ជន​រង​គ្រោះ​ដោយ​គ្រាប់​ឃ្លី៖ សាលា​ដំបូង​រាជធានី លាក់​«បំពួន»​ជន​ល្មើស

អតីតអ្នកភូមិបឹងកក់ជាង១០នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅសាលារាជធានីភ្នំពេញ ថាពួកខ្លួនបានប្រទះឃើញ​ជនដៃដល់ ដែលបានប្រព្រឹត្តិ«បទល្មើស»កាលពីយប់ថ្ងៃទី២២ ខែកញ្ញា នៅរមណីដ្ឋានវត្តភ្នំ កំពុងតែ«ឈ»ថតចាប់រូបភាព​របស់ពួកគាត់ ពីខាងក្នុងសាលាដំបូងរាជធានីភ្នំពេញនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតអ្នកភូមិបឹងកក់ជាង១០នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ ថាពួកខ្លួនបានប្រទះ​ឃើញជនដៃដល់ ដែលបានប្រព្រឹត្តិ«បទល្មើស»កាលពីយប់ថ្ងៃទី២២ ខែកញ្ញា នៅរមណីដ្ឋានវត្តភ្នំ កំពុងតែ«ឈ»​ថត​ចាប់​រូបភាព​របស់ពួកគាត់ ពីខាងក្នុងសាលាដំបូងរាជធានីភ្នំពេញនេះ។


ក្រុមអ្នកតវ៉ា មកពីសហគមន៍អ្នករងគ្រោះនឹងបញ្ហាដីធ្លី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា​ឆ្នាំ២០១៣​។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ការចោទប្រកាន់ខាងលើនេះ ដោយសារតែពួកគាត់ឃើញវត្តមានជនសង្ស័យ ដែលបានបង្កឲ្យមានរបួស​ស្នាមនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។ ពួកគាត់បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ៗ ទៅលើមន្រ្តីតុលាការមួយចំនួន ដែលព្យាយាមហាមឃាត់ពួកគាត់ទាំង១១នាក់ ដែលជាជនរងគ្រោះមិនឲ្យចួលក្នុង បរិវេណនៃស្ថាប័នមួយនេះ តែអាច​អនុញ្ញាតឲ្យជនសង្ស័យចូលបាន។ ប្រជាពលរដ្ឋជាជនរងគ្រោះម្នាក់ ឈ្មោះសួង សុផល នៃសហគមន៍បឹងកក់ បានលើក​ឡើងថា តុលាការប្រជាជនមួយនេះ កំពុងតែការពារក្រុម«ជនល្មើស» តែផ្ទុយទៅវិញ​ចោទប្រកាន់ប្រជាពលរដ្ឋរងគ្រោះ ថា​ជាអ្នកធ្វើ«ខុសច្បាប់»ទៅវិញ។

អតីតអ្នកភូមិបឹងកក់ ប្រមាណជិតមួយរយនាក់បានមកជួបជុំគ្នា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹង​ចោទប្រកាន់ទៅលើក្រុមអាជ្ញាធរខណ្ឌដូញពេញចំនួន៤នាក់ពី «បទប៉ុនប៉ងមនុស្សឃាត និងប្លន់» កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងមកនៅរមនីដ្ឋានវត្តភ្នំ។ ការចោទប្រកាន់ខាងលើ បង្ហាញឲ្យឃើញថាមានជនរងគ្រោះខាងសហគមន៍បឹងកក់ និង​បូរីកីឡាជិត២០នាក់ ដែលបានរងរបួសដោយការបាញ់«គ្រាប់ឃ្លី« ក្រោមវាយបំបែកដោយ«ហិង្សា» មកលើប្រជាពលរដ្ឋ​ដែលកំពុងតែតាំង«សម្មាធិ» ក្នុងរមណីដ្ឋានមួយដែលពួកគាត់គិតថាស័ក្តសិទ្ធ និងក៏មានខាងមន្រ្តីអង្គការសិទ្ធិមនុស្ស អ្នក​សារព័ត៌អន្តរជាតិមួយចំនួនបានរងរបួសធ្ងន់ និងស្រាលផងដែរ។

