អ្នក​តវ៉ា​ដី​ធ្លី៣នាក់​ទៀត និង​ព្រះ​សង្ឃ​១អង្គ​ត្រូវ​បាន​ចាប់​ខ្លួន

តំណាងអ្នកភូមិបឹងកក់បីរូប និងព្រះសង្ឃមួយអង្គ ដែលទៅទាមទារឲ្យមានការដោះលែងស្រ្តីទាំង ៧នាក់ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ត្រូវបានអាជ្ញាធរ និងកម្លាំងសន្តិសុខខណ្ឌ៧មករា ចាប់ខ្លួន​បន្ថែម​ទៀត។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១១ វិច្ឆកា ២០១៤
  • កែប្រែចុងក្រោយ: November 11, 2014
  • ប្រធានបទ: សន្តិសុខ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេលដែលក្រុមអ្នកភូមិបឹងកក់ កំពុង​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​អ្នក​តំណាង​របស់​ពួក​គេ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មួយ​ថ្ងៃ​មុន​នោះ ពួក​គាត់​ដែល​មាន​ស្ត្រី​បី​នាក់ និង​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​ក្រុម​អាជ្ញាធរ និង​កម្លាំង​សន្តិសុខ​ចាប់​ខ្លួន​យក​ទៅ ដោយ​មិន​មាន​ដីការ​ចាប់​ខ្លួន របស់​ពួក​គាត់​នោះ​ទេ។

ស្ត្រីដែលត្រូវបានចាប់ខ្លួន កាល​ពី​ព្រឹក​ម៉ិញ​នេះ មាន​ឈ្មោះ៖ អ្នកស្រី វង្ស សុភាព រស់​នៅ​សហគមន៍​ថ្ម​គោល កញ្ញា អឹម ស្រីទូច អតីត​អ្នក​សហគមន៍​បឹង​កក់ អ្នកស្រី ហេង ពេជ្រ ដែល​ជា​អ្នក​ភូមិ​បឹង​កក់​ដូច​គ្នា និង​ព្រះ​សង្ឃ​ព្រះ​នាម សីន ហាយ គង់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ។

យោងតាមការបញ្ជាក់របស់លោក ចាន់ ពុទ្ធិស័ក អ្នកដែលបានចូលរួមការតវ៉ាកាលពីព្រឹកម៉ិញ បាននិយាយថា កងកម្លាំងសន្តិសុខបានចោទប្រកាន់ពួកគាត់ថា ទៅរំខានដល់ការងាររបស់តុលាការ។ ដូច្នេះក្រុម​កម្លាំង​សន្តិសុខ បានបណ្តេញពួកគាត់ចេញពីទីនោះ ដោយទុករយៈពេលឲ្យដើរចេញ ២០នាទី ហើយប្រសិនមិន​ចេញ​នោះ ពួក​គេនឹងធ្វើការបង្រ្កាបក្នុងលក្ខណៈទ្រង់ទ្រាយធំ។ ប៉ុន្តែក្រុមអ្នកតវ៉ាបឹងកក មិនចេញពីទីនោះទេ ទើប​បណ្ដាល​ឲ្យមានការចាប់ខ្លួន នៅប្រមាណវេលាម៉ោង ១០:០០ព្រឹក។

លោកបានបន្តទៀតថា ក្រុមអ្នកតវ៉ាទាំងនោះ មិនបានស្រែកដាក់មេក្រូ ដែលធ្វើឲ្យមានការរំខាន ដល់ការងារ​តុលាការឡើយ ពោលគឺគ្រាន់តែស្រែក និងមាត់ទទេប៉ុណ្ណោះ ហើយឈរនៅត្រើយម្ខាង នៃដងផ្លូវទល់មុខ​សាលា​ដំបូងរាជាធានីភ្នំពេញ។

មិនទាន់មានការបកស្រាយ ពីសំណាក់មន្ត្រីអាជ្ញាធរនៅឡើយ រហូតមកទល់ពេលនេះ។ ទស្សនាវដ្ដីមនោរម្យ.​អាំងហ្វូ នឹងផ្សាយដំណឹងក្នុងអត្ថបទក្រោយៗទៀត នៅពេលណាមានព័ត៌មានបន្ថែម។

សូមរំលឹកថា តំណាងប្រជាពលរដ្ឋសហគមបឹងកក់ ចំនួនប្រាំពីរនាក់ ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួននាថ្ងៃទី ១០ ខែវិច្ឆិកា មួយថ្ងៃមុន ខណៈពេលដែលក្រុមអ្នកភូមិបឹងកកទាំងអស់នោះ ទៅស្វែងរកការដោះស្រាយ​បញ្ហា​ទឹកលិចផ្ទះនៅម្តុំបឹងកក ពីអាជ្ញាធររាជធានីភ្នំពេញ។ បញ្ហាទឹកលិចផ្ទះ ដែលសឹងតែក្លាយជាដំបៅមហារីក សម្រាប់​រាជធានីភ្នំពេញ ដោយសារតែគ្មានវិធានការច្បាស់លាស់ ពីសំណាក់អាជ្ញាធរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...