ក្ដី​អ្នក​ការសែត​បារាំង​នៅ​ឧទ្ទរណ៍ ​ពី​បទ​ធ្វើ​សញ្ចារកម្ម មេធាវី​មាន​សង្ឃឹម

សំនុំរឿងកាត់ទោសរបស់លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ទៅដល់សាលាឧទ្ទរណ៍ ត្រូវបានបើកសវនាការ​នៅថ្ងៃសុក្រទី២១ខែកុម្ភៈនេះ មួយឆ្នាំបន្ទាប់ពីសាលក្រមសម្រេចឲ្យលោកជាប់ទោស ដោយសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទធ្វើ«សញ្ចារកម្ម»។ លោក ដានីញ៉ែល ឡេណេ អ្នកសារព័ត៌មាន ដែលបានធ្វើបទយកការណ៍មួយ ពី​សេវាកម្មបម្រើផ្លូវភេទនៅកម្ពុជា និងមេធាវីការពារក្ដីរបស់លោកផង បានប្រកែកថាជាការ​ចោទប្រកាន់ប្រកប​ដោយ​ភាពអយុត្តិធម៌។សំនុំរឿងកាត់ទោសរបស់លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ទៅដល់សាលាឧទ្ទរណ៍ ត្រូវបានបើកសវនាការ​នៅថ្ងៃសុក្រទី២១ខែកុម្ភៈនេះ មួយឆ្នាំបន្ទាប់ពីសាលក្រមសម្រេចឲ្យលោកជាប់ទោស ដោយសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទធ្វើ«សញ្ចារកម្ម»។ លោក ដានីញ៉ែល ឡេណេ អ្នកសារព័ត៌មាន ដែលបានធ្វើបទយកការណ៍មួយ ពី​សេវាកម្មបម្រើផ្លូវភេទនៅកម្ពុជា និងមេធាវីការពារក្ដីរបស់លោកផង បានប្រកែកថាជាការ​ចោទប្រកាន់ប្រកប​ដោយ​ភាពអយុត្តិធម៌។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: February 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំនុំរឿងកាត់ទោសរបស់លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ទៅដល់សាលាឧទ្ទរណ៍ ត្រូវបានបើកសវនាការ​នៅថ្ងៃសុក្រទី២១ខែកុម្ភៈនេះ មួយឆ្នាំបន្ទាប់ពីសាលក្រមសម្រេចឲ្យលោកជាប់ទោស ដោយសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទធ្វើ«សញ្ចារកម្ម»។ លោក ដានីញ៉ែល ឡេណេ អ្នកសារព័ត៌មាន ដែលបានធ្វើបទយកការណ៍មួយ ពី​សេវាកម្មបម្រើផ្លូវភេទនៅកម្ពុជា និងមេធាវីការពារក្ដីរបស់លោកផង បានប្រកែកថាជាការ​ចោទប្រកាន់ប្រកប​ដោយ​ភាពអយុត្តិធម៌។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - លោក ដានីញ៉ែល ឡេណេ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយសាលក្រមរបស់​សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករាឆ្នាំទៅម៉ិញ ដែលត្រូវជាការកាត់ក្ដីលើកទីពីរ បន្ទាបពីការ​កាត់ក្ដីលើក​ទីមួយ យ៉ាងប្រញ៉ាប់ប្រញ៉ាល កាលពីឆ្នាំ២០១០ នៅក្នុងកម្រិតទោសតែមួយដូចគ្នា។

ក្នុងសវនាការសាលាឧទ្ទរណ៍ នៅព្រឹកថ្ងៃសុក្រនេះ ព្រះរាជអាជ្ញា អ៊ីម សូផាន មិនបានស្នើសុំ​ឲ្យមានការ​ផ្ដន្ទា​ទោស ប្រឆាំងនឹងអ្នកសារព័ត៌មានជនជាតិបារាំងនេះទេ តែក៏មិនបានសុំឲ្យមានការលើកលែងទោសនោះដែរ។ លោក​គ្រាន់តែស្នើសុំឲ្យតុលាការ ពិនិត្យចំនុចសង្ស័យចំនួនពីរ ដែលទាក់ទងនឹងទៅនឹងពេលវេលានៃបទចោទប្រកាន់។

ព្រះរាជអាជ្ញារូបនេះ បានចោទសួរនៅក្នុងអង្គសវនាការថា «បើមានបទសញ្ចារកម្ម តើជនសង្ស័យបានទទួល​ប្រាក់​ពីករណីនេះឬទេ?»

បន្ទាប់ពីសវនាការបានបិទបញ្ចប់ មេធាវីទាំងពីររបស់លោក ឡេណេ បានចេញមកខាងក្រៅ ដោយសម្ដែងក្ដី​សង្ឃឹម​ច្រើននៅក្នុងសំនុំរឿងនេះ។ លោក មេធាវីជនជាតិខ្មែរ គង់ សំអុន បានថ្លែងបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​មួយ​ថា «នៅពេលតតាំងគ្នា ក្នុងអង្គសវនាការ ព្រះរាជអាជ្ញាបានសម្ដែងមន្ទិលរបស់គាត់ ទាក់ទងទៅនឹងការដាក់​ទម្ងន់​ទោស ទៅលើជនជាប់ចោទ ហើយលោកក៏មិនបានស្នើសុំឲ្យមានការដាក់ទោសអ្វីទាំងអស់ ប្រឆាំងនឹងកូនក្ដី​ខ្ញុំដែរ។ ដូច្នេះយើងអាចសង្ឃឹមបានថា លោក ដានីញ៉ែល ឡេណេ នឹងត្រូវបានរួចទុក្ខទោស ពីការដាក់ទោសដ៏​អយុត្តិធម៌​នេះ។»

