ចិន៖ ចាប់​ខ្លួន​១៥​នាក់ ពី​បទ​បង្កើត​គេហទំព័រ​ផ្តល់​សេវា​បំបៅ​ដោះ​មនុស្ស​ពេញ​វ័យ

ប៉ូលីសចិនបានចាប់ឃាត់ខ្លួន មនុស្ស១៥ នាក់ បន្ទាប់ពីរកឃើញថា ជនជាតិចិនទាំង១៥នេះ បានបង្កើតគេហទំព័រមួយ ក្នុងស្វែងអតិថិជនណា ដែលចង់បានសេវាកម្មបំបៅដោះ មនុស្សពេញវ័យ ពីម្តាយវ័យក្មេង និងស្អាតៗ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មករា ឆ្នាំ២០១៥
  • កែប្រែចុងក្រោយ: January 03, 2015
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាល​ពី​ពេល​ថ្មីៗ​នេះ នគរបាល​នៅ​ក្នុង​ប្រទេស​ចិន បាន​ចាប់​ខ្លួន​មនុស្ស​១៥​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​ថា ជា​អ្នក​បង្កើត​និង​ទទួល​ខុស​ត្រូវ លើ​គេហទំព័រ​មួយ​ចំនួន ដែល​មាន​ភ្ជាប់​សេវាកម្ម ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ក្នុង​ការ​ផ្តល់​ជូន​នូវ​ការ​បំបៅ​ដោះ ដោយ​ផ្ទាល់​ពី​ស្ត្រី​ជា​ម្តាយ​ក្មេងៗ ស្អាតៗ សម្រាប់​ភ្ញៀវ​ជា​បុរស។

បន្ទាប់​នគរបាល​ប្រចាំ​ទីក្រុង​ធំៗ​មួយ​ចំនួន​របស់​ចិន ដែល​រួម​មាន រដ្ឋធានី​ប៉េកាំង ហឺប៉ី ហ៊ូ និង ជាំងស៊ី បាន​បើក​ប្រតិបត្តិការ បង្ក្រាប​សេវា​កម្ម​បំបៅ​ដោះ ដល់​មនុស្ស​ពេញ​វ័យ ទី​តាំង​យ៉ាង​ហោច​ពីរ​កន្លែង សម្រាប់​ការ​ណាត់​ជួប​រវាង​ពួក​បុរសៗ ជា​មួយ​នឹង​ស្ត្រី​ជា​ម្តាយ​វ័យ​ក្មេង ដែល​ជា​អ្នក​បម្រើ​សេវា​កម្ម​ប្រភេទ​នេះ ត្រូវ​បាន​បិទ។

បើតាមសម្តីរបស់អ្នកម្តាយវ័យក្មេងមួយរូប អាយុ២៣ឆ្នាំ ដែលជាសមាជិកក្នុងការផ្តល់ សេវាកម្មដែលគេចាត់​ទុកថា ជាសេវាកម្មប្រភេទពេស្យាចារនេះ បាននិយាយថា បុរសណាដែល ចង់ទទួលបាននូវសេវា នៃការការ​បំបៅដោះបែបនេះ គឺតម្រូវឱ្យតម្រូវឲ្យចុះឈ្មោះនៅក្នុងវេបសាយ របស់សេវាកម្មមួយនេះ និងត្រូវបង់​ប្រាក់​៤០,០០០យ័ន ស្មើនឹង៤ពាន់ផោន (ប្រមាណជា៦ពានដុល្លារ)ក្នុង១ខែ ជាមុនសិន មកទើបពួកគេអាចចូល​ទៅ​ជ្រើសរើស ស្ត្រីជាម្តាយវ័យក្មេង ដើម្បីបំបៅដោះដល់ពួកគេ។

យ៉ាងណាម៉ិញ បុរសដែលមករកសេវាបំបៅដោះនេះ អាចបង់ប្រាក់១០,០០០យ័នថែមទៀត ពួកគេនឹងទទួល​បាននូវសេវាកម្មផ្លូវភេទ បន្ថែមពីលើសេវាកម្មបំបៅដោះនោះទៀត។

ភ្ជាក់ផ្អើលសម្រាប់ពិភពលោក ឬសម្រាប់ប្រទេសកម្ពុជា តែសេវាកម្មបំបៅដោះសម្រាប់មនុស្សពេញវ័យនេះ គឺជាសេវាកម្មមួយ ដែលទទួលបានការពេញនិយម នៅក្នុងប្រទេសចិន។ របាយការណ៍មួយរបស់នគរបាល នៃប្រទេសកុម្មុនីសមួយនេះ បានឱ្យថាដឹងថា មនុស្សមនុស្សប្រមាណ២០០នាក់ បានចូលឈ្មោះនៅលើ​គេហរទំព័រផ្សេងៗ ដើម្បីទទួលបានសេវាកម្ម នៃការផ្តល់ទឹកដោះពីម្តាយវ័យក្មេងៗ។ កាលពីឆ្នាំមុន ទឹកដោះ​មនុស្ស ត្រូវបានក្លាយទៅជាភេសជ្ជះដ៏ប្រណីត សម្រាប់អ្នកមានប្រាក់ របស់ប្រទេសចិន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...