មើលដំរីទឹក បង្រៀនកូនវា ឲ្យចេះហែលទឹក (vdo)

ដំរីទឹកមេមួយក្បាល បានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះ នៅសិល្បៈ នៃការបង្ហាត់បង្ហាញ កូនរបស់វា ឲ្យចេះហែលទឹក។ កូនដំរីទឹកនេះ ទើបនឹងកើតបានប្រមាណជា ១អាទិត្យនេះ ប៉ុណ្ណោះ។
តើសត្វដំរីទឹក ខ្វល់ពីកូនរបស់វា ខ្លាចមិនចេះហែលទឹក របៀបណាខ្លះ?
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០២ មេសារ ២០១៥
  • កែប្រែចុងក្រោយ: April 03, 2015
  • ប្រធានបទ: នាទីសត្វ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានកើតចេញ ពីពោះម្ដាយបានប្រមាណ ជា២៤ម៉ោង នៅពេលនេះ គឺជាពេលដែលត្រូវងូតទឹក ដុស​សំអាត​ខ្លួន។ កូនដំរីទឹកមួយក្បាលនេះ បានកើតនៅថ្ងៃច័ន្ទសប្ដាហ៍មុន នៅក្នុងសួនសត្វ នៃទីក្រុង សាន ឌីជេហ្គោ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក នាវេលាម៉ោងប្រមាណ ជា៦ និង៣០នាទីព្រឹក។

នៅក្នុងអាងទឹក គេឃើញ ដំរីទឹកញី ដែលមានឈ្មោះ ហ្វូណានី (Funani) អាយុ៣០ឆ្នាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្រៀនកូនខ្លួន ដែលទើបនឹងកើត ហើយមិនទាន់ស្គាល់ថា អ្វីជាទឹក ឬជាការហែលទឹកនោះ ឲ្យចេះធ្វើកាយវិការ នៅក្នុងទឹក ដើម្បីអាចយកមកប្រើប្រាស់ នៅក្នុងជីវិតតទៅមុខ។

វីដេអូនេះ ត្រូវបានបង្ហោះដាក់លើ យូធូប ដោយសួនសត្វខ្លួនឯង ដើម្បីប្រាប់ទៅអ្នកគាំទ្រ និងជាពិសេសអ្នកដែល​តាម​ដាន ការឆ្លងទន្លេរបស់ដំរីទឹកញី ឲ្យដឹងថា ទាំងម្ដាយទាំងកូន មានសុខភាពប្រសើរ ជាធម្មតាទេ។

រឿង ដែលគេចង់ដឹង តែមិនទាន់អាចដឹងបាននោះ គឺកូនដំរីទឹកមួយក្បាលនេះ នៅមិនទាន់មានឈ្មោះ ហើយជាភេទ «ញី»ឬ«ឈ្មោល» ក៏នៅជាអាថ៌កំបាំង នៅឡើយដែរ។ នេះបើតាមរបាយការណ៍តូចមួយ របស់ការសែតក្នុងតំបន់ «Times San Diego»។​ ឪពុករបស់កូនតូចនេះ ត្រូវបានគេយកទៅដាក់ នៅក្នុងកន្លែងមួយដោយឡែក ខណៈ​ម្ដាយ​និង​កូន ត្រូវ​រស់​នៅ​ជា​មួយគ្នា ក្នុងរយៈពេល៧ខែ។

នេះជាកូនទី១១ហើយ របស់ដំរីទឹកញី ហ្វូណានី។ កូនទី១០ របស់នាង បានកើតនៅឆ្នាំមុន តែសំណាងមិនល្អ បានស្លាប់ នៅបន្តិចក្រោយពីសម្រាលរួច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...