ចាប់​ខ្លួន​ប្តី​កំណាច ដែល​បាញ់​ប្រពន្ធ​ខ្លួន​នៅ​ស្ទឹងត្រែង ពី​ទឹកដី​ឡាវ

ស្រ្តីម្នាក់ ត្រូវបានប្តីចិត្តកំណាច ទាញកាំភ្លើងបាញ់ ដោយគ្មានក្តីមេត្តា បន្ទាប់អំពើហិង្សា​នៅ​ក្នុង​គ្រួសារ​មួយ បាន​ផ្ទុះ​ឡើង ស្ថិត​នៅ​ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្រោយការបាញ់ប្រហារ ស្វាមីចិត្តកំណាច បាន​រត់​គេច​ខ្លួន ចូល​ប្រទេស​ឡាវ ខណៈ​ភរិយា​រង​គ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមសេចក្ដីរាយការណ៍ ពីខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១៩ និង ៤០ នាទីយប់ មានហេតុការណ៍មួយ បានបង្កឲ្យភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិសំរោង ទាំង​មូល ដោយសារតែករណី អំពើហិង្សាក្នុងគ្រួសារមួយ រវាងប្តីនិងប្រពន្ធមួយគូរ បានផ្ទុះឡើង រហូតឈាន​ ដល់​ដកកាំភ្លើងបាញ់ប្រពន្ធ ពីសំណាក់បី្តដែលជាទាហាន ហើយបណ្តាលឲ្យប្រពន្ធ រងរបួសធ្ងន់ធ្ងរ។ ករណីបាញ់​ប្រហារប្រពន្ធនេះ កើតឡើងនៅភូមិសំរោង ឃុំសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាល ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ និច ចាន់ណៃ មាន​អាយុ ៣៧ ឆ្នាំ រស់នៅក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ចំណែកឯជនបង្កជាប្តី ឈ្មោះ នៅ សារិទ្ធ មាន​អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា និងមានមុខរបរជាទាហាន នៅវរ:ការពារព្រំដែនលេខ ១០១។

សមត្ថកិច្ចបានដាក់សង្ស័យ ជាជំហានដំបូងថា មូលហេតុនៃអំពើហិង្សាក្នុងគ្រួសារ ហើយឈាន​ដល់ការ​បាញ់​ប្រហារ យ៉ាងរន្ធត់នេះ អាចបណ្តាលមក ពីការប្រចណ្ឌ។ មកដល់ពេលនេះ ស្រ្តីរងគ្រោះត្រូវបានបញ្ជូន មក​សម្រាក​​ព្យាបាល នៅឯមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក​ខេត្ត មិន​មាន​ការ​ធានា។

ដោយឡែកស្វាមី ដែលសង្ស័យថា បានបាញ់ភរិយាខ្លួន ឲ្យរងរបួសនេះ បាន​គេច​ខ្លួន​ទៅ​ប្រទេស​ឡាវ តែត្រូវ​បាន​​ប៉ូលិស​អធិការ ​ស្រុក​សៀម​ប៉ាង​ សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ឃាត់ខ្លួន​ កាល​រសៀល ​ថ្ងៃទី​១២​ ខែសីហា​នេះ ​នៅក្នុង​ទឹកដី​ប្រ​ទេស​ឡាវ ហើយកំពុងតែ​នាំ​ខ្លួន​ មកកាន់​ស្នងការដ្ឋាន​នគរបាល ​ខេត្តស្ទឹងត្រែង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...