ជនជាតិ​ចិន​ម្នាក់ បូជា​ខ្លួន​«ជូន»​ខ្លា ដោយ​សារ​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត

នៅក្នុងលោក តើមានមនុស្សប៉ុន្មាននាក់ ដែលពោរពេញទៅដោយសុទ្ធាជ្រះថ្លា សុទ្ធចិត្តបូជារូបរាងកាយ ឲ្យក្លាយ​ជា​ចំណីរបស់សត្វខ្លា? ជនជាតិចិនមួយរូប ដែលមានរោគចិត្តក្នុងរយៈពេលចុងក្រោយនេះ បានប៉ុនប៉ងធ្វើ​ឲ្យសម្រេច​នូវបំណងដ៏ចម្លែក កាលពីសប្ដាហ៍កន្លងមក ដោយបានលោតចូលទៅក្នុងទ្រុងរបសសត្វខ្លា នៃសួនសត្វនៅខេត្តឆេងឌូ ប្រទេសចិន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: February 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងលោក តើមានមនុស្សប៉ុន្មាននាក់ ដែលពោរពេញទៅដោយសុទ្ធាជ្រះថ្លា សុទ្ធចិត្តបូជារូបរាងកាយ ឲ្យក្លាយ​ជា​ចំណីរបស់សត្វខ្លា? ជនជាតិចិនមួយរូប ដែលមានរោគចិត្តក្នុងរយៈពេលចុងក្រោយនេះ បានប៉ុនប៉ងធ្វើ​ឲ្យសម្រេច​នូវ​បំណងដ៏ចម្លែក កាលពីសប្ដាហ៍កន្លងមក ដោយបានលោតចូលទៅក្នុងទ្រុងរបសសត្វខ្លា នៃសួនសត្វនៅខេត្តឆេងឌូ ប្រទេសចិន។


រូបភាពថតដោយអ្នកទេសចរណ៍ បង្ហាញពីយុវជនយ៉ាង កំពុងត្រូវបានសត្វខ្លាខាំ។

ជីវិត - នៅមុនព្រឹត្តិការណ៍នេះកើតឡើង យុវជនចិនអាយុ ២៧ឆ្នាំ លោក យ៉ាង ជិនហៃ (Yang Jinhai) បានប្រកាស​តាមបណ្ដាញសង្គមថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមនូវជីវិថ្មី ដោយសារតែលោក​រកបានការងារថ្មី​មួយ ជាភ្នាក់ងាrសន្ដិសុខ នៅក្នុងខេត្ត ឆេងឌូនេះតែម្ដង។ ប៉ុន្ដែបន្ទាប់ពីយល់ថាការងារនេះ មិនបានធ្វើឲ្យយុវជន​សប្បាយចិត្តនោះ យុវជន ជិនហៃ ក៏បានលាលែងពីការងារជាសន្ដិសុខ ដោយរកបានការងារមួយទៀត នៅក្នុង​រោងចក្របោះពុម្ភ។ ការងារលើកទីពីរនេះ ក៏មិនបានធ្វើឲ្យយុវជន មានភាពត្រេកត្រអាលដែរ ដោយនៅតែបន្ដ​ពន្យល់​ថា ជីវិតរបស់ខ្លួន ហាក់ដូចជាគ្មានន័យអ្វីទាំងអស់។

មិនត្រឹមតែប៉ុណ្នឹងនោះទេ ព្រោះនៅក្នុងឃ្លាឃ្លោងជាច្រើន ដែលធ្លាប់បានសរសេរនៅលើគេហទំព័រឯកជនរបស់ខ្លួន លោក យ៉ាង ជិនហៃ បានសម្ដែងភាពអាណិតអាសូរ ដែលបានឃើញខ្លាដំបងសម្បុរសរពីរក្បាល នៅជាប់ក្នុងទ្រុង​របស់សួនសត្វ។ យ៉ាង ជិនហៃ បានសរសេរថា «សត្វខ្លាដ៏វិសេសវិសាយ បែរជាជាប់ក្នុងទ្រុង និងមិនបានរស់នៅ​តាមបែបធម្មជាតិ ដើម្បីចាប់សត្វដទៃទៀតស៊ីជាអាហារ»។ យុវជន យ៉ាង ជិនហៃ ថែមទាំងបានប្រកាសថា លោក​មិនខ្លាច​នឹងបូជាជីវិត ដើម្បីឲ្យសត្វខ្លាភ្ញាក់ដឹងខ្លួន ពីធម្មជាតិដើមហើយងាកត្រឡប់ទៅរកជីវិតដ៏ប្រសើរឡើងវិញ។

អ្វីៗទាំងនេះហើយ ដែលបានកើតឡើង មុននឹងឈានទៅដល់ឈុតឆាកដ៏រន្ធត់ ស្ថិតក្រោមក្រសែ​ភ្នែករបស់អ្នក​ទេសចរណ៍ជាច្រើននាក់។ ឈុតឆាកដែលយុវជន យ៉ាង មិនបានប្រើពេលយូរប៉ុន្មានទេ ក្នុងគោលបំណងបញ្ចប់ជីវិត​របស់ខ្លួន។

ទេសចរណ៍មួយរូប ដែលស្ថិតក្នុងព្រឹត្តិការណ៍ដ៏អាក្រក់ បានថ្លែងរៀបរាប់ថា យុវជន យ៉ាង បន្ទាប់ពីផ្លោះរបងរនាំងរួច ក៏បានលោតទៅក្នុងទ្រុង។ ប៉ុន្តែសត្វខ្លាំទាំងពីរក្បាល មិនបានហក់មកសង្គ្រប់លើយុវជនភ្លាមៗនោះទេ។ សត្វខ្លាញី ថែមទាំងបានរត់គេចទៅជ្រក ក្នុងប្រលោះថ្មបាត់ទៅទៀត។ តែយុវជន យ៉ាង នៅតែព្យាយាមបង្កហេតុ​ជាមួយ​សត្វ​ខ្លាទាំងនេះ រហូតដល់ពួកវាសម្រេចចិត្តបើកការវាយប្រហារមកលើយុវជន។ ភ្លាមនោះ ក្រុមអ្នកសង្គ្រោះបានមកដល់ ហើយបានទាញយកយុវជន យ៉ាង ចេញមកវិញ ជាមួយនឹងរបួសមួយចំនួន។


ខ្លាដំបងសម្បុរសរ។

បន្ទាប់ពីនោះមក គ្រួសាររបស់យុវជន យ៉ាង ជិនហៃ បានចេញមកថ្លែងប្រាប់អ្នកសារព័ត៌មានថា យុវជន ធ្លាប់បាន​ឆ្លងកាត់នូវរយៈពេលដ៏យូវរមួយ នៃភាពអស់សង្ឃឹម ហើយបច្ចុប្បន្ននេះ យុវជនកំពុងទទួលនូវការ​ព្យាបាលផ្នែក​រោគ​ចិត្ត នៅក្នុងមន្ទីរពេទ្យ៕

----------------------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...