ដឹកស្ត្រីទៅក្លឹបខារ៉ាអូខេ ជ្រុលទៅបុកឡាន ស៊ាំងយ៉ុង រងរបួសធ្ងន់

ខ្ចីម៉ូតូគេ ឌុបនាងទៅខារ៉ាអូខេពីរនាក់ទៅក្លឹប ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ជ្រុលទៅបុកឡាន សាំយ៉ុង ពីក្រោយ ខណៈឡាននេះ បានបើកស្របគ្នា បង្កឲ្យរងរបួសធ្ងន់។ ចំណែកស្រ្តីពីរនាក់ រួមដំណើរជាមួយម្ចាស់ម៉ូ បានរត់គេចខ្លួនបាត់ ទុកឲ្យជនបង្ក ដេកកើយម៉ូតូម្នាក់ឯង ក្នុងថ្លុកឈាម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៣ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 13, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើត​ឡើង​រវាង ម៉ូតូ និងរថយន្ត ដែលបង្ករឲ្យមានការភ្ញាក់ផ្អើល ទាំងយប់ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ខាងលិច​រង្វង់​មូល ចោមចៅ១៥០ម៉ែត្រ ទល់មុខធនាគា ABA ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សី បានដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងគេឃើញរថយន្ត សាំយ៉ុង ពណ៍ ស ពាក់ស្លាក់លេខ ភ្នំពេញ 2N-1227 បើកបរក្នុងទិសដៅ ពីលិចទៅកើត។ ចំណែកឯម៉ូតូបង្ក ធុនសង់ឌ្រីម ពណ៍ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 1BR-1163 បើកក្នុងទិសដៅស្របគ្នា ជាមួយឡានខាងលើ ស្រាប់តែមកដល់កន្លែងកើតហេតុ ម៉ូតូនេះ ជ្រុល​ទៅ​បុក​រថយន្ត ពីក្រោយនៅខាងឆ្វេងដៃរបស់ខ្លូន ពេញទំហឹង បណ្តាលឲ្យមានការខូចខាត ទាំងសងខាង។ សាក្សី​បាន​បន្ត​ថា អ្នកបើកបរម៉ូតូឈ្មោះ រី ដាឡែន រងរបួសធ្ងន់បាក់ជើង និងបែកមុខ ចំណែកឯស្រ្តីពីរនាក់ទៀត ដែលជិះពីក្រោយ បាន​គេចខ្លួនបាត់ ក្នុងពេលភ្លាមៗ។

លោក បញ្ញា ម្ចាស់រថយន្ត ស៊ាំងយ៉ុង នៅស្រុកកៀនស្វាយ បានឲ្យដឹងថា លោកបើករថយន្ត បម្រុងចតនៅខាងឆ្វេង ហើយលោកបានប្រើភ្លើង ស៊ីញ៉ូ ប្រហែល៥០ម៉ែត្រមុន តែមិនដឹងថា ម្ចាស់ម៉ូតូនោះ បានមើលឬអត់ទេ បានជាមក​បុក​ឡានលោក ទាំងជិតឈប់បែបនេះ។ លោកបានប្រាប់ថា ម្ចាស់ម៉ូតូបើកបរ គ្នាបីនាក់ ពីរនាក់ខាងក្រោយ ជាមនុស្ស​ស្រី។ ម្ចាស់រថយន្តបញ្ជាក់ថា លោកមិនទាមទារអ្វីនោះទេ ទោះបីជាឡានរបស់លោក ខូចខាតក៏ដោយ ព្រោះលោក​មានការសំខាន់ ត្រូវយកភ្ញៀវនៅឯខេត្ត។

ជនបង្ក ដែលបានរងរបួស រី ដាឡែន បានឲ្យដឹងថា ខ្លួនរស់នៅភូមិ ពពាលខ្នា ឃុំដីឥដ្ឋ ស្រុកខ្សាច់កណា្តល ខេត្ត​កណ្តាល សព្វថ្ងៃជាសិស្សម្នាក់ រៀនភាសាកូរ៉េ នៅសាលាឯកជនមួយ ជិតរង្វង់មូលចោមចៅ។ តែជនរងរបួស​បាន​ឆ្លើយ ហាក់ដូចជារវើរវាយថា ខ្លួនកំពុងបើកម៉ូតូ ទៅសាលារៀនទើបជួបគ្រោះថ្នាក់នេះ ហើយថា មិនដឹងអ្នក​ជិះពី​ក្រោយ​ប៉ុន្មាននាក់ទេ។ យុវជនវ័យ២០ឆ្នាំនិយាយថា៖ «ខ្ញុំមិនដឹងទេ អ្នកណាជាអ្នកជិះពីក្រោយខ្ញុំ»។

ដោយឡែក បុរសម្នាក់ទៀត ដែលទើបនឹងមានវត្តមាននៅក្រោយបន្តិចមក បានឲ្យអ្នកសារព័ត៌មានដឹងថា លោក​ឈ្មោះ ខាត់ ជាម្ចាស់ម៉ូតូខាងលើ តែឈ្មោះ រី ដាឡែន ជាមិត្តភក្តិ បានខ្ចីម៉ូតូបស់ខ្លួន ឌុបមនុស្សស្រីពីរនាក់ ទៅកាន់​ក្លឹប​មួយឈ្មោះ «WOW CLIP» ដែលនៅជិតនោះ។ លោកបញ្ជាក់ថា ដោយចាំយូរពេក មិនឃើញត្រឡប់មកវិញភ្លាម ហើយ​មាន​គេទូរស័ព្ទថា មិត្តភក្តិរបស់លោក ជួបគ្រោះថ្នាក់ចររាចរណ៍ ទើបលោកតាមមកមើល។ លោក ខាត់ បាន​និយាយ​ថា លោកនឹងទាមទារសំណងពីអ្នកខ្ចី ព្រោះម៉ូតូលោកខូចខាតធ្ងន់ធ្ងរ។

តាមការឲ្យដឹង របស់មន្ត្រីប៉ូលិសបុស្តិ៍ចោមចៅលោក វ៉ាន់ មិនបានបញ្ជាក់ថា ខាងណាជាអ្នកខុសនោះទេ ដោយលោក​លើកឡើងថា អ្នកបើកម៉ូតូទំនងជាស្រវឹង តែលោកបានប្រគល់បញ្ហានេះ ទៅខាងអ្នកវ៉ាស់វែង។ ដោយឡែក អនុ​ប្រធាន​ផ្នែកវ៉ាស់វែង លោក វុទ្ធ ហេង ប្រចាំការ នៅខណ្ឌពោសែនជ័យនេះ បានឲ្យដឹងថា ម៉ូតូជាអ្នកខុស ព្រោះឡានបានស៊ីញ៉ូ បត់មុន៥០ម៉ែត ត្រឹមត្រូវតាមច្បាប់។ ហេតុការណ៍បានបញ្ចប់ ដោយម្ចាស់ម៉ូតូធ្វើការដោះស្រាយ ជាមួយអ្នកខ្ចីម៉ូតូ​ដែល​រង​របួស បន្ទាប់ពីត្រូវបានបញ្ជូន ទៅដល់មន្ទីពេទ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...