នាវា​យក្ស​ផ្ទុក កុងទឺន័រ ពីរ​គ្រឿង បុក​គ្នា​នៅ​ច្រក​សមុទ្រ ស៊ុយអេ (vdo)

រូបភាពបុកគ្នា រវាងនាវាយក្សពីរ ដែលដឹកផ្ទុកកុងទឺន័រ មានសភាពរន្ធត់ញាប់ញ័រណាស់។ រូបភាពនេះ ត្រូវបានថត ដោយកងកម្លាំងនគរបាលជើងទឹក នៃប្រទេសអេហ្សីប ដែលដូចជាបានបញ្ជាក់ថា ក្រុមថែរក្សាសន្តិសុខនៅទីនោះ បានដឹងជាមុន ពីការប៉ះទង្គិចគ្នានេះ។
រូបផ្តិតពីវីដេអូ បង្ហាញពីការជល់គ្នា រវាងនាវាយក្សផ្ទុយកុងទឺន័រ ទាំងពីរ។ នាវាខាងស្ដាំជារបស់អាល្លឺម៉ង់។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 02, 2014
  • ប្រធានបទ: គ្រោះថ្នាក់ផ្លូវទឹក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាវាទាំងពីរ ទីមួយ​របស់​ប្រទេស​អាល្លឺម៉ង់ ឈ្មោះ Colombo Express និង​មួយ​ទៀត​របស់​ប្រទេស​ស៊ាំងហ្គាពួរ ឈ្មោះ Maersk Tanjong បាន​ធ្វើ​ដំណើរ​ពី​ជើង​ចុះ​ទៅ​ត្បូង កាត់​តាម​ច្រក​សមុទ្រ ស៊ុយអេ (Suez) នៃ​ប្រទេស​អេហ្សីប កាល​ពី​ថ្ងៃ​ចន្ទ​ទី២៩ ខែ​កញ្ញា ហើយ​បាន​ជល់​គ្នា យ៉ាង​កក្រើក។ រូបភាព​ដ៏​អស្ចារ្យ​នេះ ដែល​ថត​ដោយ​កងកម្លាំង​នគរបាល​ផ្លូវ​ទឹក របស់​ប្រទេស​អេហ្សីប​នោះ ដូច​ជា​បាន​បង្ហាញ​ថា ពួក​ឆ្មាំ​ថែ​រក្សា​សន្តិសុខ នៅ​ទី​នោះ បាន​ដឹង​មុន​ពី​ការ​បុក​គ្នា​នេះ។

នាវាយក្សរបស់អាល្លឺម៉ង់ Colombo Express បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​វេ​ចង្កូត ហើយ​កុងទឺន័រ​ចំនួន​បី បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក បន្ទាប់​ពី​បានជល់គ្នានោះ។ មូលហេតុ​ដែល​ឈាន​ទៅដល់ការវេចង្កូត មិនត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ រហូតមកដល់ថ្ងៃពុធទី០១ ខែ​តុលា​នេះ។ ប៉ុន្តែ​ប្រព័ន្ធ​ចងភ្ជាប់ កុងទឺន័រ របស់នាវា​យក្ស​ទាំង​នោះ មើល​នៅក្នុងវីដេអូ បង្កឲ្យមានការសង្ស័យ​ដ៏​ខ្លាំង​មួយ។

ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ ហើយក្នុងពេលនោះ នាវាទាំងពីរត្រូវ​បានឃាត់ទុក​ជា​បណ្ដោះអាសន្ន។ គ្រោះថ្នាក់នេះ បានបង្កឲ្យចរាចរណ៍ នៅតាមបណ្ដោយច្រកស៊ុយអេ ជួបនឹងភាព​រអាក់រអួល រហូត​​ដល់​ទៅ​៣ម៉ោង។

ច្រកសមុទ្រ ស៊ុយអេ ជាច្រកពាណិជ្ជកម្ម ដែលគេចូលចិត្តប្រើច្រើនជាងគេទាំងអស់ នៅក្នុងចំណោម​ច្រក​ធំៗប្រាំ នៅក្នុងពិភពលោក។ ច្រកនេះភ្ជាប់មហាសមុទ្រឥណ្ឌា មកសមុទ្រមេឌីទែរ៉ាណេ ដោយឆ្លងតាមឈូង​សមុទ្រ​ក្រហម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...