បី​មិន បួន​យល់​ព្រម៖ ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​នឹង​បន្ត​នៅ​ភ្នំពេញ​ទៀត

នៅថ្ងៃទី២៣ ខែឧសភា អាជ្ញាធរខេត្តក្រចេះ និងសាលារាជធានីភ្នំពេញ បានមកចរចាជាថ្មីជាមួយប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋ បានដាក់នូវសំណើរ៧ចំនុច ប៉ុន្តែ ៣ចំនុចសំខាន់ដែលប្រជាពលរដ្ឋចង់បានបំផុត និងជាលក្ខខណ្ឌដើម្បីវិលត្រឡប់ ទៅខេត្តក្រចេះវិញនោះ ត្រូវបានអាជ្ញាបដិសេធ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី២៣ ខែឧសភា អាជ្ញាធរខេត្តក្រចេះ និងសាលារាជធានីភ្នំពេញ បានមកចរចាជាថ្មីជាមួយប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋ បានដាក់នូវសំណើរ៧ចំនុច ប៉ុន្តែ ៣ចំនុចសំខាន់ដែលប្រជាពលរដ្ឋចង់បានបំផុត និងជាលក្ខខណ្ឌដើម្បីវិលត្រឡប់ ទៅខេត្តក្រចេះវិញនោះ ត្រូវបានអាជ្ញាបដិសេធ។


ក្រុមប្រជាពលរដ្ឋ អ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ លើកបដាតវ៉ា។ (រូបថត MONOROOM.info/ C. Nita)

ដីធ្លី - ប្រជាពលរដ្ឋនៅចំនុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុស្នួល ខេត្តក្រចេះ បានដាក់សំណើរជាថ្មី ទៅកាន់​អភិបាលខេត្តក្រចេះ ក្រោយពីអាជ្ញាធរខេត្ត ក៏ដូចជាសាលារាជធានីភ្នំពេញ បានសន្យាថានឹងដោះស្រាយ​បញ្ហា​ជូន​ពួកគាត់។

បញ្ហា៧ដែលប្រជាពលរដ្ឋចង់បាន រួមមាន
១. ត្រូវការជិះឡានដោយខ្លួនឯង។
២. សូមឱ្យមានអង្គការសង្គមស៊ីវិល និងសារព័ត៌មានជាតិ និងអន្តរជាតិចូលរួម។
៣. ត្រូវការចូលទៅរស់នៅលើដីធ្លីនោះវិញ ដោយមិនមែនជាកន្លែងដោះដូរ។
៤. សូមឱ្យមានការយល់ព្រមពីអភិបាលខេត្ត អភិបាលស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធជាលាយលក្ខអក្សរ។
៥. ស្នើរសុំឱ្យសមត្ថកិច្ចការពារសុវត្តិភាព១០០% ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គ្រប់លំដាប់ថ្នាក់។
៦. ពេលដែលពួកយើងខ្ញុំចង្អុលបង្ហាញដីកន្លែងណា ដែលយើងខ្ញុំធ្លាប់រស់នៅនោះ សូមឱ្យអាជ្ញាធរ អភិបាលខេត្ត អភិបាលស្រុក ទទួលស្គាល់តាមច្បាប់។
៧. នៅពេលដែរពួកយើងខ្ញុំចូលទៅរស់នៅហើយ ប្រសិនបើមានករណីណាមួយកើតឡើង ដោយការបាត់បង់ជីវិត និងរងរបួស ឬគម្រាមកំហែងដោយបញ្ហាណាមួយនោះ អាជ្ញាធរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រោយពីការចរចារវាងប្រជាពលរដ្ឋ និងអាជ្ញាធរនៅថ្ងៃទី២៣ ខែឧសភានេះ ខាងអាជ្ញាធរបានព្រមឯកភាព លើ​សំណើរ៤ចំនុច គឺនៅចំនុចទី១ ទី២ ទី៤ និងទី៥។ ប៉ុន្តែចំនុចទី៣ ទី៦ និងទី៧ ជាចំនុចចំបងដែលប្រជាពលរដ្ឋត្រូវ​ការ និងកំពុងស្វែងរកអន្តរាគមន៍ ពីស្ថាប័នជាតិ និងអន្តរជាតិនោះ ត្រូវបានអាជ្ញាធរបដិសេធ ដោយលើកឡើងថា នឹងបន្តស្វែងរកដំណោះស្រាយពេលក្រោយទៀត។

តំណាងប្រជាពលរដ្ឋម្នាក់ លោក ងួន វិបុល បានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះចំនួន៤០៥ ដែលគាត់បានមក​ទាម​ទារ​រកយុត្តិធម៌ និងទាមទាររកដំណោះស្រាយ ដល់ទីក្រុងភ្នំពេញ។ លោកបន្តថា ប្រសិនបើមិនមានដំណោះស្រាយ ទៅលើលក្ខខណ្ឌ៧ចំនុចនេះ ពួកគាត់នឹងមិនត្រលប់ទៅវិញនោះទេ ហើយគាត់នឹងតស៊ូលុះត្រាដល់ទីបញ្ចប់ ទាល់​តែទទួលបានលទ្ធផលថា តើគាត់ទទួលបានការរស់នៅ ដោយសមស្របបែបណា?

អ្នកតំណាងរូបនេះ បានឱ្យដឹងទៀតថា៖ «ប្រជាពលរដ្ឋបានទៅរស់ តាំងពីឆ្នាំ២០០៨ តែអ្វីដែលធ្វើឱ្យខ្ញុំមាន​ភាព​ងឿងឆ្ងល់ នៅពេលប្រជាពលរដ្ឋចូលទៅរស់នៅដំបូង គ្មានអាជ្ញាធរខេត្តគ្រប់មូលដ្ឋានគ្រប់លំដាប់ ដែលពាក់ព័ន្ធ​នឹងបញ្ហាដីធ្លីនេះ ទៅចូលអន្តរាគមន៍ទប់ស្កាត់ និងបណ្តេញពួកខ្ញុំ និងឱ្យពួកខ្ញុំចាកចេញពីទីលំនៅទាល់តែសោះ។ លុះបច្ចុប្បន្នឆ្នាំ២០១៤នេះ បែរមានការធ្វើអន្តរាគមន៍ មានសមត្ថកិច្ចចម្រុះ មានកងកម្លាំងវៀតណាម ដែលប្រដាប់​ទៅដោយគ្រឿងចក្រ គ្រឿងឈូសទៅបំផ្លិចបំផ្លាញផ្ទះពួកខ្ញុំ។»

អភិបាលខេត្តក្រចេះលោក ខាន់ ចំណាន និង អភិបាលស្រុករង លោកគី ណាល់ មិនអាចសុំការអធិប្បាយ ទៅលើ​បញ្ហានេះបានទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...