អូជ្រៅ៖ មេភូមិឆ្លៀតភ្ជូរដីមានទំនាស់ ឯអ្នកភូមិ១៦៦គ្រួសារតវ៉ាឲ្យបញ្ឈប់
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១២ មិនា ២០១៥
- កែប្រែចុងក្រោយ: March 13, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកភូមិទាំង១៦៦គ្រួសារ ដែលបានឃើញ សកម្មភាពផ្ទាល់ភ្នែក លឺផ្ទាល់នឹងត្រចៀក ពីសម្តីមេភូមិខាងលើ បាននាំគ្នាផ្តិតមេដៃ នៅលើលិខិត«បដិសេធន៍»មួយច្បាប់ កាលពីម៉ោង១១ថ្ងែទី ១២ ខែមិនា ឆ្នាំ២០១៥នេះ ប្រគល់ឲ្យអ្នកស្រី ឡុង សុគន្ធី ជាតំណាងអ្នកភូមិ យកទៅដាក់នៅសាលាស្រុកអូរជ្រៅ ដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យបញ្ឈប់មេភូមិ និងបក្សពួក នូវការភ្ជូររាស់លើដី ដែលកំពុងមានជម្លោះ។
មិនត្រឹមតែបង្ករការភ្ញាក់ផ្អើល ដល់អ្នកភូមិនោះទេ តែមេភូមិឈ្មោះ លោក ថា ទន ថែមទាំងបាននិយាយ ជាមួយអ្នកភូមិថា គ្មានអ្នកណាម្នាក់ មានសិទ្ធធ្វើអ្វី នៅលើដីនេះទេ មានតែលោកម្នាក់ប៉ុណ្ណោះ។ ហើយលោកមេភូមិ បាននិយាយ ដោយប្រើឈ្មោះអភិបាលស្រុក មកធ្វើជាសំអាង កុំឲ្យអ្នភូមិហ៊ានឃាត់គាត់។ ការលើកឡើងរបស់លោក មេភូមិរូបនោះ បានធ្វើឲ្យអ្នកភូមិនអូរបីជាន់ ដែលជាម្ចាស់ដី កំពុងមានជម្លោះដ៏រ៉ាំរ៉ៃច្រើនឆ្នាំ កាន់តែមានភាពតក់ស្លុត ទ្វេឡើង។
បន្ទាប់ពីបានទទួលសំនុំឯកសារ និងស្នាមមេដៃរបស់អ្នកភូមិត នៅរសៀលថ្ងៃទី១២ ខែមីនានេះ អ្នកស្រី ឡុង សុគន្ធី ជាតំណាងប្រជាពលរដ្ឋ នៅភូមិខាងលើ បានលើកយកសំដីអ្នកភូមិ មកនិយាយឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា មេភូមិគម្រាម មិនឲ្យអ្នកភូមិ ធ្វើសំណើរទៅណាទាំងអស់ ព្រោះលោកមានបញ្ជា ពីអភិបាលស្រុកអ៊ូរជ្រៅ លោក សាន ស៊ានហូ។ អ្នកស្រី បានបន្ថែមថា គាត់មិនជឿសម្តីមេភូមិននេះទេ ព្រោះអស់រយៈពេល ជាច្រើនឆ្នាំមកហើយ មេភូមិរូបនេះ មិនដែលបានសហការអ្វី ឲ្យហ្មត់ចត់ ជួយអ្នកភូមិ ពីបញ្ហាដីនេះទេ ស្រាប់តែដល់ថ្ងៃនេះ ចេញមុខភ្ជូររាស់លើដីជម្លោះនោះ ដោយគ្មានហេតុផល។
ដោយឡែក ប្រធានភូមិថ្នល់បត់លោក ថា ទន បានឲ្យទស្សនាវដ្តីដឹងថា លោកពិតជា បានបញ្ជាឲ្យពលរដ្ឋមួយចំនួនតូច ទៅទៅភ្ជូររាស់លើដី មានទំនាស់នោះមែន។ បន្ទាប់មកទៀត លោកបានបញ្ជាក់ខ្លាំងៗថា ពលរដ្ឋក្រោមបង្កាប់ទាំងនោះ មានសិទ្ធ ព្រោះលោក ជាអ្នកផ្តួចផ្តើមឲ្យពួកគេធ្វើ ដោយសំអាងលើសម្តី របស់អភិបាលស្រុកថា ពលរដ្ឋមានសិទ្ធិបង្កបង្កើនផល លើដីទាំងអស់ ឲ្យតែដល់រដូវបង្កបង្កើនផល។ តែមេភូមិនខាងលើ គ្មានលិខិតណាមួយ ដែលចេញពីសាលាស្រុកអូជ្រៅ ឲ្យធ្វើសកម្មភាពនោះទេ គ្រាន់តែជាពាក្យសម្តីរបស់លោក តែប៉ុណ្ណោះ។
ទស្សនាវដ្ដីព្យាយាមទាក់ទង ទៅអភិបាលស្រុអូជ្រៅ លោក សាន ស៊ានហូ ពាក់ព័ន្ធជាមួយបញ្ហាទាំងអស់ខាងលើ តែទូរស័ព្ទបស់លោក មិនអាចទំនាក់ទំនងបាន។ ដោយឡែកអភិបាលរង ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបដិសេធន៍មិនដឹងរឿងទាំងអស់នេះថា លោកមិនបានទទួលរឿងរ៉ាវនេះទេ ដោយលោករវល់ ទៅកាត់ខ្សែបូ ជាមួយអភិបាលខេត្ត លោក គោ ស៊ុំសារឿន នៅថ្ងៃដដែលនេះ៕