តារាបង្ហាញម៉ូដស្វីស ស្រាតដើម្បីប្រឆាំងហិង្សាលើស្ត្រី
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១២ មករា ២០១៦
- កែប្រែចុងក្រោយ: January 12, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សូមគោរពយើងផង! យើងមិនមែនជាសត្វ ឲ្យកាប់សាច់ស៊ីនោះទេ បើទោះជាពេលយើងស្រាត ក៏ដោយ!» នេះជាអ្វី ដែលសរសេរនៅលើបដា កាន់ជាប់នឹងដៃ របស់តារាបង្ហាញម៉ូដជាតិស្វីស នាង មីឡូ ម័រ៉េ (Milo Moiré) ដោយលែងខ្លួនទទេ គ្មានសម្លៀកបំពាក់ ឈរនៅកណ្ដាលទីលាន មុខព្រះវិហារកាតូលីក នៃទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។ សកម្មភាពរបស់នាង មីឡូ បានធ្វើឡើង ក្រោមក្រសែភ្នែករំពៃមើល នៃអ្នកដំណើរ ភ្នាក់ងារនគរបាល និងក្រោមចំណាប់អារម្មណ៍ នៃបណ្ដាអ្នកសារព័ត៌មានច្រើននាក់។
តារាបង្ហាញម៉ូដ និងជាសិល្បការិនី អាយុ៣២រូបនេះ តែងប្រើប្រាស់ការស្រាត បញ្ចេញភាពននលគោករបស់នាង នៅរាល់ការចូលរួម ឬការសម្ដែង នៅក្នុងផ្ទាំងទស្សនីយភាពណាក៏ដោយ របស់នាង។ កាលពីខែកក្កដា ឆ្នាំកន្លងទៅ នាងត្រូវបាននគរបាលបារាំង នៃរដ្ឋធានីប៉ារីស ចាប់ខ្លួនម្ដងដែរ ដោយសារនាងបានឈរថតរូបស្រាត ដោយខ្លួននាងផ្ទាល់ និងជាមួយអ្នកទេសចរណ៍ នៅលើទីលានត្រូកាដេរ៉ូ (Trocadéro) ជិតតួអេហ្វែល (Tour Effel)។
បុព្វហេតុរបស់សិល្បការិនី...
កាលពីយប់ឆ្លងបុណ្យចូលឆ្នាំថ្មី កន្លងទៅនេះ ស្ត្រីប្រមាណជាង១០នាក់ បានរងនូវការបៀតបៀនផ្នែកផ្លូវភេទ ក្នុងទីក្រុងកូឡូញ។ បើតាមរដ្ឋាភិបាលអាល្លឺម៉ង់ បានឲ្យដឹងថា នគរបាលសហព័ន្ធជាតិ កំពុងអង្កេត ពីបទចាប់រលោភ និងបទលួចឆក់ ទៅលើជនសង្ស័យសរុបចំនួន៣១នាក់ ដែលក្នុងនោះមាន១៨នាក់ ជាជនភៀសខ្លួនដែលកំពុងសុំសិទ្ធិជ្រកកោន។
ករណីចាប់រំលោភខាងលើក បានប៉ះពាល់យ៉ាងខ្លាំង ទៅដល់បណ្ដាជនអាល្លឺម៉ង់ជាទូទៅ និងបានដាក់សំពាធ ទៅលើអ្នកស្រី អង់ជឺឡា ម៉ែគែល (Angela Merkel) អគ្គទេសាភិបាលអាល្លឺម៉ង់ សម្រាប់នយោបាយរបស់រដ្ឋាភិបាលអ្នកស្រី ដែលបានបើកចំហរ ចំពោះជនភៀសខ្លួនមកពីប្រទេសស៊ីរី អៀរ៉ាក់ និងប្រទេសអាហ្វហ្គានីស្ដង់។ អ្នកទទួលខុសត្រូវ ផ្នែកនយោបាយជាច្រើន បានទាមទារឲ្យអ្នកស្រី មែគែល ធ្វើការរឹតបន្តឹងនយោបាយ នៃផ្ដល់សិទ្ធិជ្រកកោន ទៅឲ្យជនអន្តោរប្រវេសន៍ ឲ្យបានខ្លាំងក្លាជាងពេលកន្លងមក៕
------------
» រូបភាពជាលក្ខណៈសិល្បៈមួយចំនួន របស់នាង មីឡូ ម័រ៉េ៖