងព្រឹត្តិការណ៍លិចនាវា មួយគ្រឿង ដែលមានដឹកមនុស្ស៤៥៨នាក់ នៅលើ​ទន្លេយ៉ង់សេ។ បើទោះជាស្ថានភាពឧត្តុនិយម មិនមានភាពអំណោយផល ដល់ការជួយសង្គ្រោះ បណ្ដាលមកពីខ្យល់ និង​ភ្លៀងដ៏ខ្លាំងនោះ ក៏ពិតមែន តែនាយករដ្ឋមន្ត្រីចិន លោក លី គេគៀន (Li Keqiang) នៅពេលនេះ បានធ្វើដំណើរ ទៅកាន់​ទីនោះដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់។

នាវា «Eastern Star» ដែលមានប្រវែងបណ្ដោយ ៧៦ម៉ែត្រ បានលិច នៅវេលាម៉ោង ២១ និង២៨នាទី ម៉ោងក្នុងស្រុក។ ទូរទស្សន៍ផ្លូវការចិន «CCTV» បានរាយការណ៍ថា មនុស្សទាំង៤៥៨នាក់នោះ មាន៤០៦ ជាអ្នកដំណើរ ៥នាក់ជាបុគ្គលិក បម្រើការឲ្យក្រុមហ៊ុនទេសចរណ៍ និង៤៧នាក់ទៀត ជាអ្នកបម្រើការលើនាវា។ ទូរទស្សន៍បានបញ្ជាក់ទៀតថា នាវាដែល​អាចទទួលមនុស្សឲ្យជិះ បានរហូតដល់ ៥៣៤នាក់នេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយ ដែលរៀបចំដំណើរទេសចរណ៍ នៅ​ក្នុង​តំបន់នោះ ដែលសម្បូរទៅដោយទេសភាពដ៏ប្រពៃ។

នាវានេះ បានធ្វើដំណើរភ្ជាប់ក្រុង ណានជីង (Nanjing) និងក្រុង ចុងគីន (Chongqin) ដែលមានចំងាយពីគ្នាប្រមាណជា ១៥០០គីឡូម៉ែត្រ។ ទន្លេយ៉ងសេ ជាទន្លេទី៣ ដែលវែងជាងគេក្នុងពិភពលោក មានប្រវែងទទឹង ក្នុងខេត្ត ហ៊ូបី (Hubei) ប្រមាណជាង១គីឡូម៉ែត្រ ជាមួយនឹងជម្រៅ ច្រើនជាង៣០ម៉ែត្រ។

កាលពីខែមករាកន្លងទៅ  កាណូតសណ្ដោងមួយ បានលិចទៅក្នុងទន្លេងនេះ បង្កឲ្យមានមនុស្សស្លាប់២២នាក់ ក្នុងនោះ ៨នាក់ ជាជនបរទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...