ហ្វីលីពីន៖ គោមានផ្ទៃពោះ បន្ទាប់ពីត្រូវបានបុរសម្នាក់រំលោភ
- ដោយ: ប្រាថ្នា ដោយ៖ប្រាថ្នា ([email protected]) - ភ្នំពេញថ្ងៃទី១២ មីនា ២០១៥
- កែប្រែចុងក្រោយ: March 13, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់មេគោមួយក្បាល ដែលមានឈ្មោះថា រូស្ទីកូ សាណូ (Rustico Sarno) បានចេញមុខអះអាងថា មេគោរបស់ខ្លួនបានមានផ្ទៃពោះ ក្រោយពីត្រូវបានបុរសម្នាក់ ដែលទំនងជាអ្នកញៀនថ្នាំ ចាប់រំលោភ។ ម្ចាស់គោ បាននិយាយអះអាងទៀតថា មេគោរបស់លោកមួយនេះ មិនធ្លាប់បានពាក់ព័ន្ធ ជាមួយគោឈ្មោល ដ៏ទៃទៀតឡើយ។
មិនមែនតែគោ ដែលកំពុងមានផ្ទៃពោះ មួយក្បាលនេះទេ ដែលត្រូវបានបុរសវ័យកណ្តាល រូបនោះរំលោភ សូម្បីតែសត្វជាច្រើនទៀត ដូចជា សេះ ក្របីជាដើម ក៏ត្រូវបានបុរសរូបនោះ រំលោភផងដែរ។
ក្រោយ ពីបានធ្វើសកម្មភាពរំលោភ ទៅលើមេគោមួយនោះ រួមជាមួយសត្វជាច្រើនក្បាលទៀត បុរសវ័យ៤៦ឆ្នាំរូបនោះ ត្រូវប៉ូលិសចាប់ខ្លួន។ ជនល្មើស ដែលបានប្រព្រឹត្តិទង្វើ មិនគួរគប្បី ទៅសត្វជាច្រើនក្បាល នៅក្នុងភូមិមួយ នៃប្រទេសហ្វីលីពិន ម្នាក់នេះ មានឈ្មោះថា អ៊ែនឌី ឡូយ៉ូឡា (Andy Loyola)។
អ៊ែនឌី ត្រូវបានសង្ស័យថា មូលហេតុដែលនាំឱ្យគេ ប្រព្រឹត្តិទង្វើបែបនេះ គឺដោយសារតែគេជាមនុស្សញៀនថ្នាំ។ ពេលចាប់ខ្លួនបុរសម្នាក់នេះ ប៉ូលីសបានរឹបអូសសម្ភារៈជាច្រើន ដែលទាក់ទងជាមួយគ្រឿងញៀន។ ហើយបច្ចុប្បន្ន ជនល្មើសដែលបានរំលោភសេពសន្ថវៈ ទៅសត្វជាច្រើនក្បាលរូបនេះ កំពុងឃុំខ្លួន នៅស្ថានីយប៉ូលិសក្រុង ស៊ីឡាង (Silang) ខេត្ត កាវិត (Cavite) ភាគខាងត្បូងរដ្ឋធានីម៉ានីល។
គេនៅមិនទាន់ដឹងថា តើមេគោមួយក្បាលនោះ មានផ្ទៃពោះ ដោយសារតែបុរសខាងលើរំលោភមែន ឬយ៉ាងណានោះទេ មានតែចាំមើលលទ្ធផលនៃការពិនិត្យ និងនៅពេលដែលមេគោកើតកូន។ បើតាមមន្រ្តីប៉ូលិស បានឱ្យដឹងថា មេគោ នឹងត្រូវយកទៅពិនិត្យ ដើម្បីឱ្យដឹងការពិត៕