ការ​សិក្សា​មួយ​បង្ហាញ​ថា មើល​ភាពយន្ដ​«លោត​ហក់»​ច្រើន ធ្វើ​ឲ្យ​«ធាត់»

ក្រុម​អ្នក​ជំនាញ​សុខភាព បាន​និយាយ​ជា​ញឹកញយ ថា​ទទួល​ទាន​នៅ​មុខ​កញ្ចក់​ទូរទស្សន៍ ជំរុញ​ឲ្យ​មាន​ភាព​ធាត់​ចុក​ខ្លាញ់ កាន់​តែ​ខ្លាំង។ តែ​ប្រភេទ​នៃ​កម្មវិធី​ផ្សាយ ដែល​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នោះ ក៏​មាន​ឥទ្ធិពល​ច្រើន​ដែរ ទៅ​ជា​មួយ​នឹង​អាហារ​ដែល​បាន​ទទួល​ទាន។ ការ​សិក្សា​ថ្មី​មួយ បាន​ចង្អុល​ឆ្លើយ​ដាក់​កំហុស​ទៅ​លើ ភាពយន្ដ​ប្រភេទ​«លោតហក់»។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 05, 2014
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងមិនសូវជាល្អប៉ុន្មានទេ សម្រាប់ក្រុមអ្នកចូលចិត្តទស្សនាភាពយន្ដ កាប់ចាក់ ឬហក់លោត គួរឲ្យ​ស្រៀវ​ស្ញើបហើបគូថពីកៅអី។ នោះគឺដោយសារតែ ទស្សនិកជនដែលនិយម ទស្សនាភាពយន្ដលោតហក់ ចូលចិត្ត​យកគ្រឿងកំប៉ិចកំប៉ុក មក«ញ៉ាំលេង» ច្រើនជាងទស្សនិកជន ដែលនិយមប្រភេទភាពយន្ដដទៃទៀត។ នេះ​ជាអ្វីដែល អ្នកស្រាវជ្រាវអាមេរិកាំងមួយក្រុម បានរកឃើញ ហើយបានយកមកចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ JAMA Internal Medicine កាលពីប៉ុន្មានថ្ងៃមុន។

នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋចំនួនជិតពាក់កណ្ដាល រងគ្រោះនឹងភាពធាត់ចុកខ្លាញ់ ឬមានទំងន់​ខុសខ្នាតនោះ ក្រុមអ្នកស្រាវជ្រាវបានដាក់សំនួរថា តើវាជាការពិតឬទេ ដែលប្រភេទនៃកម្មវិធីមួយ បញ្ចាំង​តាមកញ្ចក់ទូរទស្សន៍ ឬនៅលើផ្ទាំងសំពត់សរ មានឥទ្ធិពលទៅលើបែបផែន នៃការទទួលទានអាហារ​ប្រចាំ​ថ្ងៃ? នៅលើព្រឹត្តិប័ត្រនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញចម្លើយ ដោយបានសរសេរថា៖ «យើងដឹងថា ទូរទស្សន៍ ឬរោងភាពយន្ដ បានជួយបន្ធូរអារម្មណ៍ ទៅដល់ទស្សនិកជន។ ប៉ុន្តែវាបានជួយបន្ធូរអារម្មណ៍ រហូត​ជំរុញ​ឲ្យ​មនុស្សទាំងនោះ ពេលខ្លះទទួលទានផ្ដេសផ្ដាស និងច្រើនជ្រុល ដោយមិនបានគិត។ ប៉ុន្តែ​យើង​​មិន​សូវ​បាន​ដឹង​ទេ ថាតើប្រភេទកម្មវិធី ឬប្រភេទភាពយន្ដអ្វីខ្លះ ដែលមានឥទ្ធិពលខ្លាំង ទៅលើបញ្ហា​ទាំង​នេះ?»

តាមបទពិសោធកន្លងមក អ្នកស្រាវស្រាវបានធ្វើការសិក្សា ទៅលើឥរិយាបទនៃក្រុមនិស្សិតអាយុ២០ឆ្នាំ ប្រមាណជាជាង១០០នាក់ ដោយចែកជាបីក្រុម៖ ក្រុមទីមួយ ទស្សនាកម្មវិធីសប្បាយ កិច្ចសម្ភាស ឬ​ភាពយន្ដ​​ស្នេហាយុវវ័យ។ ក្រុមទីពីរ ទស្សនាភាពយន្ដ The Island របស់សមិទ្ធិករល្បីឈ្មោះ ដែលជាប្រភេទ​ភាពយន្ដ​ហក់លោត មានសកម្មភាពខ្លាំងក្លា។ ហើយក្រុមទីបី ទស្សនាភាពយន្ដ The Island ដដែល គ្រាន់​តែ​គ្មាន​សម្លេង។ នៅពីមុខក្រុមទាំងបី ក្រុមអ្នកស្រាវជ្រាវបានដាក់នំ ស្កគ្រាប់ ឬស្កសូកូឡា ឬទំពាំងបាយ​ជូរ​ក្រៀម ...។

២០នាទីក្រោយមក ក្រុមទី២ ដែលទស្សនា The Island មានសម្លេងទទួលញ៉ាំលេង នូវគ្រឿងកំដរមាត់ ៩៨% ច្រើនជាងក្រុមទី១ ដែលទស្សនាកិច្ចសម្ភាស ឬកម្មវិធីសប្បាយ បើគិតជាកំដៅផលិតក្នុងខ្លួន មានការខុស​គ្នា​៦៥%។ រីឯក្រុមទី៣ ដែលទស្សនា The Island គ្មានសម្លេង ទទួលញ៉ាំលេង  នូវចំណីរកំដរមាត់លើស​ក្រុម​ទី១ ប្រមាណជា ៤៦% គិតជាកំដៅផលិតក្នុងខ្លួន។

ក្រុមអ្នកស្រាវជ្រាវបានសរសេរទៀតថា៖ «បើកម្មវិធី ឬប្រភេទភាពយន្ដណាមួយ ជួយបន្ធូរ​អារម្មណ៍​មនុស្ស​កាន់តែខ្លាំង មនុស្សនោះកាន់តែមិនខ្វល់ នឹងអ្វីដែលខ្លួនត្រូវទទួលទាន ចូលក្នុងខ្លួន»។ ជាពិសេសភាពយន្ដ​លោតហក់កាន់តែខ្លាំង វានឹងកាន់តែធ្វើឲ្យទស្សនិកជន ហើបគូថជាមួយកាន់តែរន្ថើន ហើយក៏បន្ថែមចង្វាក់​ឲ្យការទទួលទានរបស់ទស្សនិកជននោះ កាន់តែច្រើនដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...