កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

បន្ទាប់ពីកងទ័ពថៃប្រកាសធ្វើរដ្ឋប្រហារយោធា ជាផ្លូវការមក រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាភ្លាមៗ ដើម្បីគ្រប់គ្រង​ស្ថានការណ៍នៅកម្ពុជា ដោយសារតែរាជាណាចក្រទាំងពីរ ធ្លាប់មានអរិភាពនឹងគ្នា ជុំវិញបញ្ហាព្រំដែន​ដ៏ចម្រូងចម្រាស់។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីកងទ័ពថៃប្រកាសធ្វើរដ្ឋប្រហារយោធា ជាផ្លូវការមក រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាភ្លាមៗ ដើម្បីគ្រប់គ្រង​ស្ថានការណ៍នៅកម្ពុជា ដោយសារតែរាជាណាចក្រទាំងពីរ ធ្លាប់មានអរិភាពនឹងគ្នា ជុំវិញបញ្ហាព្រំដែន​ដ៏ចម្រូងចម្រាស់។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ (រូបថត wikimedia.org)

សន្តិសុខជាតិ - យោងតាមបទបញ្ជាចេញដោយរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបីចំនុច ក្នុងនោះ៖

១. អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវណែនាំដល់កងកម្លាំង ដែលឈរ​ជើង​តាមបណ្តោយព្រំដែនកម្ពុជា ត្រូវបន្តលើកកំពស់ កិច្ចសហការទំនាក់ទំនង ឲ្យបានល្អជាមួយភាគីថៃ និងមិនត្រូវធ្វើ​ការចល័តកម្លាំងឡើយ។

២. អភិបាលខេត្ត និងប្រធានគណៈបញ្ជាការខេត្តត្រូវបន្តទំនាក់ទំនង សហការជាមួយភាគីថៃ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាក់តាមព្រំដែន និងលើកកំពស់ការគ្រប់គ្រងការចេញចូល ឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែន នៃ​ប្រទេសទាំងពីរកម្ពុជាថៃ។

ការចេញបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា គឺបានកើតឡើងតែប៉ុន្មានម៉ោង ក្រោយរដ្ឋាភិបាលចាំផ្ទះប្រទេសថៃ ត្រូវ​បានទម្លាក់ ដោយរដ្ឋប្រហារយោធា និងបានដាក់ប្រទេសទៅក្នុងរបបគ្រប់គ្រងយោធាថ្មីមួយ  ក្រោយហេតុផល​រក្សា​សណ្តាប់ធ្នាប់ និងស្តាសន្តិសុខជាតិឡើងវិញ។

ចំពោះការធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ដែលកើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ​នៅប្រទេសថៃ បានបង្កកង្វល់ជាច្រើន មិនត្រឹមតែដល់ប្រទេសនៅក្នុងតំបន់ប៉ុណ្ណោះ ប៉ុន្តែមេដឹកនាំ​ប្រទេសធំៗក្នុង​ពិភពលោក បានចេញមកធ្វើការថ្កោលទោសជាបន្តបន្ទាប់។ ពួកគេជំរុញឲ្យមានរដ្ឋាភិបាលស៊ីវិល តាមបែបលិទ្ធិ​ប្រជាធិបតេយ្យឡើងវិញ និងដឹកនាំប្រទេសតាមបែបនិតិរដ្ឋឡើងវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...