ភ្ញាក់ព្រើត! បើក​ហិប​ដាក់​ចេក ប្រទះ​ពីងពាង​ពិស​ដ៏​សាហាវ

ម្ចាស់ហាងមួយកន្លែង នៅតំបន់ជួភ្នំសាវ័រ (Savoie) របស់ប្រទេសបារាំង បានទទួលនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់​ពី​បាន​បើក​ហិប​ដាក់​ចេក ដើម្បីយកចេកមករៀបលក់ ស្រាប់តែគាត់ប្រទះឃើញ ពីងពាងមួយក្បាលដ៏ធំ ដែល​មាន​ពិស​ដ៏​សាហាវ​ជាង​គេ​នៅ​ក្នុង​ពិភពលោក បានលោតចេញមក។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 05, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ហើយ​អ្នក​ដែល​ដឹង​រឿង បាន​ហៅ​ពីងពាង​នោះ​ថា ជា​«ពីងពាង​ចេក»។ សារព័ត៌មាន​បារាំង Le Dauphine Libéré បាន​រាយការណ៍​ថា ម្ចាស់​ហាង​លក់​ផ្លែឈើ​មួយ​កន្លែង ក្នុង​ក្រុង ប៉ាស៊ី (Passy) នៃ​តំបន់​អូត៍​សាវ័រ (Haute-Savoie) ប្រទេស​បារាំង បាន​រើ​ហិប​ដាក់​ចេក ដែល​ខ្លួន​ទើប​នឹង​ទទួល​នាំ​ចូល ពី​សាធារណៈ​រដ្ឋ​ដូមេនិកាំង (កោះ​មួយ ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង) ដើម្បី​យក​ចេក​មក​តម្រៀប​​លក់។ ស្រាប់​តែ​រំពេច​នោះ ម្ចាស់​ហាង​រូប​នេះ បាន​ប្រទះ​ឃើញ​សត្វ​ពីងពាង​ដ៏​ធំ​មួយ ដែល​មាន​ប្រវែង​បណ្ដោយ (ឬទទឹង)​ខ្លួន ប្រមាណ​ជា​១០​សង់ទី​ម៉ែត្រ។

ពីងពាង​ប្រភេទ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ពិស​សាហាវ​ជាង​គេ ក្នុង​ចំណោម​ពីងពាង​ផ្សេង​ទៀត លើ​ពិភពលោក។ បើ​តាម​សៀវភៅ Guinness World Records បាន​សរសេរ​ថា ពិស​របស់​ពីងពាង​ប្រភេទ​នេះ មាន​កម្លាំង និង​ឥទ្ធិពល​ខ្លាំង​ជាង​ពិស​របស់​ពស់​កន្ទុយ​កណ្តឹង​ ១០ដង​ទៅ​ទៀត។ ជន​រង​គ្រោះ ដែល​ត្រូវ​បាន​ពីងពាង​ប្រភេទ​នេះ​ខាំ អាច​នឹង​ស្លាប់​នៅ​មួយ​ម៉ោង​ក្រោយ​មក។

ប៉ុន្តែការភ័យភិតបានកើតឡើង ដោយសារតែម្ចាស់ហាងរូបនោះ មិននឹកស្មានថា នៅក្នុងហិបមានពីងពាង​ដូច្នេះតែប៉ុណ្ណោះ ព្រោះមិនបានស្គាល់ថាពីងពាងនេះ មានពិសសាហាវនោះទេ។ មិនត្រឹមតែប៉ុណ្ណឹង ម្ចាស់​ហាង​បាន​ចាប់ពីងពាងនេះដោយផ្ទាល់ដៃ រួចយកវាទៅដាក់ក្នុងក្រឡមួយ មុននឹងទូរស័ព្ទហៅក្រុមអ្នក​សង្គ្រោះ​ទូទៅ ឲ្យ​មក​នាំ​យកសត្វនេះចេញទៅ។

នេះមិនមែនជាករណីលើកដំបូងទេ ដែលមានសត្វចម្លែកៗ សាហាវៗ ធ្វើដំណើរឆ្លងទ្វីបមកតាមផ្លែឈើ ដែល​នាំចូលពីទ្វីបអាមេរិកខាងត្បូង (ជាពិសេស ប្រទេសនៅជុំវិញព្រៃអាម៉ាហ្សូន) មកក្នុងទ្វីបអ៊ឺរ៉ុបនោះ។ ក្នុងខែមិនា ឆ្នាំមុន គ្រួសារមួយនៅ​ប្រទេសអង់គ្លេស បានរត់ចេញពីផ្ទះរបស់ខ្លួន បន្ទាប់ពីផ្ទះនោះ ត្រូវបានក្រុម​ពីងពាង​វាយ​លុក ដណ្ដើមកាន់កាប់​បង្កើតជាកូនពូនជាចៅ ព្រោះតែម្ចាស់ផ្ទះបានទិញចេកមួយផ្លែ កាលពីប៉ុន្មានអាទិត្យមុន ពីហាងលក់ផ្លែឈើ​មួយនៅក្បែរនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...