គ្រោះថ្នាក់ប្រណាំងឡាន​នៅ​ដេតូណា៖ ទស្សនិកជន​១៤​នាក់​ចូល​ពេទ្យ

គ្រោះថ្នាក់នេះ បង្កឡើងដំបូងដោយរថយន្ដរបស់ រឺហ្គាន ស្មីត (Regan Smith) ដែលកំពុងនាំមុខគេ ក្នុងការប្រណាំង ហើយមានបំណងចង់ពាំង គូរប្រជែងរបស់ខ្លួន កុំអោយប្រជែងខ្លួន​បាន នៅមុនពេលការប្រណាំង ឈានជិតទៅដល់ទីផ្ដាច់ព្រ័ត្រ។ តូនី ស្ទែវ៉ា (Tony Stewart) ដែលរថយន្ដគាត់ បានគេចផុតពីគ្រោះថ្នាក់ បាននិយាយថា «ខ្ញុំបានក្រឡេកភ្នែក មើលមកក្រោយតាមកញ្ចក់ ឃើញរូបភាពដ៏រន្ធត់ ដែលខ្ញុំមិនដែលជួប តាំងពីខ្ញុំមានអាជីបនេះ។» តែតូនី ស្ទែវ៉ា បានឆ្លៀតឱកាសពីគ្រោះថ្នាក់របស់គូរប្រជែងរបស់ខ្លួន ដើម្បីយកជ័យជំនះ ទៅដល់ទីផ្ដាច់ព្រ័ត្រយ៉ាងសម្រួល នៃការប្រណាំងនេះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: February 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនិកជន១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីគ្រោះថ្នាក់រថយន្ដជាង១០គ្រឿង នៅក្នុងការប្រណាំង​រថយន្ដ ពេលជុំចុងក្រោយមួយ កាលពីថ្ងៃសៅរ៍ទី២៣នេះ នៅឆ្នេរដេតូណា ក្នុងរដ្ឋផ្ល័រីដាសហរដ្ឋអាមេរិក។ ជនរងគ្រោះ​ផ្សេងទៀត ត្រូវបានពិនិត្យផ្ទាល់នៅនឹងកន្លែង ដោយក្រុមអ្នកជួយសង្គ្រោះនៃកម្មវិធីប្រណាំងនេះ។


រូបភាពពីគ្រោះថ្នាក់រថយន្ដប្រណាំងទាំងនេះ ថតចម្លងពីវីដេអូ។

«វាជារឿងមិនត្រឹមត្រូវទេ ដែលយកបញ្ហានេះ មកជជែកវែកញែកបន្ថែម» ជាការបញ្ជាក់ របស់លោកចូ ឈីតវូដ (Joie Chitwood) នាយកក្លីបប្រណាំងរថយន្ដ ដេតូណាអន្តរជាតិ (Daytona International Speedway) ដោយបានអះអាង​បន្ថែមថា អ្នកបើកបររថយន្ដ ដែលជួបគ្រោះថ្នាក់ ទាំង១២នាក់ មិនបានរងរបួសទេ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយ​ប្រចាំតំបន់ បានផ្តល់តុល្យភាព ថាមានអ្នករបួសដល់ទៅជាង៣០នាក់ ក្នុងនោះយុវជនម្នាក់ រងរបួសក្បាលធ្ងន់ធ្ងរ និង​ម្នាក់ទៀតរងរបួស មិនដឹងថាអាចរស់ឬយ៉ាងណាផង។

គ្រោះថ្នាក់នេះ បង្កឡើងដំបូងដោយរថយន្ដរបស់ រឺហ្គាន ស្មីត (Regan Smith) ដែលកំពុងនាំមុខគេ ក្នុងការប្រណាំង ហើយមានបំណងចង់ពាំង គូរប្រជែងរបស់ខ្លួន កុំអោយប្រជែងខ្លួន​បាន នៅមុនពេលការប្រណាំង ឈានជិតទៅដល់​ទីផ្ដាច់ព្រ័ត្រ។ តូនី ស្ទែវ៉ា (Tony Stewart) ដែលរថយន្ដគាត់ បានគេចផុតពីគ្រោះថ្នាក់ បាននិយាយថា «ខ្ញុំបានក្រឡេក​ភ្នែក មើលមកក្រោយតាមកញ្ចក់ ឃើញរូបភាពដ៏រន្ធត់ ដែលខ្ញុំមិនដែលជួប តាំងពីខ្ញុំមានអាជីបនេះ។» តែតូនី ស្ទែវ៉ា បានឆ្លៀតឱកាសពីគ្រោះថ្នាក់របស់គូរប្រជែងរបស់ខ្លួន ដើម្បីយកជ័យជំនះ ទៅដល់ទីផ្ដាចព្រ័ត្រយ៉ាងសម្រួល នៃការ​ប្រណាំងនេះ។

សាក្សីម្នាក់នៅក្នុងហេតុការណ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «វាគួរអោយតក់ស្លុតណាស់។ ខ្ញុំឃើញកង់ឡានមួយ ហោះពីលើខ្ញុំ ទៅបុកមនុស្សដែលអង្គុយនៅជួរខាងលើ។ មនុស្សប្រុសម្នាក់ ជាប់នៅក្រោមនោះ ហើយអ្នកដទៃទៀត​បានស្រែករកជំនួយ។»សាក្សីម្នាក់ទៀតនិយាយថា «វាប្រាកដណាស់ ថាមានបំណែកផ្សេងៗ បានហោះទម្លុះរនាំង​សុវត្ថិភាព សំដៅទៅទស្សនិកជន»។ ប៉ុន្តែសាក្សីដដែលនោះ ក៏បាននិយាយដែរថា «សំណាងល្អ ដែលក្រុមអ្នកជួយ​សង្គ្រោះ បានចូលមកធ្វើអន្តរាគមន៍ទាន់ពេល»។

មេដឹកនាំនៃការប្រកួតប្រជែងយានយន្ដដ៏ល្បី របស់អាមេរិក លោក ស្ទេវ អូដូនែល (Steve O'Donnell) បានបញ្ជាក់ថា គ្រោះថ្នាក់ត្រូវបានយកមកពិនិត្យអង្កេត យ៉ាងច្បាស់លាស់ ដើម្បីអោយដឹងថា តើប្រព័ន្ធសុវត្ថិភាព នឹងគួរត្រូវពង្រឹង​បន្ថែមទៅពេលអនាគត។ អ្នករៀបចំកម្មវិធី និងម្ចាស់ទីកន្លែង បានថ្លែងថា ការជួសជុលរនាំងសុវត្ថិភាព ត្រូវបានធ្វើក្នុង​ថ្ងៃបន្ទាប់ភ្លាមៗ ដើម្បីធានាអោយការប្រកួត សម្រាប់ប្រតិទិនក្រោយៗមក នឹងអាចធ្វើបានដូចការត្រៀមទុក៕

សូមទស្សនា វីដេអូព័ត៌មាន ខាងក្រោមដូចតទៅ៖

--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៤ ខែកម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...