អូជ្រៅ៖ អ្នក​ភូមិ​ថ្នល់​បត់ ថា​ចៅ​ហ្វាយ​ស្រុក​ហៅ​មេ​ភូមិ​ទៅ​«ជួប​ស្ងាត់ៗ»

អ្នកភូមិដែលមានទំនាស់ដីធ្លី ជាមួយលោកឧកញ៉ា សំ ផាន់រិទ្ធ ប្រមាណជាង១០០នាក់ តំណាងឲ្យអ្នកភូមិចំនួន ១៥៦គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើកាទាមទារសាជាថ្មី ព្រោះមេភូមិនៅតែបន្តភ្ជូររាស់ នៅលើដី ដែលកំពុងមានទំនាស់ មិនទាន់ដោះស្រាយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 03, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនត្រឹមតែប្រឆាំង នឹងមេភូមិ ដែលតែងតែឆ្លៀតឱកាស រកផលចំណេញ ពីអ្នកភូមិដែលខំព្យាយាម រកដំណោះស្រាយ លើដីទំនាស់នោះទេ។ ក្រុមអ្នកភូមិ ក៏បានទាមទារ ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចេញមុខ​ដោះ​ស្រាយ ប្រគល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីស្របច្បាប់ ឲ្យបានឆាប់ដល់ពួកគាត់ដែរ។ ម៉្យាងទៀត អ្នកភូមិបានឲ្យដឹងថា ថ្មីៗនេះ ចៅហ្វាយស្រុក បានហៅមេភូមិ ទៅជួបគ្នាស្ងាត់ៗ ដោយរំលងប្រជាពលរដ្ឋ ហើយមិនផ្តល់ព័ត៌មានថ្មី ពីការដោះ​ស្រាយ​ទេ ហើយមេភូមិនៅតែភ្ជូរដី មានទំនាស់ទៀត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ។

តំណាងអ្នកភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡុង សុគន្ធី បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងនៅថ្ងៃទី០៣ ខែមេសានេះថា អ្នកស្រីមិនបានដឹងថា មានការណាត់ជួបស្ងាត់ៗ រវាងមេភូមិ ថា ទន ជាមួយលោកអភិបាលស្រុក សាន ស៊ានហូ នោះទេ ទើបតែនៅថ្ងៃ ដែលមេភូមិខាងលើ នាំបក្សពួក យកម៉ាស៊ីនភ្ជូរដី​ទំនាស់ម្តងទៀត គាត់បានទាក់ទង ទៅសុំអន្តរាគមន៍ពីសាលាស្រុក លោកអភិបាលស្រុក បានប្រាប់អ្នកស្រីថា គាត់​បាន​ហៅមេភូមិ ទៅជួបរួចហើយថា កុំឲ្យភ្ជូរដីមានបញ្ហាទៀត តែមេភូមិនៅតែបន្តធ្វើ មួយលើកជាពីរលើក។

អ្នកស្រីបន្តថា មូលហេតុដែលអ្នកស្រីទាក់ទង ទៅអាជ្ញាធរស្រុក ដោយរំលងអាជ្ញាធរឃុំ ព្រោះរាល់ឯកសារ ឬសំណើរ​ផ្សេងៗ ខាងឃុំមិនបានយកចិត្តទុកដាក់ ធ្វើឲ្យអ្នកភូមិទេ ភាគច្រើនធ្វើមិនដឹងមិនលឺ នៅពេលដែលអ្នកភូមិ ទៅតវ៉ា​ដល់​មុខសាលាឃុំ។ អ្នកស្រីថា បើចៅហ្វាយស្រុក ពិតជាបានហៅមេភូមិ ទៅជួបចរចារនិយាយគ្នាមែន ហេតុអ្វីបានជាមិន​ផ្តល់ដំណឹង ឲ្យអ្នកភូមិ ដឹងផង ថាការចរចារនោះ វាយ៉ាងម៉េច ហើយចរចារមានប៉ុន្មានភាគី តើភាគីទាំងនោះ ពិភាក្សាពី​រឿងអ្វី បានជាត្រឡប់មកវិញ នៅតែឆ្លៀតឱកាសបែបនេះទៀត។

បើតាមការឲ្យដឹង ពីមេភូមិថ្នល់បត់ លោក ថា ទន នៅថ្ងៃទី០៣ ខែមេសាថា លោកពិតជាបាន ទៅជួបលោកមេស្រុក​អូជ្រៅ លោក សាន ស៊ានហូ មែនតែលោកមិនបាន ចាំថ្ងៃច្បាស់ គ្រាន់តែចាំថា នៅម៉ោង០២រសៀល។ លោកបានប្រាប់​ថា ក្នុងនោះ មានតែលោក និងសមាជិកអនុភូមិ ទាំងអស់មានគ្នាបីនាក់ ដែលជួបពិភាក្សា។ ប្រធានភូមិពន្យល់ថា ចៅហ្វាយស្រុក គ្រាន់តែសួរលោក តាមពាក្យបណ្តឹងរបស់អ្នកភូមិតែប៉ុណ្ណោះ ដោយក្នុងបណ្តឹងនោះ បានចោទ​មេភូមិ​ថា ឆ្លៀតឱកាសភ្ជូរយកដីដោយខ្លូនឯង ហើយព្យាយាមហាមឃាត់អ្នកភូមិ មិនឲ្យបង្ករបង្កើនផល។ លោកមេភូមិបាន​និយាយទៀតថា លោកមិនបាន ទៅហាមឃាត់អ្នកភូមិ ណាម្នាក់នោះទេ ហើយពាក្យសម្តីដែលតំណាងអ្នកភូមិ និង​ពលរដ្ឋ​១៥៦គ្រួសារ បានធ្វើពាក្យប្តឹងនោះ ជាឯកសារបង្ខូចឈ្មោះលោក ជាមេភូមិ។

ដោយឡែក តាមការបំភ្លឺរបស់អភិបាលស្រុក អូជ្រៅ លោក សាន ស៊ាន ហូ បានឲ្យដឹងថា លោកបានប្រាប់ទៅមេភូមិ​រួចហើយ ពីបញ្ហានេះ គ្នានអ្នកណា អាចធ្វើសកម្មភាព ទៅលើដីនេះបានទេ ព្រោះលោក កំពុងតែដាក់ពាក្យស្នើរសុំ ទៅ​ថ្នាក់ ខេត្ត ដើម្បីពន្លឿនកិច្ចការដោះស្រាយ ឲ្យបានឆាប់ ជាពិសេសលោកបានបានស្នើរ ទៅអភិបាលខេត្ត បង្កើត​គណៈ​កម្មាការមួយ ដើម្បីទៅដោះស្រាយទំនាស់ដីនេះទៀត។ លោកបានបញ្ជាក់ថា ពេលគណៈកម្មាការមួយ បានសម្រេច​ចេញពីសាលាខេត្ត នឹងធ្វើការបោះទីតាំង នៅលើដីនោះតែម្តង ក្នុងនោះមានការចូលរួមពីខេត្ត និងអភិបាលស្រុក ដែល​មានទំនាស់ ក៏ដូចជាភូមិឃុំដើម្បីដោះស្រាយ៕


សកម្មភាពភ្ជួររាស់ របស់មេភូមិថ្នាល់បត់ លោក ថា ទន។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...