ឃាត់​ខ្លួន​សមាជិក​ក្រុម K-pop នៅ​ព្រលាន​យន្ដហោះ​អាមេរិក សង្ស័យ​ធ្វើ​ពេស្យាកម្ម

ពួកនាងៗស្អាតៗ ដែលជាសមាជិករបស់ក្រុម K-pop ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបាន​ឃាត់​ខ្លួន​អស់​ជា​ច្រើន​ម៉ោង នៅព្រលានយន្ដហោះ នៃក្រុង ឡូសអេនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក មុននឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ ត្រឡប់ទៅមាតុប្រទេសវិញ។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - យកការណ៍៖ សុបិន្ត៖ ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 12, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធច្បាប់របស់អាមេរិក ពិតជាមិនអាច យកមកលេងសើច បានទេ។ សមាជិក៨នាក់ របស់ក្រុមចម្រៀង «pop» ដ៏ល្បីល្បាញ របស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះ «K-pop» ត្រូវបានឃាត់ខ្លួន អស់ជា​ច្រើន​ម៉ោង នៅព្រលានយន្ដហោះ ក្រុង ឡូសអេនជឺឡេស ដោយក្រុមអាជ្ញាធរ សង្ស័យពួកនាងៗទាំងនេះ ថា​បាន​មក​ប្រព្រឹត្តិពេស្យាកម្ម នៅលើទឹកដីអាមេរិក។ នេះបើតាមការប្រកាស របស់ភ្នាក់ងាររបស់ពួកនាង កាល​ពីថ្ងៃ​សុក្រ​ម្សិល​ម៉ិញ។ ក្រុមសមាជិក «K-pop» ទាំងនោះ បានចូលទៅក្នុងទឹកដីអាមេរិក ដើម្បី​កម្មវិធី​ថត​រូប​មួយ។

នាងៗ ដែលមានអាយុពី១៦ ទៅដល់២១ឆ្នាំ ត្រូវបានឃាត់ខ្លួន អស់រយៈពេល៧ម៉ោង កាលពីថ្ងៃ​ព្រហស្បត្តិ៍ មុននឹងត្រូវបានដោះលែង ដើម្បីអនុញ្ញាតឲ្យពួកនាង អាចចាកចេញ ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ។ ប្រភព​ផ្សេងទៀត បានអះអាងថា ពួកនាងត្រូវបានឃាត់ខ្លួន ដល់ទៅ១៥ម៉ោង។

ភ្នាក់ងាររបស់ពួកនាង ដែលជាក្រុមហ៊ុនផលិតថាសចម្រៀង «WM Entertainment» បានផ្សព្វផ្សាយ សេចក្ដី​ប្រកាសព័ត៌មាន ទាក់ទងនឹងការឃាត់ខ្លួននេះ ដោយបានពន្យល់ថា ផ្នែកអន្តោរប្រវេសន៍អាមេរិក បានឆែក​ឆេរ​មើលសម្លៀកបំពាក់ និងប្រដាប់ប្រដាផ្សេងទៀត។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ «បន្ទាប់​មក ទំនងជាមានមូលហេតុ ពីអាយុរបស់ពួកនាងនៅក្មេងៗពេក ទើបពួកគេ (នគរបាលអន្តោរប្រវេស) បាន​ចាត់​ទុក​ពួកនាង ថាជាក្រុមនារី រកស៊ីខាងផ្លូវភេទ»។ ក្រុមហ៊ុនថាសចម្រៀង បានឲ្យដឹងទៀតថា ខ្លួន​កំពុង​ធ្វើការ​តវ៉ា ទាមទារ​ឲ្យមានការពន្យល់​តាមផ្លូវច្បាប់ ពីហេតុការណ៍នេះ នៅសហរដ្ឋអាមេរិក។

ក្រុម K-pop ដែលមានភាពជោគជ័យ យ៉ាងសម្បើម នៅក្នុងចំណោមប្រិយមិត្តក្មេងៗ នៅទ្វីបអាស៊ីនេះ បាន​ធ្វើដំណើរទៅកាន់ក្រុង ឡូសអេនជឺឡេស ដើម្បីកម្មវិធីរូបថតមួយ សម្រាប់ដាក់បង្ហាញ នៅលើថាស​ចម្រៀង​ថ្មី របស់ពួកនាង។ ភ្នាក់ងាររបស់តារាចម្រៀង បានបន្ថែមថា រឿងរ៉ាវក៏ទំនងជាកើតឡើង ពីបញ្ហាទិដ្ឋការ របស់​ក្រុម​តារាចម្រៀងនោះផងដែរ។

កាលពីអំឡុងឆ្នាំ២០១២ អាជ្ញាធរកូរ៉េខាងត្បូង បានចាត់វិធានការចាំបាច់មួយចំនួន ដើម្បីបង្កាពីការធ្វើ​អាជីវកម្ម លើផ្លូវភេទ ទៅលើតារាក្មេងៗ និងស្អាតរបស់ប្រទេស ដែលសម្បូរដោយភាពទាន់សម័យ​មួយ​នេះ។ វិធានការ​នោះ មានរាប់បញ្ចូល ទាំងការព្រមានមួយចំនួន ទៅលើផលិតកម្ម ឬក្រុមហ៊ុនកំសាន្ដ​នានា ថា​អាជ្ញាធរ​នឹង​ដាក់​ចំណាត់​ថ្នាក់ X ទៅលើឃ្លីបវីដេអូ ភាពយន្ដ និងកម្មវិធីទូរទស្សន៍ណា ដែល​ត្រូវ​បានវិន្និច្ឆ័យ ពីចរិក​ស៊ិចស៊ីជ្រុល៕


» ចម្រៀង «Oh My Girl» ដ៏ល្បីក្រុម K-pop៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...