បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

កុមារអាយុ១១ឆ្នាំមួយរូប បានបាត់ដៃរបស់ខ្លួនមួយចំហៀង ដោយសារតែចង់លលេងជាមួយនឹងសត្វខ្លា ដែលគេ​ចិញ្ចឹមទុកនៅក្នុងសួនសត្វ។ ឪពុករបស់កុមារនេះ ទំនងជាបានជួយឲ្យកុមារឆ្លងរបងសុវត្ថិភាព ដើម្បីអាចចូលទៅ​ជិតសំណាញ់ ដែលស្ថិតនៅជាប់ជាមួយនឹងសត្វខ្លា។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារអាយុ១១ឆ្នាំមួយរូប បានបាត់ដៃរបស់ខ្លួនមួយចំហៀង ដោយសារតែចង់លលេងជាមួយនឹងសត្វខ្លា ដែលគេ​ចិញ្ចឹមទុកនៅក្នុងសួនសត្វ។ ឪពុករបស់កុមារនេះ ទំនងជាបានជួយឲ្យកុមារឆ្លងរបងសុវត្ថិភាព ដើម្បីអាចចូលទៅ​ជិតសំណាញ់ ដែលស្ថិតនៅជាប់ជាមួយនឹងសត្វខ្លា។


សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

គ្រោះថ្នាក់រន្ធត់ - អ្វីៗបានហួសអស់ទៅហើយ។ ការកំសាន្ដនៅសួនសត្វដើម្បីសប្បាយ តែបែរជាប្រែក្លាយជារឿង​ដ៏រន្ធត់ជាទីបំផុត សម្រាប់ជីវិតរបស់កុមារម្នាក់នេះ។ មានអាយុ១១ឆ្នាំ កុមារជាតិប្រេស៊ីលម្នាក់នេះ មានបំណង​យ៉ាង​ខ្លាំងចង់លលេង និងចូលទៅស្ទាបសត្វខ្លា នៅក្នុងសួនសត្វ កាស្កាវែល (Cascavel) ក្នុងក្រុងប៉ារ៉ាណា (Parana) ផ្នែក​ខាងត្បូងនៃប្រទេសប្រស៊ីល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាងថា កុមារនេះ និងប្អូនប្រុសម្នាក់ទៀត អាយុ​៣ឆ្នាំ ទំនងជាត្រូវបានឪពុករបស់ពួកគេ ជួយឲ្យឆ្លងរបងសុវត្ថិភាព ចូលទៅកៀកនឹងសំណាញ់ ដែលឃាំងសត្វខ្លាដ៏​កំណាច​នោះ។

ការលលេង ដែលបានដាក់ខ្លួនកុមារ ទៅក្នុងល្បែងគ្រោះថ្នាក់មួយដ៏ហួសប្រមាណ។ មនុស្សដទៃទៀតនៅក្បែរនោះ ក៏បាននិយាយប្រការមុន ទៅឪពុករបស់កុមារដែរថា កូនខ្លួនទាំងពីរបានចូលទៅក្នុងតំបន់ហាមឃាត់។

ដើមដៃមួយចំហៀងរបស់កុមារ ត្រូវបានហែកស៊ីដោយសត្វខ្លា ក្រោមក្រសែភ្នែកដ៏រន្ធត់របស់ឪពុករបស់កុមារ ដែល​បានស្ទុះទៅត្រកងកូន ចេញមកដាក់នៅលើស្មៅ រងចាំការជួយសង្គ្រោះ។ កុមាររងគ្រោះ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យជាបន្ទាន់។ ប៉ុន្តែបើទោះជា បានទទួលការវះកាត់ច្រើនដងយ៉ាងណាក៏ដោយ ក៏គ្រូពេទ្យចាំបាច់​ត្រូវកាត់ដៃ​កុមារមួយចំហៀងនេះ ចេញដែរ។

ចំណែកឯនាយកគ្រប់គ្រងសួនសត្វវិញ បានបញ្ជាក់ទៅបណ្ដាញសារព័ត៌មានថា នៅពេលកើតហេតុនេះ ក្រុមអ្នក​យាមបានធ្វើការងារល្បាតរបស់ពួកគេ តែការល្បាតនោះ បានធ្វើហួសទៅកាន់កន្លែងផ្សេងទៀត នៃសួនសត្វ៕

វីដេអូខាងក្រោម អាចប៉ះពាល់ដល់អារម្មណ៍ ដល់កុមារនិងអ្នកមានជំងឺបេះដូង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...