ជម្លោះ​ក្នុង​គ្រួសារ​បាន​បញ្ចប់​ទៅ ដោយ​ភាគី​ម្ខាង​ត្រូវ​​ខ្លា​ស៊ី!

ស្ត្រីម្នាក់បានចុះពីរថយន្ដ បន្ទាប់ពីជម្លោះមួយ នៅក្នុងគ្រួសារ។ តែនាងម្នាក់នេះ ដែលត្រូវបាន​ខ្លាចាប់​ទាញ​យក​ទៅ​នោះ គ្រាន់​តែ​រងរបួស​ប៉ុណ្ណោះ ខណៈស្ត្រីម្នាក់ទៀត ដែលចេញទៅជួយ ត្រូវបាន​ខ្លាមួយ​ក្បាល​ផ្សេង សង្គ្រប់​ចាប់​​ខាំស៊ី ជាមួយ​ហ្វូង​​ខ្លា​​ជា​​​ច្រើន​​ក្បាល។
ស្ត្រីទីមួយ ដែលបានចុះមកតតាំងជាមួយ ដៃគូរជម្លោះ តែត្រូវបានខ្លាចាប់ទាញយកទៅ មុននឹងស្ត្រីម្នាក់ទៀត ចេញទៅជួយ ដែលត្រូវខ្លាមួយក្បាលទៀត ខាំសម្លាប់។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 25, 2016
  • ប្រធានបទ: សោដនាកកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហ្វូងខ្លាបានខាំស៊ីសម្លាប់ស្ត្រីម្នាក់ និងធ្វើឲ្យរបួស ដល់ស្ត្រីម្នាក់ទៀត កាលពីថ្ងៃសៅរ៍ម្សិលម្ងៃនេះ នៅក្នុង​សួន​សត្វដ៏ធំមួយ ឈ្មោះ «Badaling Wildlife World» ស្ថិតនៅក្បែររដ្ឋធានីប៉េកាំង ប្រទេសចិន។ រឿងរ៉ាវ​​បាន​​កើត​ឡើង ដោយសារជម្លោះមួយ នៅក្នុងគ្រួសារនៃស្ត្រីទាំងពីរនាក់។ ប៉ុន្តែហេតុការណ៍ជម្លោះ បាន​បញ្ចប់​ទៅ ដោយ​ក្លាយទៅជារឿង ដ៏អាណោចអាធម និងដ៏សោកសៅបំផុត សម្រាប់ស្ត្រីទាំងពីរ។

សារព័ត៌មានអង់គ្លេស «The Telegraph» បានឲ្យដឹងថា បន្ទាប់ពីបានឈ្លោះគ្នា នៅក្នុងរថយន្ដរួច ស្ត្រី​​ម្នាក់​​បាន​ចុះ​ចេញ​ពី​រថយន្ដ ដើម្បីទៅជជែកតវ៉ា ជាមួយនឹងស្ត្រីម្នាក់ទៀត។ តែនាងមិនចូលទៅជជែក ក្នុងរថយន្ដ​ភ្លាមៗ​នោះ​ទេ រហូតនាងត្រូវបានខ្លាសង្គ្រប់ពីក្រោយ ចាប់អូសទាញចេញទៅ។ នៅចំពោះហេតុការណ៍នេះ ស្ត្រី​ម្នាក់​ទៀត បាន​ចេញមកពីក្នុងរថយន្ដ ដើម្បីទៅជួយនាង ប៉ុន្តែគឺស្ត្រី (ដែលចេញទៅក្រោយ) នេះហើយ ដែលត្រូវ​បាន​​ខ្លា​​មួយ​​ក្បាល​​ផ្សេងសង្គ្រប់ និងខាំសម្លាប់។

ស្ត្រី ដែលចេញពីរថយន្ដដំបូង ត្រូវបានសង្គ្រោះទាន់ពេល តែបានរងរបួសធ្ងន់ធ្ងរ។ ខណៈនេះ នាងកំពុង​សម្រាក​ព្យាបាល នៅឯមន្ទីរពេទ្យ។

នៅត្រង់តំបន់នោះ ដែលសម្បូរដោយសត្វសាហាវៗ គេបានអនុញ្ញាតឲ្យទេសចរណ៍ អាចធ្វើចរាចរណ៍​រថយន្ដ​បាន ដើម្បី​អាចទស្សនា នូវទិដ្ឋភាពដោយផ្ទាល់ ដូចជាការឆ្លងកាត់​របស់សត្វទាំងនោះ នៅតាមដងផ្លូវ​ជា​ដើម។ ប៉ុន្តែក្រុមអ្នកទេសចរណ៍ ត្រូវបានព្រមានជាមុនហើយ ពីបម្រាម«ហាមដាច់ខាត មិនឲ្យចុះពីរថយន្ដ»​ឡើយ។

នាពេលនេះ សួនសត្វនោះត្រូវបានអាជ្ញាធរ​បញ្ជាឲ្យបិទទ្វា​ជាបណ្ដោះអាសន្ន។ ប៉ុន្តែផ្ទុយទៅវិញ នៅ​លើ​គេហទំព័រ​​ផ្លូវការ ឬនៅលើបណ្ដាញសង្គម ដែលមានទំព័រផ្លូវការ​របស់សួនសត្វនេះ មិនមានអះអាង ឬប្រកាស​ព័ត៌មាន ពី​ហេតុ​ភេទ​អ្វីសូម្បីបន្តិច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...