ចាប់​បង្ខាំង​ស្ត្រី​ទេសចរណ៍​ជប៉ុន​ទុក​រំលោភ​ជិត​១​ខែ នៅ​ឥណ្ឌា

កាលពីថ្ងៃអាទិត្យនេះ នគរបាលឥណ្ឌា បានប្រកាសថាបានឃាត់ខ្លួនជនសង្ស័យប្រាំនាក់ ពីបទបោកបញ្ឆោត ឃុំឃាំង និងរំលោភលើរូបរាងកាយស្ត្រីវ័យក្មេងជាតិជប៉ុន ក្នុងរយៈពេលជាច្រើនសប្ដាហ៍។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មករា ២០១៤
  • កែប្រែចុងក្រោយ: January 05, 2015
  • ប្រធានបទ: រំលោភ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រី​ជន​រង​គ្រោះ​បាន​លួច​គេច​ខ្លួន​រួច ពី​សំណាញ់​ព្រាន​កំណាច​ទាំង​នេះ បន្ទាប់​ពី​នាង​បាន​រង​ទុក្ខ អស់​រយៈ​ពេល​ជាង​៣​សប្ដាហ៍​កន្លង​មក។ នគរបាល​ឥណ្ឌា​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន ជន​សង្ស័យ​៥​នាក់ ដែល​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ដ៏​សាហាវ​ឃោឃៅ៖ ចាប់​បង្ខាំង និង​រំលោភ​សេព​សន្ធវៈ​ឥត​ត្រា​ប្រណី ទៅ​លើ​ទេសចរណ៍​ស្រី​ជាតិ​ជប៉ុន ដែល​ទើប​នឹង​រត់​រួច​ខ្លួន​នេះ។

ហេតុការណ៍​បាន​ចាប់​ផ្ដើម​ដំបូង នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​ទៅ​ម៉ិញ នៅ​បន្ទាប់​ពី​កញ្ញាដ៏​ស្រស់​សោភា​ជាតិ​ជប៉ុន អាយុ​២២​ឆ្នាំ បាន​មក​ដល់​រដ្ឋ កាល់គូតា (Calcutta ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា) តែ​ម្នាក់​ឯង​រួច នាង​បាន​ជួប​ជា​មួយ​បុរស​ជាតិ​ឥណ្ឌា​បី​នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់​ចេះ​និយាយ​ភាសា​ជប៉ុន។ នាង​បាន​ជឿ​តាម​ការ​បោក​បញ្ឆោត​របស់​ជន​នោះ ដោយ​បាន​ដក​ប្រាក់​ឲ្យ​​ចំនួន​១២០​០​ដុល្លារ ដើម្បី​នាំ​នាង​ទៅ​ដល់​ប្រាសាទសាសនា បូដហ្គាយ៉ា (Bodh Gaya) ដ៏​ល្បី​ឈ្មោះ នៅ​ក្នុង​រដ្ឋ​មួយ​ក្បែរ​នោះ ជា​​មួយ​នឹង​ជន​មិន​ស្គាល់​បី​នាក់​ទៀត។

ប៉ុន្តែនៅពេលទៅដល់ជិតប្រាសាទហើយ នាងត្រូវបានគេនាំទៅឲ្យបុរសពីរនាក់បងប្អូនទៀត ដែលមាន​មុខរ​បបជាមគ្គុទេសទេសចរណ៍។ នារីជប៉ុន ត្រូវបានបុរសចិត្តអប្រិយនេះ បង្ខាំងនៅក្នុងបន្ទប់ជាន់ក្រោមដីមួយ ដែលស្ថិតនៅក្រោមផ្ទះរបស់ពួកគេ។ បន្ទាប់ពីនោះ នាងត្រូវរងនូវការរំលោភយ៉ាងកម្រោល រួមទាំង​ទារុណ​កម្ម​ផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ច្រើនរាប់មិនអស់ ពីជនឃោឃៅទាំងនេះ មុននឹងនាងបានគេចខ្លួនរួច នៅទីបំផុត។ នៅ​ក្នុងក្រុង វ៉ារ៉ាណាស៊ី នាងបានជួបជាមួយនឹងជនរួមជាតិនាក់ច្រើននាក់ទៀត ដែលបានជួយនាង ឲ្យទាក់​ទង​មកការិយាល័យការទូតរបស់ប្រទេសជប៉ុន ប្រចាំនៅរដ្ឋកាលគូតា។

បើតាមការបញ្ជាក់ពីនគរបាល បានឲ្យដឹងថា បុរសជាពីរនាក់បងប្អូនត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រ ទី២ ខែមករា ហើយបានបញ្ជូនមកដល់រដ្ឋ កាលគូតា។ ដោយរងការចោទប្រកាន់ ពីតុលាការពីបទរំលោភ កាល​ពី​ថ្ងៃសៅរ៍ស្អេកឡើងនោះ បុរសនេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃបើកសវនាការជាថ្មី នៅ​ថ្ងៃ​ទី៩ ខែមករាខាងមុខ។ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌា ចង់ឲ្យនារីរងគ្រោះចូលរួមចង្អុលមុខជនទាំងនេះ នៅក្នុង។

បើទោះជាបានបង្កើតច្បាប់ដាក់ទោសប្រហារជីវិត ទៅលើជនល្មើសដែលប្រព្រឹត្តិបទរំលោភនោះក៏ដោយ តែ​ករណីដដែល ក្នុងប្រទេសឥណ្ឌាដែលល្បីខាងចាប់រំលោភ បានកើតជាថ្មីទៀត ទៅលើជនបរទេស ហើយបាន បង្កឲ្យមានប្រតិកម្ម និងការស្អប់ខ្ពើមកាន់តែខ្លាំង។ កាលពីខែមិនាកន្លងទៅ ស្ត្រីជាតិស្វីសមួយរូប ត្រូវបាន​បុរស​ប្រាំនាក់រំលោភបូក នៅនឹងមុខស្វាមីរបស់នាង ដែលរងទារុណកម្មមិនអាចជួយភរិយាខ្លួនបាន។ កាលពីខែ​មិថុនា ទេសចរណ៍ជាតិអាមេរិកាំងអាយុ៣០ឆ្នាំ ក៏រងការរំលោភបំពាន ពីអ្នកបើករថយន្ដដឹកទំនិញ និងគូរកន​ពីរនាក់ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...