សាលក្រមសម្រេចរបស់សាលាឧទ្ទរណ៍ នឹងត្រូវប្រកាសនៅថ្ងៃទី០៥ ខែមិនាខាងមុខ។

តាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា អ្នកការសែត ដានីញែល ឡេណេ បានជាប់ឈ្មោះ​នៅក្នុង«បញ្ជីក្រហម» របស់​នគរបាល​អន្តរជាតិ (Interpol)។ ដោយមូលហេតុនេះហើយ ទើបអ្នកការសែតរូបនេះ ត្រូវបានប្រទេសមួយធ្វើការ​ឃាត់ខ្លួនលោក និងបន្ទាប់មកត្រូវបានគេ​បណ្ដេញចេញពីប្រទេសនោះ។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០១៣ ឈ្មោះរបស់​លោក បានរលប់បាត់ពីគេហទំព័ររបស់នគរបាលអន្តរជាតិនោះទៅវិញ។ បើតាមមេធាវីបានឲ្យដឹងថា លោក ឡេណេ ត្រូវបានគេលប់ឈ្មោះចេញពីបញ្ជីក្រហមនោះទាំងស្រុង នៅប៉ុន្មានខែក្រោយមក។

«បនចាប់ជំរិតដោយស្របច្បាប់» សម្រាប់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន

បទយកការណ៍ស៊ើបអង្កេត ស្ដីពីទេសចរណ៍ផ្លូវភេទនៅកម្ពុជាក្នុងឆ្នាំ២០០៣ របស់អ្នកការសែតរូបនេះ បានថត​យក​រូប​ជនជាតិបារាំងម្នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា និងបានយល់ព្រមអោយមានការផ្សាយរូបគាត់ ក្នុងលក្ខខ័ណ្ឌ​មិន​អោយឃើញមុខ និងស្គាល់សម្លេង។ តែបើទោះជាមាន ការបិតបាំងមុខ និងការប្ដូរសម្លេង នៅក្នុងបទយក​ការណ៍​នេះ​ក៏ដោយ ក៏ជនជាតិបារាំងនោះ ត្រូវបានស្គាល់ដោយគ្រួសាររបស់គាត់ ក្នុងពេលដែលទូរទស្សន៍ តេអេហ្វអង (TF1) របស់បារាំង បានចាក់ផ្សាយ ក្នុងកម្មវិធីមួយ មានចំណងជើងថា «សិទ្ធិក្នុងការដឹង (Le droit de savoir)» កាល​ពីឆ្នាំ​២០០៣កន្លងទៅ។

ក្នុងពេលលោកវិលត្រឡប់មកកម្ពុជា ក្នុងឆ្នាំ២០០៤ លោក ដានីញ៉ែល ឡេណេ ត្រូវបានក្រសួងមហាផ្ទៃ​កម្ពុជា​កោះ​ហៅ ទៅតាម​ពាក្យបណ្ដឹងរបស់ជនជាតិបារាំងនោះ។ ដើម្បីអនុញ្ញាតអោយលោកបានរួចខ្លួនមកវិញ អ្នកកាសែត​រូប​នេះ ត្រូវបានគេស្នើឲ្យចុះ​ហត្ថលេខា លើកិច្ចសន្យាសំណងជម្ងឺចិត្តមួយ មានទឹកប្រាក់ចំនួន ១២៥ ពាន់ដុល្លាអាមេរិក (ត្រូវជា ៩៧ ៥០០អ៊ឺរ៉ូ)។ ករណីនេះ ត្រូវបានអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ចេញសេចក្ដីថ្លែងការណ៍នៅ​ពេល​នោះ ថាជាការឃុបឃិត រួមគ្នាប្រព្រឹត្តិអំពើពុករលួយ ដែលមិនអាចទទួលយកបាន ហើយបានហៅសកម្មភានោះ ជា«បនចាប់ជំរិត»មួយ ដោយស្របច្បាប់នៅកម្ពុជា។

នៅឆ្នាំ២០០៦ ខណៈលោកឡេណេ បានវិលត្រឡប់មកកម្ពុជាជាថ្មីទៀត ដើម្បីការងារថតភាពយន្ដឯកសារ​ជា​ច្រើន​នោះ លោកត្រូវបានអាជ្ញាធរខ្មែរដកហូត លិខិតឆ្លងដែនរបស់លោក និងបានហាមលោក មិនអោយចេញពីប្រទេស​ម្ដងទៀត។ ហេតុការណ៍នោះ បានជម្រុញអោយលោកលួចភៀសខ្លួន និងលួចឆ្លងដែនដោយខុសច្បាប់ ទៅកាន់​ប្រទេសថៃ ដើម្បី​គេច​ខ្លួនពីការរុកគួនយាយ៉ី ពីសំណាក់អាជ្ញាធរខ្មែរ។

លោក ដានីញែល កើតក្នុងឆ្នាំ ១៩៤៩ ធ្លាប់ឈ្នះពានរង្វាន់ «អ្នកសារព័ត៌មានឯកនៃពិភពលោក» ឆ្នាំ១៩៩១។ លោក​ជា​អតីតអ្នកថតរូបប្រចាំទីភ្នាក់ងារ ហ្គាមា (Gamma) តែសព្វថ្ងៃលោក ជាអ្នកកាសែតធ្វើការដោយឯករាជ្យមួយរូប។ ស្នាដៃ​នៃបទយកការណ៍របស់លោក ត្រូវគេចាក់ផ្សាយក្នុងទូរទស្សន៍ជាច្រើន ទាំងក្នុងប្រទេសបារាំង និងទាំង​នៅឯ​បរទេស៕

----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...