ប្រធានគយប៉ោយប៉ែត បដិសេធការដាក់«កុងត្រូល»ជជុះតាមផ្លូវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១សីហា ២០១៥
- កែប្រែចុងក្រោយ: August 12, 2015
- ប្រធានបទ: ពន្ធដារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រឹមតែ ប្រវែងផ្លូវជាតិ ៤៦ គីឡូម៉ែត្រប៉ុណ្ណោះ តែមានទីតាំងកុងត្រួល ដល់ទៅ៣កន្លែងទៅហើយ។ ទាំងនេះធ្វើឲ្យអ្នករកទទួលទានដឹកទំនិញ និងជាពិសេសពលរដ្ឋ ដែលរស់នៅ តាមបណ្ដាយផ្លូវជាតិលេខ៥ សម្ដែងការធុញទ្រាន់ ក្ដៅក្រហាយ និងបារម្ភពីការទារប្រាក់ ក្រោមមូលហេតុផ្សេងៗ មិនចេះចប់។
ឆ្លើយតបនឹងការរអ៊ូរទាំ របស់អ្នករស់នៅតាមផ្លូវ ដែលមានការឃាត់ស្ទាក់ យ៉ាងរដឹកខាងលើ លោក ហ៊ុយ សុជាតិ ប្រធានគយចល័ត និងរដ្ឋាករក្រុងប៉ោយប៉ែត បានបដិសេធន៍ថា ការងារហ្នឹងនៅខាងលើ ជាអ្នកដឹងឮ ខណៈខាងសាខាលោក នៅតែខាងក្នុង មិនបានដឹងឮទេ។ ប្រធានគយក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយសម្តីបែបនេះថា៖ «លោកឯងមកសួរខ្ញុំអី! ខ្ញុំនៅតែខាងក្នុង ខ្ញុំម៉ិចដឹង ទៅសួរអ្នកនៅសាខាចល័តទៅ»។
ការត្រួតពិនិត្យទារប្រាក់ នៅតាមដងផ្លូវនេះ បានជំរុញឲ្យមានការបើកគេច ពីសំណាក់រថយន្ដដឹកទំនិញមួយចំនួន រហូតធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើង ដល់ថ្នាក់ស្លាប់មនុស្ស និងរបួសជាច្រើននាក់ កាលពីពេលកន្លងមកនេះ។
» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
លោក ហ៊ុយ សុជាតិ បានបញ្ជាក់ទៀតថា រឿងមានកុងត្រួលចល័តច្រើននេះ លោកមិនបានបញ្ជាទេ ហើយតួនាទីរបស់លោក គឺគ្រាន់តែជាអ្នកធ្វើការ នៅការិយាល័យ និងមាននាទីត្រួតពិនិត្យ មើលគយតាមច្រកល្បៀង តែបន្តិចបន្តួចប៉ុណ្ណោះ។
បន្ទាប់ពីការបដិសេធន៍ របស់ប្រធានគយចល័ត នៅក្រុងប៉ោយប៉ែត ទៅលើបញ្ហាព្រួយបារម្ភ របស់ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យរួច ទស្សនាវដ្តីមនោរម្យ.អាំងហ្វូបានព្យាយាម ទាក់ទងទៅសុំការបំភ្លឺ រាល់បញ្ហាខាងលើ ពីអភិបាលខេត្ត បន្ទាយមានជ័យ លោក គោ ស៊ុំសារឿន ទៀត តែលោកបានតប តាមទូរស័ព្ទមកវិញ នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៥ នេះថា លោកកំពុងរវល់ប្រជុំ មិនអាចឆ្លើយឆ្លងបានទេ៕