បង្វិល​ស្នាដៃ​ចម្លាក់​មួយ​នេះ ចេញ​ជា​ចលនា​គួរ​ឲ្យ​រន្ធត់

វីដេអូនេះ នឹងធ្វើឲ្យអ្នកជញ្ជក់មាត់ អត់ទ្រាំមិនសរសើរមិនបាន ពីទេពកោសល្យរបស់វិចិត្រករចម្លាក់ ដែលបាន​កែឆ្នៃ​ធ្វើ​រូប​ចម្លាក់​តូចៗ ដាក់ក្នុងទោងវិល ដើម្បីបញ្ចេញ ជារូបមានចលនា 3D នៅពេលគេបង្វិលទោងនេះ។
ទោងបង្វិលជុំ របស់វិចិត្រករជាតិអង់គ្លេស ជាមួយនឹងរូបសូនជាច្រើន ដែលបើគេបង្វិល និឹងចេញជាចលនា 3D។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 19, 2015
  • ប្រធានបទ: ឆ្នៃប្រឌិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិចិត្រករ ជាតិអង់គ្លេស លោក Mat Collishaw ជាអ្នករកឃើញ នូវទេពកោសល្យបែបនេះ។ វិចិត្រករសូន្យរូប បានឆ្នៃ និង​បង្កើតជារូបចំលាក់តូចៗ ដកស្រង់ចេញ ពីការប្រធានបទមួយ ស្ដីពី«ការកាប់សម្លាប់ ជនស្លូតត្រង់» របស់​វិចិត្រករ​ម្នាក់​ទៀត គឺលោក Pierre Paul Rubens ដែលបានយកសាច់រឿង ពីក្នុងគុម្ពី ប៊ីប មកគូរដាក់នៅក្នុងផ្ទាំងគំនូររបស់ខ្លួន។

ស្នាដៃសូន្យរូប របស់លោក Mat Collishaw បានធ្វើឲ្យដែលបានឃើញ អត់ទ្រាំមិនស្ងើចសរសើរមិនបាន ដោយសារតែ​ពេល​ដែលគេបង្វិលទោងនេះ ឲ្យវិលឲ្យខ្លាំងទៅ រាល់រូបចម្លាក់ទាំងអស់ នឹងបង្កើតជាចលនា ដូចជាចលនា នៅរូបភាព 3D យ៉ាងដូច្នេះដែរ។

តាមពិតទៅ ចលនានៃរូបចម្លាក់តូចៗ ទាំងអស់នេះ ត្រូវបានលោក Mat Collishaw បង្កើតឡើងម្ដងបន្ដិចៗ ម្ដងមួយ​ដំណាក់​កាលៗ ដោយប្រើចលនារបស់កម្មវិធី 3D ដ៏ល្បីឈ្មោះ 3DS Max និង ZBrush។ វិចិត្រករបានឆ្លាក់រូបទាំងអស់ មានចំនួន ៣៥០​​រូប ឬ៣៥០កាយវិការ ហើយបានប្រើពេល រហូតដល់៦ខែ ដើម្បីសម្រេចនូវគ្រប់រូបទាំងអស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...