បក្ស​សង្រ្គោះ​ជាតិ៖ កម្ពុជា​មិន​ត្រូវ​ទទួល​សំណើ ជន​ភៀស​ខ្លួន​អូស្រ្តាលី

ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ជាក់ពីគោលជំហរជាផ្លូវការនៅឡើយនោះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានរិះគន់គម្រោងទទួលយកជនភៀសខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបានស្នើឡើង ដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលី ទាំងប្រទាំងប្រទើស។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ជាក់ពីគោលជំហរជាផ្លូវការនៅឡើយនោះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានរិះគន់គម្រោងទទួលយក ជនភៀសខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបានស្នើឡើង ដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលី ទាំងប្រទាំងប្រទើស។


ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)

សិទ្ធិ - «ប្រទេសកម្ពុជា មិនគួរទទួលយកជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលី ច្រានចោលនោះទេ ពីព្រោះ ប្រទេស កម្ពុជា មានជនភៀសខ្លួនផ្ទៃក្នុង កាន់តែច្រើនឡើងៗហើយ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើសង្រ្គាម ប្រឆាំងនឹងប្រជារាស្រ្តខ្លួនឯង ដើម្បីរឹបអូសយកដីធ្លីពីជនជាតិខ្មែរ ទៅប្រគល់ឲ្យក្រុមហ៊ុនបរទេស តាមរយៈសម្បទាន ដីធ្លី ដ៏អយុត្តិធម៌»។ នេះជាការពន្យល់តាមរបៀបតិះតៀនរបស់ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី លើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះ។

ការថ្លែងសារនយោបាយរិះគន់របស់ប្រមុខគណបក្សជំទាស់កម្ពុជាលោកសម រង្ស៊ី បានធ្វើឡើងភ្លាមៗ ក្រោយពី រដ្ឋមន្ត្រី អន្តោប្រវេសន៍ អូស្ត្រាលី លោក ស្កុត ម័រីសុន (Scott Morrison) ត្រូវបានទីភ្នាក់ងារសារព័ត៌មានអាមេរិក អេ ភី (AP) ស្រង់សម្ដីចុះផ្សាយ កាលពីថ្ងៃទី២២ ឧសភា ថា ក្រុមជនភៀសខ្លួននៃប្រទេសតំបន់កោះ ណូរូ (Nauru) មុនគេ អាចត្រូវបានបញ្ជូនមកតាំងទីលំនៅ នៅកម្ពុជាបាន តាមរយៈកិច្ចព្រមព្រៀង នៃប្រទេសទាំងពីរ កម្ពុជា -អូស្ត្រាលី។
គួររម្លឹកថាប្រទេសអូស្រ្តាលីតាមរយៈ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ខ្លួន ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា អំឡុង ខែ កុម្ភៈ ឆ្នាំ២០១៤ បានធ្វើការស្នើសុំ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលយក ជនភៀសខ្លួនចម្រុះជាតិសាសន៍ ច្រើន រយនាក់ ដែលមានបំណងស្វែងរកសិទ្ធិជ្រកកោននៅអូស្រ្តាលី ឲ្យមករស់នៅប្រទេសកម្ពុជាជាអចិន្រ្តៃយ៍ ជាថ្នូរពី រដ្ឋាភិបាលអូស្រ្តាលី គឺការទទួលបានប្រាក់ជំនួយច្រើនលានដុល្លារ។

តែសំណើនោះត្រូវបានអង្គការសិទ្ធិមនុស្សជាតិ និអន្តរជាតិ ថ្កោលទោសរដ្ឋាភិបាលអូស្រ្តាលី និងទទូចដល់ រដ្ឋាភិបាល ប្រទេសកម្ពុជា គម្បីបដិសេធសំណើនោះ ព្រោះអង្គការសិទ្ធិមនុស្សទាំងនោះវាយតម្លៃថា ប្រទេសកម្ពុជា មិនមានលក្ខណៈសម្បត្តិល្អ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលយកជនភៀសខ្លួន ឲ្យមករស់នៅប្រទេសកម្ពុជា ជាអចិនន្ត្រៃយ៍បានទេ។

បើទោះជាប្រមុខគណបក្សជំទាស់កម្ពុជាលោកសម រង្ស៊ី បានរិះគន់ឥតសំចៃមាត់ ក្រោយការអះអាងរបស់​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ អូស្ត្រាលីលោកស្កុត ម័រីសុន (Scott Morrison) អំពីការបញ្ជូនជនភៀសខ្លួនមកកម្ពុជាក៏ពិតមែន តែរហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាមិនទាន់បានបញ្ជាក់ជាផ្លូវការ អំពីការទទួលយកសំណើ​របស់ភាគី​អូស្រ្តាលីនៅឡើយទេ។

តែរដ្ឋលេខាធិការក្រសួងការបរទេសរបស់ប្រទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានប្រកាសប្រាប់អ្នកសារព័ត៌មាន កាលពីចុងខែមេសា ឆ្នាំ២០១៤ ថា ជាគោលការណ៍ រដ្ឋាភិបាលកម្ពុជា ទទួលយកសំណើរបស់អូស្ត្រាលី យោងទៅ​តាមលក្ខខណ្ឌអន្តរជាតិ និងមនុស្សធម៌ ហើយក៏មិនមានជាប់ពាក់ព័ន្ធទៅនឹងការដោះដូរ ណាមួយឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...