សេចក្ដីព្រាងច្បាប់«គ.ជ.ប»៖ ចំណុចសេសសល់ ទុកឲ្យមេ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 11, 2014
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរ ក្រោយពីបានពិនិត្យ ពិភាក្សាបន្តលើសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានចំណុចជាច្រើនបន្ថែមទៀត បានបន្តត្រូវគ្នា និងចំណុចមួយចំនួនតូច ទុកថ្នាក់ដឹកនាំកំពូលសម្រេចបន្ត។ នេះបើតាមការបញ្ជាក់របស់លោក ប៊ិន ឈិន ប្រធានក្រុមការងារបច្ចេកទេស នៃគណបក្សប្រជាជនកម្ពុជា។
ប្រធានក្រុមការងារបច្ចេកទេស នៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា៖ «យើងបានពិភាក្សាអំពីលក្ខណៈសម្បត្តិ សម្រាប់បេក្ខជនតំណែងអគ្គលេខាធិការ គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត ដែលក្រុមការងារបានឯកភាពគ្នាយកអាយុត្រឹម ៣០ឆ្នាំ។ និងការពិភាក្សាពីការបណ្តេញចេញប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយស្ថាប័នសភា មានសំឡេងភាគច្រើនដាច់ខាត។ (...) ព្រោះស្ថាប័ននេះ ត្រូវមានការទទួលខុសត្រូវចំពោះសភាជាតិ។»
ឯលោក គួយ ប៊ុនរឿន ប្រធានក្រុមការងារបច្ចេកទេសគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងដូចគ្នាថា ក្រុមការងារថ្ងៃនេះ បានឯកភាពគ្នា ទៅលើចំណុចជាច្រើន ជាមួយនឹងការព្យាយាមកាត់បន្ថយ នូវបញ្ហាក្នុងក្របខណ្ឌនៃក្រុមការងារបច្ចេកទេសទាំងពីរ មុននឹងដាក់បញ្ហាសេសសល់នោះ ជូនថ្នាក់ដឹកនាំគណបក្សទាំងពីរសំរេច។
ប្រធានក្រុមការងារបច្ចេកទេសគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា៖ «ចំណុចដែលនៅសេសសល់ ទុកឲ្យថ្នាក់ដឹកនាំជាអ្នកបង្ហើយសិន។ (...) យើងនឹងរៀបចំជាពង្រៀង ព្រៀងជាសេចក្តីស្នើមួយសិន។ តាមស្មារតីឯកភាពគ្នា និងបញ្ជូលទៅឲ្យភាគីពាក់ព័ន្ធ បានដឹង និងក៏អាចធ្វើជាសិក្ខាសាលា ថ្នាក់ជាតិមួយ។ (...) យើងនឹងបង្ហាញពីទិដ្ឋភាពទូទៅ នៃក្រមខណ្ឌនៃការកសាងមូលដ្ឋានច្បាប់។ (...) និងដើម្បីការបោះឆ្នោតលើកក្រោយ ឲ្យភាគីទាំងសងខាងមានសេចក្តីសង្ឃឹម និងទទួលយកបាន។»
សូមទស្សនាកិច្ចសម្ភាសតំណាងគណបក្សទាំងពីរជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