ទស្សនាវដ្ដី«Playboy» រ៉ូស្ស៊ី ធ្លាប់មកថតស្រាតនៅអង្គរ
- ដោយ: ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៩ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 19, 2016
- ប្រធានបទ: ថតរូប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប៉ុន្តែការថតស្រាត មិនមែនជាចំណូលចិត្ត របស់បណ្ដាជនខ្មែរម្ចាស់អង្គរនោះឡើយ។ ជាពិសេសចូលមកថតស្រាត នៅក្នុងតំបន់អង្គររបៀបនេះ បានបង្កឲ្យផ្ទុះជារឿងអាស្រូវដ៏ខ្លាំងក្លារួចហើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ រហូតលុះត្រាអាជ្ញាធរ«អប្សារា» ដែលគ្រប់គ្រងតំបន់អង្គរ បានបង្កើនការយាមកាមយ៉ាងតឹងរ៉ឹង ហើយធ្វើការឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដែលបានចូលមកប្រព្រឹត្តិ នូវអំពើដែលត្រូវបានចាត់ទុកថា «អាសអាភាស»ទាំងនេះ។
យ៉ាងណាក៏ដោយ ក៏រូបភាពខាងក្រោមនេះ ទំនងជាការ«លួច»ចូលទៅថត នៅក្នុងតំបន់អង្គរ ដោយទស្សនាវដ្ដីអាមេរិក «Plyboy» ដែលមានសាខាក្នុងប្រទេសរ៉ូស្ស៊ី តាំងពីខែមិថុនា ឆ្នាំ២០១៣។ ហើយតារាបង្ហាញម៉ូដ ដែលចូលមកថតរូបនេះ មានឈ្មោះ « Nadezhda Svitalskaya» ជាតិរ៉ូស្ស៊ី អាយុ២៣ឆ្នាំ (នៅពេលថតរូបនៅអង្គរ មានអាយុ១៩ឆ្នាំ)។
នាង «Nadezhda Svitalskaya» ត្រូវបានជាប់ឈ្មោះនៅពេលនោះ ជាបវរកញ្ញាប្រចាំខែ របស់ទស្សនាវដ្ដី«Playboy» នេះ មុននឹងនាងត្រូវបានផ្ដល់ឱកាស ឲ្យមកទស្សនា និងថតរូប«ស្រាត» នៅក្នុងតំបន់អង្គរ។ ប៉ុន្តែ គេមិនដឹងថា ប្រាង្គប្រាសាទដែលនាងកំពុងឈរថតនេះ ថាប្រាង្គប្រាសាទណាមួយ នៅក្នុងតំបន់អង្គរនោះទេ៕
» រូបភាពផ្សេងទៀត សូមចុចនៅលើទំព័របន្ទាប់។