ចោះ​ជញ្ជាំង​លួច​ថត​កូន​ស្រី​ដើម​«ស្រាត» អស់​រយៈ​ពេល​១៥​ឆ្នាំ

បុរសមួយរូប ទើបនឹងត្រូវបានផ្ដន្ទាទោស ដោយតុលាការបារាំង ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទលួចថតកូនដើមជាស្រី តាមរយៈប្រហោងមួយនៅលើជញ្ជាំង អស់រយៈពេល១៥ឆ្នាំមកហើយ។ រយៈពេលនេះ បានធ្វើឲ្យគេដឹងថា បុរសនេះ បានចាប់ផ្ដើមធ្វើទង្វើនេះ តាំងពីកូនស្រីនោះ មានអាយុទើបតែ១០ឆ្នាំ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១១ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 11, 2014
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនាញរបស់បុរសម្នាក់នេះ គឺ​ប្រមូល​រូប​ថត​របស់​កូន​ស្រី​ដើម​របស់​ខ្លួន។ បុរស​ចំណាស់​៤៥​ឆ្នាំ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​តុលាការ​បារាំង នៃ​ខេត្ត​ទូលូស៍ (Toulouse - ភាគខាងត្បូង) កាល​ពី​សប្ដាហ៍​មុន ពី​ទង្វើ​លួច​មើល និង​ការ​ប្រមែ​ប្រមូល​យក​នូវ​រូប​ភាព របស់​ស្ត្រី​ក្មេងៗ​ស្រាត ជា​ពិសេស​បំផុត​នោះ គឺ​កូន​ស្រី​ដើម របស់​ភរិយា​បុរស​រូប​នេះ​តែ​ម្ដង។

បុរសនេះ បាន​ទទួល​ស្គាល់​ថា​ខ្លួន បាន​លួច​សង្កេត​និង​តាម​ថត សមាជិក​ជា​ច្រើន​នៃ​គ្រួសារ​ខ្លួន អស់​រយៈ​ពេល​១៥ឆ្នាំ​មក​ហើយ។ បុរស​នេះ​ថ្លែង​ថា៖ «ខ្ញុំ​បាន​ដាក់​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ នៅ​ក្នុង​បន្ទប់​ទឹក ដើម្បី​ថត​យក​រូប​ភាព...» ហើយ​ជា​ពិសេស​ទៅ​ទៀត បុរស​នេះ​ថែម​ទាំង​បរិយាយ​​ថា ខ្លួន​បាន​ចោះ​រន្ធ​មួយ​នៅ​លើ​ជញ្ជាំង ដើម្បី​អាច​លួច​មើល​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត កូន​ស្រី​ដើម​របស់​ខ្លួន តាំង​ពី​នាង​មាន​​អាយុ​១០ឆ្នាំ​មក។

គឺកូនស្រីរូបនេះហើយ ដែលបានរកឃើញដោយចៃដន្យ នូវសម្ភារៈថតទាំងនោះ កាលពីខែវិច្ឆិកា​ ឆ្នាំ២០១៣​កន្លងមក។ នាងបានដឹងភ្លាមថា មិនមាននរណាផ្សេង ក្រៅពីឪពុកចុងរបស់នាងនេះទេ ដែលបានថតរូបនាង នៅពេលនាងដោះខោអាវចេញ។ រូបភាពខ្លះ ត្រូវបានថតនៅពេលនាងមានអាយុ១២ឆ្នាំ។

យ៉ាងណាក៏ដោយ ក៏បុរសនោះ បាន​និយាយ​ការពារទង្វើរបស់ខ្លួនទៀតថា៖ «ខ្ញុំជាអ្នកប្រមែប្រមូលមួយរូប។ ខ្ញុំ​ត្រូវការរូបទាំងនោះឲ្យបានច្រើន និងធ្វើការ​បែងចែក ទៅតាមផ្នែកៗ។»

រដ្ឋអាជ្ញាបារាំង បានថ្លែងឡើងថា បុរសនេះបានសារភាពមែន តែនៅមិនបានគិតពីភាពធ្ងន់ធ្ងរ នៃទង្វើរបស់​ខ្លួន​ទេ។ រដ្ឋអាជ្ញា បានបញ្ជាក់ថា៖ «មិនត្រឹមតែអវត្តមាន នៃការបង្ហាញនូវភាពសោកស្ដាយរបស់ខ្លួនប៉ុណ្ណោះទេ តែ​បុរសនេះ នៅតែមិនទទួលខុសត្រូវ ទៅលើទង្វើរបស់ខ្លួនដដែល។» សម្រាប់មេធាវីរបស់ជនរងគ្រោះវិញ បាន​ចាត់ទុកទង្វើនេះ ថាជាភាពអាណាចារទៅលើអនិតិជន។ យុវតីរងគ្រោះ បានផ្ដាច់សម្ព័ន្ធភាពឪពុកកូន ពី​បុរស​នេះ ហើយបានដាក់ពាក្យប្ដឹង កាលពីខែធ្នូ ឆ្នាំ២០១៣កន្លងទៅ។ នាងមិនមានវត្តមាន នៅក្នុងសវនាការទេ ក្រោម​មូលហេតុ ថានាងនៅមានភាពរន្ធត់ ទល់នឹងរូបភាពទាំងនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...