សូមអានអត្ថបទ ដែលទាក់ទងនឹងប្រធានបទនេះឡើងវិញ

លោក សួង សុផល ដែលជាជនរងគ្រោះខាងលើបានបញ្ជាក់ថា អ្នកដែលបានចាប់រូបភាពនោះជាកម្លាំងប៉ូលីសស៊ីវិល ដែលជាក្រុមបង្ករ និងប៉ុនប៉ងសម្លាប់ប្រជាពលរដ្ឋ នៅតំបន់បឹងកក់កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ដែលកំពុងធ្វើសម្មាធិ​សុំ​ឲ្យមានយុត្តិធម៌ចំពោះអ្នកស្រីយ៉ោម បុប្ផា និងបញ្ហាទំនាស់ដីធ្លីនៅបឹងកក់។ លោកបន្តរថា «ខ្ញុំមានភស្តុតាង។ ថ្ងៃនេះ​ខ្ញុំ​បាន​ឃើញមុខក្រុមនោះ នៅក្នុងស្ថាប័នតុលាការសាលាដំបូងរាជធានី បែរជាមិនចាប់ហើយ ថែមទាំងការពារថែមទៀត។ (...) នេះបញ្ជាក់ថាតុលាការបានឆ្លុះបញ្ចាំង ពីភាពមិនឯករាជ្យចំពោះប្រជាពលរដ្ឋ ការពារបក្សពួកនិយម។ (...) សំណុំរឿងខ្ញុំ​មិនត្រឹមតែតែលើកនេះទេ បីបួនឆ្នាំហើយដែលបានដាក់មកតុលាការនេះ ពីរឿងដីធ្លី រឿងបង្ករបួសស្នាមលើប្រជាពលរដ្ឋ មិនដែលឃើញតុលាការរកខុសត្រូវឲ្យនោះទេ។»

លោកសួង សុផល ក៏បានស្នើរសុំផងដែរ ដល់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មមកលើកម្ពុជា ដើម្បីឲ្យមានការកែប្រែ​ប្រព័ន្ធតុលាការ ធ្វើឲ្យប្រព័ន្ធមួយនេះមានភាពឯករាជសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ជនដែលត្រូវបានប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡាចោទប្រកាន់ថាជាជនដៃដល់ក្នុងការប៉ុនប៉ងមនុស្សឃាត ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូមិនអាចសុំការប្រតិកម្មតបនឹងការចោទប្រកាន់ខាងលើបានឡើយ ព្រោះគាត់បានថត និងផ្តិតយក​រូបភាពពីការស្រែកទាមទារបស់ប្រជាពលរដ្ឋហើយ ក៏ដើរទៅខាងក្នុង(តុលាការ)បាត់ទៅ ចំណែកសន្តិសុខ​នៅពេលនោះ​មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលខាងក្នុងបរិវេណតុលាការទេ។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ចំពោះបញ្ហានេះថា ស្ថាប័នតុលាការជាកន្លែងសាធារណៈ អ្នកណាក៏អាចចេញចូលបានដែរ ដូច្នេះយើងមិនអាចធ្វើការចោទប្រកាន់ថា មាន​ការឃុបឃឹត ឬការបារជនល្មើសនោះឡើយ។ តែអ្វីដែលសំខាន់តុលាការត្រូវតែអនុវត្តទៅតាមច្បាប់ តាមនីតិវិធី និង​ត្រូវ​ស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដ។ «យើងពិបាកក្នុងការចោទប្រកាន់ ឬត្រូវចាប់ខ្លួនជនសង្ស័យ ដែល​ប្រជាពលរដ្ឋឃើញ និងចោទប្រកាន់នោះណាស់។ ព្រោះបទល្មើសបានកន្លងហួសទៅហើយ ពេលនេះវាមិនមែន​ជា​បទ​ល្មើសជាក់ស្តែងនោះទេ ដូច្នេះត្រូវឆ្លងកាត់ការស៊ើបអង្កេតរបស់តុលាការជាមុនសិន៕»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...