«យក​ត្រី​ក្រឹម មក​លោត​ឆ័ត្រ​យោង​» រួច​ថត​រូបង្ហោះ ផ្អើល​កង​ទ័ព

មុននឹងឈប់ប្រកបរបរ ជាអ្នកលោតឆ័ត្រយោង តទៅទៀត ទាហានអាមេរិកាំងមួយរូប បាននាំ«ត្រីក្រឹម»របស់ខ្លួន ទៅ​លោត​ឆ័ត្រ​យោង ជា​ចុង​ក្រោយ ជាមួយ។ តែហេតុការណ៍នេះ មិនបង្កឲ្យអ្នកលើ នៅក្នុងជួរកងទ័ព សប្បាយចិត្តជាមួយនោះទេ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 02, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់បម្រើការ ជាទាហាតលោតឆ័ត្រយោង អស់រយៈកាល៤ឆ្នាំ លោក ម៉ាតជូ តាធើស័ល (Matthew Tattersall) ចង់​ឲ្យ​ការលោតឆ័ត្រយោង របស់ខ្លួនជាលើកចុងក្រោយ ទទួលបាននូវការកត់សម្គាល់ ដ៏ពិសេសមួយ។ ឆ្លៀតឱកាស នៃការ​លោត​ឆ័ត្រយោង ចុងក្រោយបំផុត ទាហានដ៏ចំណាន បាននាំ វីល្លី ម៉ាខេត (Willy Makelt) មិត្រចាស់របស់លោកម្នាក់ ទៅ​លោត​ជា​មួយ... តែមិត្រចាស់នោះ មិនមែនជាមនុស្សទេ តែជាត្រីមួយក្បាល នៅក្នុងដបដែលមានទឹក ឲ្យមិត្តចាស់នេះ អាច​ហែល​លេងបាន។

មិត្រចាស់​របស់លោក ម៉ាតជូ បានចុះមកដល់ដី ដូចលោកដែរ ដោយគ្មានកើតហេតុភេទ អ្វីចម្លែកនោះទេ។ ក្នុងរយៈ​ពេល​នោះ លោក ម៉ាតជូ មិនបានភ្លេច ថតរូបដោយខ្លួនឯង ពីគំនិតដែលនាំមិត្តចាស់ មកលោតជាមួយនេះ ហើយថែមទាំង​បាន​យកទៅបង្ហោះ នៅលើជញ្ជាំងហ្វេសប៊ុក របស់លោកទៀត។ លោកបានថ្លែងប្រាប់ «New York Daily News» ថា៖ «រូប​ថត​នេះ បានក្លាយជារូបដ៏ពេញនិយម ដែលខ្ញុំមិននឹកស្មានដល់»។

បើសិនជាប្រិយមិត្តរបស់លោក ម៉ាតជូ បានសប្បាយរីករាយ និងបានធ្វើការចែករំលែក រូបថតនេះ យ៉ាងច្រើន​ផុលផុស​ក៏​ដោយនោះ តែសម្រាប់ថ្នាក់លើ នៃជួរកងទ័ពឆ័ត្រយោងវិញ មិនបានសប្បាយចិត្តទាល់តែសោះ។

ថ្នាក់លើរបស់លោក ម៉ាតជូ បានបញ្ជាឲ្យទាហានឆ័ត្រយោងរូបនេះ សរសេរឡើងវិញ ឲ្យបាន១០០០ពាក្យ នូវចំណុច​សំខាន់ៗ​ទាំងប៉ុន្មាន ដែលនិយាយពីសុវត្ថិភាព និងពីជំនាញ ដែលត្រូវអនុវត្តន៍ នៅក្នុងពេលលោតឆ័ត្រយោង។ ប៉ុន្តែ​លោក ម៉ាតជូ ហាក់ដូចជាយកបញ្ជានេះ មកធ្វើជាការលេងសើច... ដូច្នេះ ទណ្ឌកម្មបានកើនឡើង ថែមទៀត ដោយលោក​ត្រូវ​ធ្វើការបោសជូត ចំនួន ១២ថ្ងៃ។

លោក ម៉ាតជូ បានរៀបរាប់ថា៖ «ទណ្ឌកម្មអាចនឹងមានកម្រិតធ្ងន់ធ្ងរជាងនេះ តែខ្ញុំមិនខឹងអ្វីទេ។» តែទាហានឆ័ត្រ​យោង​រូបនេះ បានកំប្លែង លេងសើច ពីការសោកស្ដាយរបស់ខ្លួន ដែលត្រីក្រឹម មិនត្រូវបានរងនូវទណ្ឌកម្ម ដូចគ្នា។ ទាហាន​លេង​សើចយើងនេះ នឹងបញ្ចប់អាជីព ជាអ្នកលោតឆ័ត្រយោង នៅថ្ងៃ២០ឧសភាខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...