ខ្មោច​លង​ក្នុង​មន្ទីរ​ពេទ្យ? ចង់​ថត​ពី​អាគារ​ទទេ​ស្អាត តែ...

ដើម្បីបង្ហាញសង្សារបស់នាយ ថានាយពិតជាបាននៅធ្វើការ ប្រចាំការនៅក្នុងមន្ទីរពេទ្យមែន បុគ្គលិកម្នាក់បានថតរូប ពីទិដ្ឋភាពទូទៅ នៃអាគារមន្ទីរសុខភាពមួយនេះ ដែលខ្លួនកំពុងធ្វើការ។ តែនៅពេលយករូបមកមើល និងពង្រីកឲ្យធំ... ព្រឺរោម! បះសក់! ...
ខ្មោច​លង​ក្នុង​មន្ទីរ​ពេទ្យ? ចង់​ថត​ពី​អាគារ​ទទេ​ស្អាត តែ...
ខាងឆ្វេង ជាងរូបថតដើម។ ឯខាងស្ដាំ ជារូបថតពង្រីក។ (រូបថត Twitter)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 25, 2015
  • ប្រធានបទ: ខ្មោចលង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងមន្ទីរពេទ្យ លេដ្ស៍ (Leeds) បុគ្គលិកប្រចាំការពេលយប់ លោក អេនដ្រូវ ម៉ៃប៊ន (Andrew Milburn) មានបំណងចង់ ផ្ញើរសារចុងក្រោយមួយ ដើម្បីជូនពរ«រាត្រីសួស្ដី» ទៅឲ្យ​សង្សា​របស់នាយ។ ប៉ុន្តែសារចុងក្រោយនេះ ក៏ដើម្បីចង់បង្ហាញទៅសង្សារបស់លោក ថាលោកពិតជាកំពុងធ្វើការ ពេល​យប់ ក្នុងមន្ទីរពេទ្យនោះមែន។ ហើយដើម្បីផ្គាប់ចិត្ត និងអះអាងប្រាប់ នារីកំពូលស្នេហ៍របស់ខ្លួន លោក អេនដ្រូវ ម៉ៃប៊ន បានថតរូបមួយសន្លឹក ផ្ញើរទៅសង្សាខ្លួន តាមរយៈកម្មវិធី «Snapchat» នៅក្នុងទូរស័ព្ទដៃ។

នៅពេលនោះ បុគ្គលិកអាយុ២១ឆ្នាំ ដែលប្រចាំការនៅពេលយប់នេះ មិនបានគិតថា ទិដ្ឋភាពទូទៅដែលខ្លួន​បានថតនោះ មានជាប់មកជាមួយ នូវស្រមោលមួយ ដូចខ្មោចក្មេងស្រីម្នាក់ ដែលពាក់អាវជាប់សំពត់ ពណ៌ស​នោះទេ។ លោក អេនដ្រូវ ម៉ៃប៊ន បានយករូបថតនេះ ទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបសលោក ហើយ​ភ្លាមៗ​នោះ អ្នកចុច​«Like» និង«Share» បានកើនឡើងរាប់សិបពាន់នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

ថ្លែងប្រាប់សារព័ត៌មានអង់គ្លេស «Daily Mirror» លោក អេនដ្រូវ ម៉ៃប៊ន បានរៀបរាប់ថា៖ «មនុស្សជាច្រើន ដែលជឿនឹងរឿងខ្មោចព្រាយ បានគិតថា ការលេចបញ្ចេញឲ្យឃើញ ពីស្រមោលនេះ ជារឿងពិត»។ ប៉ុន្តែ​សម្រាប់​មនុស្សមួយចំនួនទៀត ដែលប្រកាន់ខ្លួន ជាអ្នកវិទ្យាសាស្ត្រ នៃសម័យកាលទំនើបនោះ បានចោទ​ប្រកាន់​លោកវិញថា លោកបានយករូបភាពនេះ មកកែឆ្នៃតាមរយៈកម្មវិធី «PhotoShop» ដ៏ល្បី។ អ្នកខ្លះទៀត ថែមទាំង​បានអះអាងជំនួសលោកទៀតថា រូបភាពនេះ ទំនងជាត្រូវបានបង្កើតឡើង ដោយកម្មវិធីមួយទៀត ឈ្មោះ​ «Ghost Capture» ដែលអាចដាក់បញ្ជាន់រូបភាពស្រមោល ឬខ្មោចព្រាយបីសាច មកលើរូបភាព​ទាំង​ឡាយ បើទោះជារូបថត ជារូបចាស់ ឬរូបដែលទើបនឹងថតបានក៏ដោយ។

ប៉ុន្តែសម្រាប់បុគ្គលិកមន្ទីរពេទ្យរូបនេះវិញ បានបដិសេធពីការចោទប្រកាន់ និងអះអាងថា លោកមិនបាន​បន្លំទេ។ ហើយជាអ្នកថតរូបនេះផ្ទាល់ ហើយយកមកមើល បង្កឲ្យលោកព្រឺសម្បុរមុនគេ។ លោក ម៉ៃប៊ន បាន​និយាយទៀតថា៖ «ខ្ញុំមិនដែលជឿលើខ្មោចព្រាយបីសាចទេ ហើយខ្ញុំក៏មិនចូលចិត្តលេងសើច ពីរឿងមិន​ទំនង​ដូច្នេះដែរ»។

អ្នកសារព័ត៌មាន បានថតចម្លងរូបដើម ពីក្នុងទូរស័ព្ទរបស់លោក ម៉ៃប៊ន ដើម្បីយកមក ឲ្យអ្នកជំនាញខាង​រូបភាព​ពិនិត្យ ក៏ទទួលបានការអះអាងដែរថា  រូបថតនេះ ជារូបដើម មិនមានការកែឆ្នៃ ណាមួយ​នោះ​ទេ។

បុគ្គលិកវ័យក្មេងរបស់មន្ទីរពេទ្យ បានបន្តរៀបរាប់ថា កន្លែងដែលស្រមោលបានរំកិលខ្លួន ទៅរកនោះ ជា​កន្លែង​ដែលមានបិទកម្មវិធីធ្វើការ របស់បុគ្គលិក។ ហើយរឿងនេះ មិនមែនជាលើកទីមួយទេ ព្រោះបុគ្គលិក​ក្នុង​មន្ទីរ​ពេទ្យ ជាច្រើននាក់ផ្សេងទៀត ក៏ធ្លាប់បានលើកឡើងដែរថា ពួកគេបានឮពីសម្រិបជើងដើរ នៅកន្លែងនោះ តែ​មិនមាននរណាម្នាក់ដើរមក ឬដើរទៅ នៅក្បែរនោះឡើយ។ លោក អេនដ្រូវ ម៉ែប៊ន បានថ្លែងឲ្យដឹងថា៖ «វា​ពិត​ជាមានកើត រឿងអ្វីមួយចម្លែក។ ឥឡូវនេះ មនុស្សម្នានាំគ្នាមានអារម្មណ៍ ថាគួរភ័យខ្លាចណាស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...