ទ្រង់ រណឫទ្ធិ៖ ប្តូរ​និមិត្ត​សញ្ញា​បក្ស មិន​មែន​ជា​ការ​រំលាយ​បក្ស​ពីរ​ចូល​គ្នា

ផ្លាកសញ្ញាថ្មី របស់គណៈបក្ស ហ៊្វុនស៊ិនប៉ិច មានរូបសញ្ញាដូច នឹងរូបសញ្ញា របស់គណបក្សសង្គមរាស្ត្រ រាជាធិបតេយ្យដែរ តើគណបក្សទាំងពីរនេះ បានរំលាយបញ្ចូលគ្នា ឫ?
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ ថ្ងៃទី ១២ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 13, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានមានបន្ទូលបកស្រាយ ចំពោះអ្នកសារព័ត៌មាន ថានិមិត្តសញ្ញាថ្មី ឬឡូហ្គោ (Logo) របស់គណបក្សហ៊្វុនស៊ិនប៉ិច មិនមែនជាការរំលាយគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ បញ្ចូលគ្នានោះទេ ពោលគ្រាន់តែមានលក្ខណៈ ប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី១២ ខែមីនានេះ សមាជិកសមាជិការ របស់គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើអង្គសមាជ ដើម្បីអនុម័ត​ប្តូរ​និមិត្ត​សញ្ញាថ្មី របស់គណបក្ស ដោយបានដករូប វិមានឯករាជ្យ នៅក្នុងនិមិត្តសញ្ញានោះចេញ និងដាក់រូបមួយផ្សេងទៀត ដែល​មានសណ្ឋាន ដូចជារូបនិមិត្តសញ្ញា នៅក្នុងគណបក្ស សង្គមរាស្ត្ររាជាធិបតេយ្យ ដែលសម្តេចក្រុមព្រះ ធ្លាប់​បាន​បង្កើតឡើង មុននឹងរំលាយចោលវិញ ហើយបានត្រឡប់មក ធ្វើព្រះប្រធាន នៅគណបក្សហ៊្វុនស៊ីនប៉ិចវិញ។

និមិត្តសញ្ញាថ្មីនេះ បានធ្វើឲ្យមនុស្សមួយចំនួន បានការងើយឆ្ងល់ថា តើការផ្លាស់ប្តូរនិមិត្តសញ្ញានេះ ជាការរំលាយ​ចូល​គ្នា រវាងគណបក្សហ៊្វុនស៊ីនប៉ិច និង គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ របស់សម្តេចក្រុមព្រះពីមុន ឫយ៉ាងណា?

ព្រះអង្គម្ចាស់ រណឫទ្ធិ បានធ្វើការបកស្រាយ ចំពោះបញ្ហានេះ បន្ទាប់ពីបញ្ចប់អង្គសមាជ យ៉ាងដូច្នេះថា៖ «វាប្រហាក់​ប្រហែលមែន ក៍ប៉ុន្តែវាខុសគ្នាច្រើន ខុសគ្នាទីមួយ ដែលយើងដាក់ រ.រ.ជ.ក.ឯ.អ.ស.ស គឺថាជាស្នា​ព្រះហស្ថ​របស់​សម្តេច​តា»។ ព្រះអង្គបានមានបន្ទូលថ្លែងបន្តថា «ការផ្លាស់ប្តូរនិមិត្តសញ្ញានេះ យើងគ្រាន់តែយករូបវិមានឯករាជ្យ ចេញ​ប៉ុណ្ណោះ»។

សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានបញ្ជាក់ថា វិមានឯករាជ្យ បានក្លាយទៅជានិមិត្តសញ្ញា របស់ជាតិទៅហើយ ដែល​ច្បាប់ហាម មិនឲ្យយកមកប្រើប្រាស់។ សម្តេចលើកឡើងថា អ្នកដទៃយកនិមិត្តសញ្ញានេះ ទៅប្រើប្រាស់ក៍ប្រើទៅចុះ ប៉ុន្តែ​ចំពោះទ្រង់ ជាកូនចៅផ្ទាល់ របស់សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ចង់គោរពអ្វី ដែលជាស្នាព្រះហស្ថ របស់សម្ដេច សីហនុ។ ព្រះអង្គម្ចាស់ បានអះអាងទៀតថា បើនៅទុកនិមិត្តសញ្ញានេះ «យើងចាញ់គេទៀត សូន្យកៅអីទៀត»។

និមិត្តសញ្ញាថ្មី របស់គណបក្សហ៊ុនស៊ិនប៉ិច បានអនុម័តធ្វើការផ្លាស់ប្តូររួចរាល់ នៅព្រឹកថ្ងៃទី ១២ ខែ មីនានេះ ដោយ​សមាជ​នគណបក្ស ក្រោមវត្តមាន របស់សមាជិកសមាជិការជាច្រើននាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...