ខ្លាច​នគរបាល​យក​ឡាន​ទៅ​ខណ្ឌ​ ទើប​ចេញ​សំណង

ឡានដឹកអ្នកដំណើរពីរគ្រឿង បានវ៉ាជែងគ្នានៅលើដងផ្លូវ បណ្តាលឲ្យម៉ូតូមួយគ្រឿង ដែលកំពុងបើកស្របគ្នាដែរ ដួល​ទៅ​លើ​ផ្លូវ​ពេញ​ទំហឹង។ ករណីនេះ គ្មាននណាម្នាក់រងរបួសនោះទេ តែម៉ូតូដែលដួល បានរងកាខូចខាតមួយចំនួន ផ្នែកខាងមុខ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៥ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 06, 2015
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ឡានដឹកអ្នកដំណើរទាំងពីរ បានវ៉ាជែងគ្នា នៅលើ​ទ្រូង​ផ្លូវ ពីកើតទៅលិច តាមបណ្តោយផ្លូវ សព័ន្ធរុស្សី លុះមកដល់ខាងលិច រោងចក្រកាត់ដេមួយ ម្ចាស់ឡានទីមួយ បានបន្ថែម​ល្បឿន ដើម្បីវ៉ាអ្នកនៅខាងមុខខ្លួន។ ឡានវ៉ាបានសម្រេច តែបានបណ្តាលឲ្យម៉ូតូមួយគ្រឿង នៅបើកស្របគ្នា ដួលទៅប៉ះ​ជា​មួយឡានមួយទៀត ធ្វើឲ្យខូចខាតម៉ូតូ នៅផ្នែកខាងមុខ។

បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចារចារណ៍ ចាប់ពីម៉ោង១១ និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ភាគីទាំងសង​ខាង មានម្ចាស់ឡាន និងម្ចាស់ម៉ូតូ បានប្រកែកគ្នា ប្រមាណជា១ម៉ោង នៅមិនទាន់មាន អ្នកណាយល់ព្រមទៀត។ ម្ចាស់ម៉ូតូ ជាយុវតីមួយរូប អាយុប្រមាណ២០ឆ្នាំ មិនប្រាប់ឈ្មោះ តែបានប្រាប់ថា ជាកូនមន្ត្រីយោធាម្នាក់។ រីឯម៉ូតូម៉ាក វេវ ពណ៍​ក្រហម ស្លាកលេខ ខេមរៈភូមិន្ទ០២ ១-៧១៦៨ ត្រូវបានសមត្ថកិច្ចចររាចរណ៍សួររកពន្ធម៉ូតូ ពីម៉ូតូ តែយុវតីម្ចាស់ម៉ូតូ ថាមិន​មាន​ទេ។

ចំណែកឯម្ចាស់រថយន្ត ដែលប៉ះជាមួយម៉ូតូខាងលើ មានម៉ាក កាម៉ារីពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២X-៤៩៤៥ ក៏សុំមិនប្រាប់ឈ្មោះដែរ។ នៅចំពោះការទាមទារសំណង ពីសំណាក់ម្ចាស់ម៉ូតូ ចំនួន២០០ដុល្លា សម្រាប់ថ្លៃខូចខាតនោះ ម្ចាស់រថយន្ដបានបដិសេធន៍ភ្លាមៗ ដោយព្រមសង តែ៥០ដុល្លាប៉ុណ្ណោះ។

បន្ទាប់ពីការប្រកែកគ្នា មិនដាច់ស្រេចសោះ មន្រ្តីប៉ូលិសចរចរាចរណ៍បម្រុង នឹងយកទាំងម៉ូតូទាំងឡាន ទៅទុកនៅខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។ តែនៅពេលមន្រ្តីប៉ូលិស រៀបចំយករថយន្តអ្នកទាំងពីរ ទៅដោះស្រាយ ម្ចាស់ឡាន និងម៉ូតូ​បាន​យល់ព្រមគ្នា នៅក្នុងតម្លៃ៨០ដុល្លា ដើម្បីបញ្ចប់រឿងនៅកន្លែង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...