នៅ​ភ្នំពេញ ធ្វើ​ផ្លូវ​រួច​ទើប​ដាក់​លូ​ក្រោយ បង្ក​ការ​កក​ស្ទះ​មិន​រលស់!

បញ្ហាកកស្ទះចររាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ពីមួយថ្ងៃទៅមួយថ្ងៃ សឹងតែក្លាយទៅជាទម្លាប់ ទៅហើយ។ ការ​កក​ស្ទះ​ទាំង​នេះ មាន​ហេតុ​ផល​ជា​ច្រើន ដែលត្រូវបានគេឃើញជាក់ស្តែង។ តើការអភិវឌ្ឍន៍ផ្លូវ និង​លូ​នៅ​រាជធានី​ភ្នំពេញ រឹតតែបង្កើនការកកស្ទះ ឬមួយយ៉ាងណា?
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៨ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: October 03, 2015
  • ប្រធានបទ: ហេដ្ឋារចនាសម្ព័ន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជួសជុលពង្រីកផ្លូវនានា នៅក្នុងរាជធានី ឬការសាងសង់ស្ពានអាកាសជាដើម នៅតែមិនអាចទប់ទល់ នឹង​ការកកស្ទះចរាចរណ៍បាន ហើយវាបានក្លាយជាបញ្ហាចោទ សឹងតែជានិច្ចជាកាលហើយ សម្រាប់ប្រជា​ពលរដ្ឋ អ្នករស់នៅក្នុងរាជធានី។ បញ្ហាកកស្ទះ ដែលធ្វើឲ្យពលរដ្ឋទ្រាំមិនបាន ហើយបានផ្ទុះការត្អូញត្អែរឡើង។

ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៃដា ឬផ្លូវ ២០០៤ ដែលមានទីតាំង នៅសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញនោះ បានត្អួញត្អែរថា មានការកកស្ទះខ្លាំងខុសធម្មតា ក្នុងមួយរយៈកាល​ចុង​ក្រោយ​នេះ។ អ្នកទាំងនោះ ប្រាប់ឲ្យដឹងថា មូលហេតុមួយ នៅក្នុងមូលហេតុច្រើនផ្សេងទៀត ដែលនាំអោយ​ផ្លូវ​ស្ទះ គឺ​មក​ពីគ្មានការសហការគ្នា រវាងអ្នកបច្ចេកទេសធ្វើផ្លូវ និងអ្នកបច្ចេកទេសធ្វើលូ។

ពលរដ្ឋទាំងនោះ បានបន្ថែមទៀតថា នៅពេលគម្រោងជួសជុលផ្លូវ គឺធ្វើតែផ្លូវ ហើយបានបង្កការកកស្ទះ មួយ​សារទៅ។ ដល់ពេលបច្ចុប្បន្ន ដែលធ្វើផ្លូវ ជិតរួចរាល់ជាស្ថារពរ ហើយដែលអ្នកដំណើរ សង្ឃឹមថាបាន​ធ្វើ​ដំណើរ​ស្រួលនោះ ស្រាប់តែបន្តគាស់ផ្លូវធ្វើរួច ទៅសាងសង់លូម្តង ធ្វើឲ្យផ្ទុះការកកស្ទះ ជាថ្មីម្តងទៀត។ ពលរដ្ឋ​ទាំង​នោះ បានសម្ដែងជាចម្ងល់ឡើងថា ហេតុអ្វីបានសាលារាជធានីភ្នំពេញ ធ្វើផ្លូវបានល្អហើយ បែរជារៀបចំ​ដាក់​លូ ក្រោយពេលធ្វើផ្លូវនោះរួចទៅវិញ?

ប្រជាពលរដ្ឋបានបន្ថែមទៀតថា បញ្ហាទាំងនេះ មិនមែនមានតែនៅលើផ្លូវម៉ៃដា ឬផ្លូវ២០០៤នេះទេ បើ​ទោះ​ជា នៅតាមបណ្តាផ្លូវនានា ក្នុងរាជធានីភ្នំពេញផ្សេងទៀត ក៏មានការរៀបចំជួសជុលផ្លូវថ្នល់ មានលក្ខណៈ ដូច​គ្នា​ដែរ៖ នោះ គឺនៅពេលដែលធ្វើផ្លូវរួច តាំងសាលារាជធានីភ្នំពេញ រៀបចំដាក់លូជាក្រោយហើយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺ ចំពោះបញ្ហាខាងលើនេះ ពីលោក ឡុង ឌីម៉ង់ អ្នកនាំ​ពាក្យ​សាលា​រាជធានីភ្នំពេញ បានទេ នៅពេលភ្លាមៗ ដោយទូរស័ព្ទលោក មិនអាចទាក់ទងបាន។ ទស្សនាវដ្ដី​នឹង​ព្យាយាម ស្វែងរកការបញ្ជាក់ ដើម្បីធ្វើការចុះផ្សាយ នៅក្នុងអត្ថបទក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...